21/05/2026 - 19:21

សា​លា​វិទ្យា​ល័យ​ទាំង​ឡាយ បាន​ត្រៀម​ជា​ស្រេច​សម្រាប់​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦ 

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦ នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១០ដល់​ថ្ងៃ​ទី​១២ ខែ​មិថុ​នា​ ឆ្នាំ​២០២៦។ ដើម្បី​ត្រៀម​លក្ខណៈ​បាន​ល្អ​សម្រាប់​សម័យ​ប្រ​ឡង នៅ​តាម​សា​លា​វិទ្យា​ល័យ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ កំ​ពុង​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​រំលឹក​មេ​រៀន​និង​ចាត់​តាំង​ប្រឡង​សាក​ល្បង​ដល់​សិស្ស​ថ្នាក់​ទី​១២ ដើម្បី​ជួយ​សិស្ស​បាន​ស៊ាំ​នឹង​ទម្រង់​រូប​វិញ្ញា​សា លក្ខ​ន្តកៈ​និង​បំ​ណិន​ធ្វើ​មេ​រៀន​មុន​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦។

តាម​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ​២០២៦ នៅ​ទី​ក្រុង​កឹង​ធើ តាម​ការ​គ្រោង​ទុក​នឹង​មាន​បេក្ខ​សិស្ស​ប្រ​ឡង​ជាង​៣៣.​៧០០នាក់​(ក្នុង​នោះ មាន​បេក្ខ​សិស្ស​ប្រ​ព័ន្ធ​អប់រំ​ចំ​ណេះ​ទូ​ទៅ​ចំ​នួន​២៩​.៧៧១​នាក់ មាន​បេក្ខ​សិស្ស​ប្រ​ព័ន្ធ​អប់រំ​ជា​ប្រ​ចាំ​ចំ​នួន​២.៩៥៦​នាក់​ ក្រៅ​ពី​នោះ គឺ​បេក្ខ​សិស្ស​ស្វ័យ​រិន) បាន​ចុះ​ឈ្មោះ​ប្រ​ឡង​។ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ នឹង​ចាត់​តាំង​ក្រុម​ប្រឹក្សា​ប្រ​ឡង​ចំ​នួន​១ ដោយ​មាន​មណ្ឌល​ប្រ​ឡង​ចំ​នួន​៨០ មាន​បន្ទប់​ប្រ​ឡង​ជាង​១.៤៤០​បន្ទប់​ កេណ្ឌ​កម្លាំង​អនុ​រក្ស កម្មា​ភិ​បាល​គ្រប់​គ្រង កង​កម្លាំង​នគរ​បាល​សុខា​ភិបាល​រួម​ទាំង​បុគ្គ​លិក​បម្រើ​ការ​ប្រ​ឡ​ងជាង​៤.០០០​នាក់។ បច្ចុប្បន្ន​ សា​លា​វិទ្យា​ល័យ​ទាំង​អនិង​កំ​ពុង​ប្រ​មូល​ផ្តុំ​រំលឹក​មេ​រៀន​ ដើម្បី​ធា​នា​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​នៅ​ក្នុង​សម័យ​ប្រ​ឡង​សស់​ បាន​ញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ នា​ពេល​ខាង​មុខ។

ជា​ច្រើន​ឆ្នាំ​មក​នេះ សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង មាន​អត្រា​សិស្ស​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាប់​១០០%។ ដើម្បី​រក្សា​បាន​លទ្ធ​ផល​នេះ សម្រាប់​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦ សា​លា​ក៏​បា​នក​សាង​ផែន​ការ​រំ​លឹក​មេ​រៀន​ដល់​សិស្ស​ថ្នាក់​ទី​១២ តាំង​ពី​ត្រី​មាស​ទី​២​មក​។ តាម​ប្រ​សាសន៍​លោក​គ្រូ​ ឌាំង​ថាញ​វ៉ូវ ចាង​ហ្វាង​រង​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ សា​លា​ក៏​បាន​បែង​ចែក​ការ​រំលឹក​មេ​រៀន​ប្រ​ឡង​ជា​២​ដំ​ណាក់​កាល​ ក្នុង​នោះ​ ដំ​ណាក់​កាល​ទី​១ ចាប់​ពី​ដើម​ត្រី​មាស​ទី​២ បាន​គ្រូ​បង្រៀន​គួប​បញ្ចូល​រំ​លឹក​មេ​រៀន​ក្នុង​ម៉ោង​បង្រៀន​ជា​ផ្លូវ​ការ និង​ម៉ោង​សិក្សា​នា​ពេល​រសៀល។ ដូច្នេះ បញ្ចប់​ទាំង​កម្ម​វិធី​សិក្សា​ថ្នាក់​ទី​១២​និង​សម្រេច​រួច​រាល់​ការ​រំលឹក​មេ​រៀន​នូវ​ចំ​ណុច​សំ​ខាន់​ៗ។ មក​ទល់​ពេល​នេះ សា​លា​កំ​ពុង​ផ្សព្វ​ផ្សាយ​ដំ​ណាក់​កាល​ទី​២ គឺ​ផ្តុំក​ម្លាំង​រំលឹក​មេ​រៀន​ប្រ​ឡង​តាម​ក្រុម​ចុះ​ឈ្មោះ​ ដោះ​ស្រាយ​វិញ្ញា​សា​ប្រ​ឡង​ចម្រុះ​និង​ចាត់​តាំង​ការ​ប្រ​ឡង​សាក​ល្បង​ដូច​នឹង​សម័យ​ប្រ​ឡង​ជា​ផ្លូវ​ការ។ លោក​គ្រូ​ ថាញ​វ៉ូវ ឱ្យ​ដឹង៖"ក្រោយ​ពី​ការ​ប្រ​ឡង​សាក​ល្បង​ បច្ចុប្បន្ន​ គ្រូ​បង្រៀន​តាម​មុខ​វិញ្ញាសា​នីមួយៗ​កំ​ពុង​ជំ​រុញ​ល្បឿន​ដំណើរ​ការ​រំលឹក​មេ​រៀន​ប្រឡង​ ព្រម​ទាំង​បន្តឹង​និង​លើក​ទឹក​ចិត្ត​សិស្ស​ខំ​ប្រឹង​សិក្សា​ ពិសេស​គឺ​ផ្តោ​តលើ​កា​រដោះ​ស្រាយ​វិញ្ញាសា​ប្រឡង​។ សម័យ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ​នេះ​ សា​លា​មាន​សិស្ស​ចុះ​ឈ្មោះ​ប្រឡង​២០៣នាក់​ ក្រៅ​ពី​វិញ្ញាសា​ចាប់​បង្ខំ​ចំ​នួន​២  គឺ​វិញ្ញាសា​គណិត​វិទ្យា​និង​អក្សរ​សាស្ត្រ​ នៅ​មាន​៩វិញ្ញា​សា​ទៀត​ សុទ្ធ​តែ​មាន​សិស្ស​ចុះ​ឈ្មោះ​ប្រ​ឡង ក្នុង​នោះ​ វិញ្ញា​សា​ប្រ​វត្តិ​វិទ្យា​មាន​សិស្ស​ចុះ​ឈ្មោះ​ច្រើន​បំ​ផុត​ គឺ​១២០​នាក់"។

អ្នក​គ្រូ​នៃ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ កំ​ពុង​ណែ​នាំ​សិស្ស​រំលឹក​មេ​រៀន​។

ចំ​ពោះ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ គឺ​ជា​សា​លាប​ណ្តុះ​បណ្តាល​សម​ណ​សិស្ស​មក​ពី​បណ្តា​វត្ត​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ​មក​សិក្សា​ជា​ច្រើន​ឆ្នាំ​មក​ អត្រា​បេក្ខ​សមណ​សិស្ស​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាប់​១០០%។ លោក​គ្រូ​ថាច់​រឹទ្ធ ចាង​ហ្វាង​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ឱ្យ​ដឹង៖"សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ ឆ្នាំ​២០២៦ សា​លា​មាន​សម​ណ​សិស្ស​ចុះ​ឈ្មោះ​ប្រ​ឡង​២៧​អង្គ​ ហើយ​សម​ណ​សិស្ស​ទាំង​អស់​បាន​ចុះ​ឈ្មោះ​ប្រ​ឡង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល។ ក្រោយ​ពី​ការ​ប្រឡង​សាក​ល្បង​ សា​លា​ក៏​បាន​ប្រ​ជុំ​បណ្តា​ក្រុម​មុខ​វិញ្ញា​សា​ ដើម្បី​ជ្រើស​រើស​វិធី​សាស្ត្រ​រំលឹក​មេ​រៀន​ ផ្តោត​លើ​កា​រដោះ​ស្រាយ​វិញ្ញា​សា​និង​លើក​ទឹក​ចិត្ត​សម​ណ​សិស្ស ត្រូវ​ខំ​ប្រឹង​សិក្សា​ដើម្បី​ធា​នា​គុណ​ភាព​ល្អ​ប្រ​សើរ​សម្រាប់​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​នា​ពេល​ខាង​មុខ"។

សម​ណ​សិស្ស​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ កំ​ពុង​រំលឹក​មេ​រៀន​។

ទន្ទឹម​នឹង​ការ​ចាត់​តាំង​រំលឹក​មេ​រៀន​នៅ​តាម​សា​លា​វិទ្យា​ល័យ​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ ក៏​បាន​ផ្សព្វ​ផ្សាយ​ណែ​នាំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ គួប​ផ្សំ​នឹង​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ជា​ច្រើន​លើក ដើម្បី​ផ្សព្វ​ផ្សាយ​ពី​លក្ខ​ន្តិកៈ របៀប​ចុះ​ឈ្មោះ​ប្រ​ឡង​និង​ការ​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០២៦ សម្រាប់​សិស្ស​ថ្នាក់​ទី​១២។ តាម​សេច​ក្តី​កំ​ណត់​ ដើម្បី​បាន​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ បេក្ខ​សិស្ស​ត្រូវ​ចុះ​ឈ្មោះ​ប្រ​ឡង​វិញ្ញាសា​ចាប់​បង្ខំ​ចំ​នួន​២ គឺ​វិញ្ញា​សា​អក្សរ​សាស្ត្រ​និង​គណិត​វិទ្យា ព្រម​ទាំង​ជ្រើស​រើស​តិច​បំ​ផុត​២​វិញ្ញា​សា​សម្រាប់​វិញ្ញា​សា​ស្វ័យ​ជ្រើស​រើស។ 

មុន​នេះ​ នៅ​ថ្ងៃ​ទី​១១​និង​ថ្ងៃ​ទី​១២ ខែ​ឧស​ភា​ ផ្នែក​អប់​រំ​ក៏​បាន​ចាត់​តាំង​ការ​ប្រ​ឡង​សាក​ល្បង​ ជួយ​ឱ្យ​សិស្ស​បាន​ស៊ាំ​នឹង​ដំ​ណើរ​ការ​ចាត់​តាំង​សម័យ​ប្រ​ឡង​ លំ​ដាប់​លំ​ដោយ​នៃ​វិញ្ញា​សា​ប្រ​ឡង​ រយៈ​ពេល​ធ្វើ​មេ​រៀន​ រូប​ភាព​ប្រ​ឡង​និង​សេច​ក្តី​កំ​ណត់​ដែល​ពាក់​ព័ន្ធ។ តាម​រយៈ​នោះ ជួយ​ដល់​បណ្តា​អង្គ​ភាព​ពិ​និត្យ​ វាយ​តម្លៃ​ការ​ងារ​រំ​លឹក​មេ​រៀន​ប្រ​ឡង​និង​គុណ​ភាព​សិស្ស ដើម្បី​កែ​សម្រួល​ទាន់​ពេល​សម្រាប់​ដំ​ណាក់​កាល​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​សុក្រឹត្យ​នៅ​រាល់​វគ្គ​ចាត់​តាំង មុន​ពេល​ប្រព្រឹត្ត​ឡើង​សម័យ​ប្រឡង​ជា​ផ្លូវ​ការ​។

ប្អូន​ថា​ច់ធី​តឿ​ងវី​ សិស្ស​ថ្នាក់​ទី​១២A១ សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហ្វិញ​កឿង​ ចែក​រំលែក​៖"ការ​ប្រឡង​សាក​ល្បង​កន្លង​ហើយ​ ជួយ​ឱ្យ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ប្រឡង​ដ៏​សំ​ខាន់​មួយ​ ផ្តើ​មពី​នោះ​ មាន​ស្មារតី​នឹង​នរជឿ​ជាក់​ជាង​។ នេះ​គឺ​ឱ​កាស​ជួយ​ឱ្យ​ខ្ញុំ​បាន​ស៊ាំ​នឹង​ទម្រង់​វិញ្ញាសា​ប្រឡង​ ពិនិត្យ​ឡើង​វិញ​នូវ​ចំណុច​ខ្វះ​ចន្លោះ​នៃ​ចំ​ណេះ​ដឹង​ដែល​ត្រូវ​បំពេញ​បន្ថែម​និង​កសាង​ផែន​ការ​រំលឹក​មេ​រៀន​ឱ្យ​បាន​ល្អ​ប្រសើរ​។ ក្រៅ​ពី​២វិញ្ញាសា​សំ​ខាន់​ ប្អូន​ជ្រើស​វិញ្ញាសា​រូប​វិទ្យា​និង​ប្រវត្តិ​វិទ្យា​ ដូច្នេះ​ ចំ​ពោះ​មុខ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​រំលឹក​មេ​រៀន​និង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​វិញ្ញា​សា​ប្រឡង រំ​ពឹង​ថា​នឹង​សម្រេច​បាន​ពិន្ទុ​ខ្ពស់​ក្នុង​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ នា​ពេល​ខាង​មុខ"។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​វ៉ាន់​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ នេះ​ជា​ឆ្នាំ​ដំ​បូង​ដែល​ចាត់​តាំង​ការ​ប្រ​ឡង បន្ទាប់​ពី​ខេត្ត ក្រុង​ចំ​នួន​៣​បាន​រួម​បញ្ចូល ដូច្នេះ ចំ​នួន​មណ្ឌល​ប្រ​ឡង​និង​បេក្ខ​សិស្ស​បាន​កើន​ឡើង។ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២ ខែ​មិថុ​នា​ ឆ្នាំ​២០២៦ មាន​អត្ថ​ន័យ​សំ​ខាន់​ពិ​សេស ទាម​ទារ​មាន​ការ​ត្រៀម​លក្ខ​ណៈហ្មត់​ចត់ សហ​ការ​ព្រម​ៗ​គ្នា​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល រួម​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ធានា​ផ្នែក​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​បច្ចេក​ទេស​ឱ្យ​មាន​ភា​ពរ​លូន បង្កើន​ការ​ថែ​ទាំ​សុខ​ភាព​សម្រាប់​កម្មា​ភិបាល​និង​បេក្ខ​សិស្ស​ បង្កើន​ការ​ពិ​គ្រោះ​យោ​បល់​ចិត្ត​សាស្ត្រ ជំ​នួយ​កម្លាំង​រដូវ​ប្រ​ឡង បំ​ផុត​គឺ​នៅ​បណ្តា​តំ​បន់​ដែល​នៅ​ជួប​ការ​លំ​បាក​។ល។​សំ​ដៅ​ឆ្ពោះ​ទៅ​រក​ការ​ប្រ​ឡង​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ម៉ឺង​ម៉ាត់ ត្រឹម​ត្រូវ​តាម​លក្ខ​ន្តិកៈ​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បី​បេក្ខ​សិស្ស​ប្រ​ឡង​សម្រេច​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ៕

យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ