ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/05/2026 - 18:31

ទី​ក្រុង​កឹង​ធើ បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង​អនុ​វត្ត​ភារ​កិច្ច​រំ​ដោះ​ផ្ទៃ​ដី និង​ផ្តល់​ផ្ទេរ​ថវិ​កា​វិនិ​យោគ​រដ្ឋ​ 

ថ្មី​ៗ​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ប្រ​កាស​ដាក់​ចេញ​ផែន​ការ​លេខ ២៣៩/​KH​-UBND ស្តី​ពី​ការ​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង ដើម្បី​អនុ​វត្ត​ភារ​កិច្ច​រំ​ដោះ​ផ្ទៃ​ដី​និង​ផ្តល់​ផ្ទេរ​ថវិកា​វិនិ​យោគ​រដ្ឋ ឆ្នាំ ២០២៦។

ដំ​ណើរ​ការ​សាង​សង់​បណ្ណា​ល័យ​ទី​ក្រុង​កឹង​ធើ។

ការ​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង​នេះ សំ​ដៅ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​មន្ទីរ គណៈ ផ្នែក​នា​នា​របស់​ក្រុង ភូមិ​ភាគ និង​អង្គ​ភាព​វិនិ​យោគ បង្ក​ជា​កម្លាំង​ជំ​រុញ​ក្នុង​ការ​ខិត​ខំ​សម្រេច​ភារ​កិច្ច​រំ​ដោះ​ផ្ទៃ​ដី​និង​ផ្តល់​ផ្ទេរ​ថវិកា​វិនិ​យោគ​រដ្ឋ រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​នូវ​កម្ម​វិធី ផែន​ការ​និង​ភារ​កិច្ច​នយោ​បាយ ដែល​បាន​ប្រ​គល់​ជូន​ក្នុង​ឆ្នាំ​២០២៦ ពិ​សេស ភារ​កិច្ច​ផ្តល់​ផ្ទេរ​ថវិកា​វិនិ​យោគ​រដ្ឋ។ ជា​មួយ​គ្នា​នេះ ស្ងើច​សរ​សើរ ជូន​រង្វាន់​បាន​ទាន់​ពេល ផ្សព្វ​ផ្សាយ​និង​ពង្រីក​គំ​រូ​ល្អ​ឆ្នើម​ដែល​មាន​ស្នា​ដៃ​លេច​ធ្លោ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចល​នា​ប្រ​ឡង​ប្រ​ណាំង​អនុ​វត្ត​ភារ​កិច្ច​រំ​ដោះ​ផ្ទៃ​ដី ផ្តល់​ផ្ទេរ​ថវិ​កា​វិនិ​យោគ​រដ្ឋ ឆ្នាំ​២០២៦។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សំ​ណូម​ពរ​ចល​នា​ប្រ​ឡង​ប្រ​ណាំង​នេះ ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ទូ​លំ​ទូ​លាយ​ដល់​មន្ទីរ គណៈ ផ្នែក ភូមិ​ភាគ​នា​នា និង​ធ្វើ​ការ​បញ្ជ្រាប​ដល់​កម្មា​ភិ​បាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ និង​កម្ម​ករ​និ​យោ​ជិត​គ្រប់​រូប ដោយ​កំ​ណត់​ថា ភារ​កិច្ច​រំ​ដោះ​ផ្ទៃ​ដី​និង​ការ​ផ្តល់​ផ្ទេរ​ថវិកា​វិនិ​យោគ​រដ្ឋ គឺ​ជា​ភារ​កិច្ច​នយោ​បាយ​ស្នូល​មួយ​ក្នុង​ឆ្នាំ​២០២៦ របស់​ស្ថា​ប័ន អង្គ​ភាព​នី​មួយៗ។ ការ​អនុ​វត្ត​ខ្លឹម​សារ​នៃ​ចល​នា​ប្រ​ឡង​ប្រ​ណាំង ត្រូវ​អនុ​វត្ត​ឱ្យ​ស្រប​តាម​បទ​ប្បញ្ញត្តិ ធា​នា​លក្ខណៈ​ជាក់​ស្តែង ច្បាម​តាម​ខ្លឹម​សារ​ចង្អុល​ការ​របស់​ថ្នាក់​មាន​សមត្ថ​កិច្ច​និង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​អង្គ​ភាព​នី​មួយៗ ចាប់​ពី​ថ្នាក់​ដឹក​នាំរហូត​ដល់​កម្មា​ភិ​បាល បុគ្គ​លិក អ្នក​រដ្ឋ​ការ និង​កម្ម​ករ​និយោ​ជិត។

ចលនា​ប្រ​ឡង​ប្រ​ណាំង​នេះ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចាប់​ពី​ពេល​ប្រ​កាស​ដាក់​ចេញ​ផែន​ការ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មក​រា ឆ្នាំ​២០២៧។ មន្ទីរ គណៈ ផ្នែក​នា​នា​របស់​ក្រុង ស្ថា​ប័ន​ថ្នាក់​មជ្ឈិម​មាន​ទី​តាំង​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់ ផ្តោត​លើ​ការ​ជំ​រុញ​ល្បឿន​អនុ​វត្ត​និង​ការ​ផ្តល់​ផ្ទេរ​ថវិកា​វិនិ​យោគ​រដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស។ ចំ​ពោះ​គម្រោង​ដែល​សម្រេច​ក្នុង​ឆ្នាំ​២០២៦ ផ្តោត​លើ​ការ​អនុ​វត្ត​សម្រេច​ផ្នែក​ជួរ​សំ​ណង់​នា​នា បញ្ចប់​នីតិ​វិធី​ពិនិត្យ​ទទួល​សំ​ណង់ ទូ​ទាត់​និង​ផ្តល់​ផ្ទេរ​ថវិកា​ជូន​អង្គ​ភាព​ម៉ៅ​ការ ព្រម​ទាំង​ធ្វើ​របាយ​ការណ៍​ទូ​ទាត់​គម្រោង​ដែល​បាន​បញ្ចប់ និង​សម្រេច​ការ​ផ្តល់​ផ្ទេរ​ថវិ​កា​តាម​ផែន​ការ​ទុន​វិនិ​យោគ​រដ្ឋ ឆ្នាំ ២០២៦ ដែល​បាន​ប្រ​គល់ (រួម​ទាំង​ផែន​ការ​ទុន ឆ្នាំ​២០២៥ ដែល​បាន​អនុញ្ញាត​ឱ្យ​បន្ត​ការ​ផ្តល់​ផ្ទេរ​មក​ឆ្នាំ​២០២៦ )។

ចំ​ពោះ​គម្រោង​បន្ត​អនុ​វត្ត​សម្រេច​ក្រោយ​ឆ្នាំ​២០២៦ បង្កើន​ការ​ជំ​រុញ​និង​តាម​ដាន​អង្គ​ភាព​ម៉ៅ​ការ ពន្លឿន​ល្បឿន​សាង​សង់ ដោយ​ភ្ជាប់​ជា​មួយ​ការ​ធា​នា​គុណ​ភាព​សំ​ណង់ ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ពាក់​ព័ន្ធ​នឹង​វត្ថុ​ធាតុ​ដើម​និង​សម្ភារ​សំ​ណង់​ក្នុង​ដំ​ណើរ​ការ​សាង​សង់ ពិ​និត្យ​ទទួល​បរិ​មាណ​ការ​ងារ​ដែល​បាន​បញ្ចប់ ដើម្បី​គ្រប់​លក្ខ​ខណ្ឌ​សម្រាប់​ការ​ទូ​ទាត់​ជូន​អង្គ​ភាព​ម៉ៅ​ការ។ ចំ​ពោះ​គម្រោង​ដំ​ណើរ​ការ​សាង​សង់​ថ្មី​ក្នុង​ឆ្នាំ​២០២៦ ប្រ​ញឹក​ក្នុង​ការ​រៀប​ចំ​ឯក​សារ​រចនា​គំ​រូ​ប្លង់​និង​គ្រោង​ថវិកា​ស្រប​តាម​បទ​ប្បញ្ញត្តិ ពន្លឿន​ល្បឿន​ការ​ងារ​រំ​ដោះ​ផ្ទៃ​ដី ពិ​និត្យ​អនុ​ម័ត​និង​ជ្រើស​រើស​អង្គ​ភាព​ម៉ៅ​ការ ដើម្បី​ដំ​ណើរ​ការ​សាង​សង់​គម្រោង។ ចំ​ពោះ​គម្រោង ODA: អនុ​វត្ត​នីតិ​វិធី​វិនិ​យោគ​ជា​មួយ​ម្ចាស់​ជំ​នួយ; បញ្ចប់​នីតិ​វិធី​កែ​សម្រួល​និង​បន្ថែម​គម្រោង; ព្រម​ទាំង​ពិ​និត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​ផែន​ការ​ទុន​បរ​ទេស ដើម្បី​ធានា​ផ្តល់​ផ្ទេរ​ថវិកា​ត្រូវ​តាម​ពេល​វេលា​កំ​ណត់​និង​តាម​កិច្ច​សន្យា​ជា​មួយ​ម្ចាស់​ជំ​នួយ។

ធ្វើ​ឱ្យ​សម្រេច​រួច​រាល់​ឯក​សា​រទូ​ទាត់​ប្រាក់​និង​បិទ​បញ្ជី​គម្រោង​ឱ្យ​បាន​ពេញ​លេញ​: អង្គ​ភាព​វិនិ​យោគ​នៃ​គម្រោង​នា​នា ត្រូវ​បំ​ពេញ​ឯក​សារ​សម្រាប់​ការ​បើក​ប្រាក់​មុន​និង​ទូ​ទាត់​ឱ្យ​បាន​គ្រប់​គ្រាន់; រត​នា​គារ​ជាតិ​តំ​បន់ XIX ត្រូវ​ធ្វើ​ការ​ត្រួត​ពិ​និត្យ​និង​ណែ​នាំ​ជា​ប្រ​ចាំ​ដល់​អង្គ​ភាព​វិនិ​យោគ អនុ​វត្ត​កា​រទូ​ទាត់​ទុន​ឱ្យ​ស្រប​តាម​បទ​ប្បញ្ញត្តិ និង​អនុ​វត្ត​ការ​ទូ​ទាត់​ភ្លាមៗ​ចំ​ពោះ​គម្រោង​ដែល​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​សម្រាប់​ការ​ផ្តល់​ផ្ទេរ​ថវិ​កា ដើម្បី​រួម​ចំ​ណែក​ពន្លឿន​ល្បឿន​ផ្តល់​ផ្ទេរ​ថវិកា​របស់​ទី​ក្រុង។ មន្ទីរ​គ្រប់​គ្រង​ជំ​នាញ​ពាក់​ព័ន្ធ​ផ្តោត​លើ​ការ​ដោះ​ស្រាយ​ការ​លំ​បាក​និង​ឧបសគ្គ​នា​នា ក្នុង​ការ​ផ្តល់​ផ្ទេរ​ថវិកា​វិនិ​យោគ​រដ្ឋ​និង​ការ​ងារ​រំ​ដោះ​ផ្ទៃ​ដី៕

អាញ​ខ្វា - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ