កីឡា - ទេសចរណ៍ ទេសចរណ៍

10/05/2026 - 18:49

ព្រឹត្តិ​ការណ៍ "ក្លិន​ក្រ​អូប​ព្រៃ​អ៊ូ​មិញ" ៖ ដាស់​សក្ដា​នុភាព​ទេស​ចរណ៍​ធម្ម​ជាតិ​ខេត្ត​កា​ម៉ាវ 

នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧស​ភា នៅ​ឧទ្យាន​ជាតិ​អ៊ូ​មិញ​ហា ឃុំ​ដា​បាក គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ប្រា​រព្ធ​ពិ​ធី​បើក​ព្រឹត្តិ​ការណ៍ “ក្លិន​ក្រ​អូប​ព្រៃ​អ៊ូ​មិញ” ឆ្នាំ​២០២៦។ ព្រឹត្តិ​ការណ៍​មាន​សកម្ម​ភាព​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ធម្ម​ជាតិ​សម្បូរ​បែប ទាក់​ទាញ​អ្នក​តំ​ណាង​និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​ជាង ២.០០០ នាក់។ នេះ​ជា “កម្លាំង​ចល​ករ” ដ៏​សំ​ខាន់​សម្រាប់​ផ្សព្វ​ផ្សាយ​ម៉ាក​សញ្ញា​ទេស​ចរណ៍​ធម្ម​ជាតិ​ពិ​សេស​នៅ​តំ​បន់​ដី​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មាតុ​ភូមិ។

ព្រឹត្តិ​ការណ៍​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៩​ដល់​ទី​១០ ខែ​ឧស​ភា ឆ្នាំ​២០២៦ នៅ​ឧទ្យាន​ជាតិ​អ៊ូ​មិញ​ហា និង​មណ្ឌល​ទេស​ចរណ៍​ធម្ម​ជាតិ​មឿយ​ង៉ក (នៅ​ភូមិ​៤ ឃុំ​ត្រឹង​វ៉ាំង​ថើយ)។ សកម្ម​ភាព​លេច​ធ្លោ​រួម​មាន៖ រត់​ប្រ​ណាំង​កាត់​ព្រៃ ដើរ​កម្សាន្ត​កាត់​ព្រៃ អុំ​ប្រ​ណាំង​ទូក​បី​សន្លឹក អុំ​ប្រ​ណាំង​កម្លាំង​លើ​ទូក​បី​សន្លឹក និង​សាក​ល្បង​ដើរ​លើ​ស្ពាន​ស្នួ។ ទន្ទឹម​នឹង​នោះ ភ្ញៀវ​ទេស​ចរ​អាច​ចូល​រួម​ដោះ​ដូរ​សិល្បៈ​ដើង​កា​តាយ​ទឺ សកម្ម​ភាព​ដាក់​តាំង​រូប​ភាព តាំង​បង្ហាញ​ផលិត​ផល​ភូមិ​ភាគ​ ម្ហូប​អា​ហា​រប្លែកៗ និង​ដំ​ណើរ​ទស្សន​កិច្ច​តភ្ជាប់​ឧទ្យាន​ជាតិ​អ៊ូ​មិញ​ហា​ជា​មួយ​មណ្ឌល​ទេស​ចរណ៍​មឿយ​ង៉ក ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេស​ចរ។

ព្រឹត្តិ​ការណ៍ “ក្លិន​ក្រ​អូប​ព្រៃ​អ៊ូ​មិញ” ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​រយ​នាក់។

ថ្លែង​ក្នុង​ពិធី លោក​ឡេ​វ៉ាំង​ស៊ឺ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​បញ្ជាក់៖ “ក្លិន​ក្រ​អូប​ព្រៃ​អ៊ូ​មិញ” មិន​ត្រឹម​តែ​ជា​ពិធី​បុណ្យ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​សារ​បញ្ជាក់​ពី​បំ​ណង​ប្រាថ្នា​អភិ​វឌ្ឍន៍​តំ​បន់​ដី​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មាតុ​ភូមិ​ទៀត​ផង។ សកម្ម​ភាព​ក្នុង​ព្រឹត្តិ​ការណ៍​នេះ បាន​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព សក្ដា​នុភាព​ទេស​ចរណ៍​ធម្ម​ជាតិ និង​តម្លៃ​វប្ប​ធម៌​ពិ​សេស​នៃ​តំ​បន់​ដី​អ៊ូ​មិញ​ហា។ ជា​មួយ​គ្នា​នោះ​ដែរ ក៏​បាន​បង្ក​បរិ​យា​កាស​ដោះ​ដូរ តភ្ជាប់ និង​ជំ​រុញ​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍ ពា​ណិជ្ជ​កម្ម និង​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​វប្ប​ធម៌​កា​ម៉ាវ​ដល់​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត។

ព្រឹត្តិ​ការណ៍​នៅ​ទាំង​បង្ហាញ​អំ​ពី​សម្រស់​ទិដ្ឋ​ភាព​ដ៏​វិ​សេស​វិសាល​នៃ​ព្រៃ​ស្មាច់​អ៊ូ​មិញ ប្រ​ព័ន្ធ​ធម្ម​ជាតិ​តំ​បន់​ដី​លិច​ទឹក និង​វប្ប​ធម៌​ព្រែក​ទន្លេ​នៃ​ភាគ​ខាង​ត្បូង តាម​រយៈ​មុខ​របរ​ប្រ​ពៃ​ណី​ដូច​ជា៖ ដាក់​បង្គង​ឃ្មុំ ចាប់​ត្រី​ធម្ម​ជាតិ និង​បង្ហាញ​ពី​ជីវ​ភាព​រស់​នៅ​របស់​អ្នក​ស្រុក​តំ​បន់​ព្រៃ​ស្មាច់ ជា​មួយ​ម្ហូប​អា​ហារ​បែប​សា​មញ្ញ សិល្បៈ​ដើង​កា​តាយ​ទឺ និង​សកម្ម​ភាព​វប្ប​ធម៌​ដ៏​ពិ​សេស​ផ្សេងៗ​ទៀត។

ទិដ្ឋ​ភាព​ទាំង​ស្រុង​នៃ​ទី​កន្លែង​ប្រ​ព្រឹត្ត​ឡើង​នូវ​ព្រឹត្តិ​ការណ៍ “ក្លិន​ក្រ​អូប​ព្រៃ​អ៊ូ​មិញ”

នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍ “កម្លាំង​ចល​ករ” ដើម្បី​ផ្សព្វ​ផ្សាយ​សក្តា​នុភាព​សេដ្ឋ​កិច្ច​ទេស​ចរណ៍​ធម្ម​ជាតិ ជួយ​បំ​ប្លែងស​ក្តា​នុភាព​ធន​ធាន​ឱ្យ​ក្លាយ​ជា​តម្លៃ​សេដ្ឋ​កិច្ច។ ខេត្ត​កា​ម៉ាវ​កំ​ពុង​កសាង​ម៉ាក​ទេស​ចរណ៍​ធម្ម​ជាតិ​ពិ​សេស ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌ ដើម្បី​ធ្វើ​ជា​គំ​នូស​សញ្ញា​នៅ​លើ​ផែន​ទី​ទេស​ចរណ៍​វៀត​ណាម។ តាម​រយៈ​នោះ បង្ក​ឱ​កាស​តភ្ជាប់​អា​ជីវ​កម្ម សេ​វា​កម្ម ពា​ណិជ្ជ​កម្ម និង​ការ​វិនិ​យោគ​ទេស​ចរណ៍ បង្ក​ជា​ប្រ​ព័ន្ធ​សេដ្ឋ​កិច្ច​វិល​ជុំ ដែល​ធន​ធាន​ព្រៃ​ឈើ​ត្រូវ​បាន​ទាញ​យក​ផល​ដោយ​ភាព​វៃ​ឆ្លាត នាំ​មក​នូវ​ភាព​រុង​រឿង​យូរ​អង្វែង​សម្រាប់​ភូមិ​ភាគ៕

យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ