15/05/2026 - 20:31

រីក​សាយ​ភាយ​ក្តី​ស្រ​ឡាញ់​ក្នុង​កម្ម​វិធី "រួម​ដំ​ណើរ​ជា​មួយ​នា​រី​ជាយ​ដែន" 

នា​ថ្ងៃ​ទី​១៤ ខែ​ឧស​ភា នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បណ្តុំ​ប្រ​ឡង​ប្រ​ណាំង​លេខ​០១ សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​សមា​គម​នា​រី​នគរ​បាល​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ឡាយ​ហ្វា ចាត់​តាំង​កម្ម​វិធី "រួម​ដំ​ណើរ​ជា​មួយ​នារី​ជាយ​ដែន"  ផ្សព្វ​ផ្សាយ​ច្បាប់​និង​ជូន​អំ​ណោយ​ដល់​សមា​ជិក​សមា​គម​នារី​និង​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​ឋាន​ឃុំ​ឡាយ​ហ្វា។

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក។

កម្ម​វិធី​បាន​ផ្សព្វ​ផ្សាយ​ក្នុង​គោល​បំ​ណង​អនុវត្ត​ផែន​ការ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង​កឹង​ធើ អំ​ពី​យុទ្ធ​នា​ការ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​កំ​ពូល ដើម្បី​អំ​ណរ​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​លើក​ទី​១១ និង​មហា​សន្និ​បាត​តំ​ណាង​នារី​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១៤ អា​ណត្តិកាល ២០២៦​-២០៣១ ទន្ទឹម​នឹង​នោះ បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្នុង​ការ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន តំ​បន់​ជាប់​មាត់​សមុទ្រ។

ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។

នៅ​ក្នុង​កម្ម​វិធី​នេះ អ្នក​តំ​ណាង​ទាំង​ឡាយ សមា​ជិកា​នា​រី​និង​ប្រ​ជា​ជន បាន​ផ្សព្វ​ផ្សាយ​ពី​ប្រ​ធាន​បទ​ជាក់​ស្តែង​ជា​ច្រើន មាន​ដូច៖ បង្ការ ប្រ​ឆាំង​បទ​ល្មើស​គ្រឿងញៀន ផល​ប៉ះ​ពាល់​របស់​គ្រឿង​ញៀន បំ​ណិន​ការបញ្ឃាក់ភិនភាគ បង្ការ​ប្រ​ឆាំង​រូប​ភាព​បោក​ប្រាស់​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ឧទ្ទេស​នាម​ទម្រង់ "ប្រ​អប់​សំ​បុត្រ​អេ​ឡិច​ត្រូ​និក​អនា​មិក" ទទួល​ព័ត៌​មាន​រាយ​ការណ៍​និង​ថ្កោល​ទោស​ឧក្រិដ្ឋ​ជន។ តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​យល់​ដឹង​ក្នុង​ការ​គោ​រព​ច្បាប់​និង​បំ​ណិន​ការ​ពារ​សម្រាប់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

ស្រប​ក្នុង​ឱកាស​នេះ​ដែរ គណៈ​ចាត់​តាំង​បាន​ជូន​អា​ហា​រូប​ករណ៍​២០​ចំ​ណែក មួយ​ចំ​ណែកៗ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​៧០០​ពាន់​ដុង (រួម​មាន៖ ទឹក​ប្រាក់ សៀវ​ភៅ​សរ​សេរ​និង​ទឹក​ដោះ​គោ Yakult) ដល់​សិស្ស​ជម្នះ​លំ​បាក រៀន​ពូ​កែ និងជូន​អំ​ណោយ​១០០​​ចំ​ណែក មួយ​ចំ​ណែកៗ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​៣០០​ពាន់​ដុង ដល់​សមា​ជិកា​នារី​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​ឋាន​ឃុំ​ឡាយ​ហ្វា។ ក្រៅ​ពី​នោះ ក្រុម​ការ​ងារ​ក៏​បាន​ជូន​អំ​ណោយ​ដល់​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​អនុ​វត្ត​ល្អ​ភារ​កិច្ច​គ្រប់​គ្រង ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ។

សកម្ម​ភាព "រួម​ដំ​ណើរ​ជា​មួយ​នារី​ជាយ​ដែន "មិន​ត្រឹម​តែ​បង្ហាញ​ពី​ស្មារតី​ចែក​រំ​លែក និង​ការ​ទទួល​ខុស​ត្រូវ​របស់​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ចំ​ពោះ​សមា​ជិកា​នា​រី សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក ថែម​ទាំង​រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាម​គ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ក្នុង​ការ​កសាង​គោល​ជំ​ហរ​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​កាន់​តែ​រឹង​មាំ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ទីក្រុង​កឹង​ធើ៕

យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ