ឈានចូលដំណាក់កាលថ្មី ការផ្សព្វផ្សាយគម្រោង ៨ “អនុវត្តសមភាពយេនឌ័រនិងដោះស្រាយបញ្ហាបន្ទាន់ចំពោះនារី និងកុមារ” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល I (២០២១ - ២០២៥) នៅលើភូមិឋានទីក្រុងកឹងធើ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកលើកកម្ពស់ការយល់ដឹង ការការពារសិទ្ធិនិងការកែលម្អជីវភាពរបស់នារីនិងកុមារជនជាតិភាគតិច។

បង្កើនការផ្សព្វផ្សាយក្នុងសហគមន៍ រួមចំណែកផ្លាស់ប្តូរការយល់ដឹងពីតួនាទីរបស់នារី។
ដើម្បីបង្កជាមូលដ្ឋានគ្រឹះសម្រាប់សមាគមសហព័ន្ធនារីទីក្រុង បន្តអនុវត្តមានប្រសិទ្ធភាពនៅដំណាក់កាលបន្ទាប់ មានទម្រង់ជាក់ស្តែងជាច្រើនដូចជាក្រុមផ្សព្វផ្សាយសហគមន៍ អាសយដ្ឋានគួរជាទីទុកចិត្ត និងក្លឹប “អ្នកដឹកនាំនៃការផ្លាស់ប្តូរ” បានពង្រីកប្រសិទ្ធភាព បង្កបរិយាកាសសុវត្ថិភាពបន្តិចម្តងៗ និងឧបត្ថម្ភនារីកៀកជិតព័ត៌មាន បំណិននិងឱកាសអភិវឌ្ឍន៍។
លោកស្រី ត្រឹងធីហាំង អនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ ឱ្យដឹង៖ “ការផ្សព្វផ្សព្វគម្រោង ៨ រយៈពេលកន្លងបានបង្កការផ្លាស់ប្តូរយ៉ាងច្បាស់ក្នុងការយល់ដឹងនិងសកម្មភាពពីសមភាពយេនឌ័រ។ ក្នុងដំណាក់កាលខាងមុខ សមាគម នឹងបន្តផ្លាស់ថ្មីតាមទិសដៅផ្តល់សិទ្ធិដល់នារី ជួយដល់នារី បំផុតគឺនារីជនជាតិភាគតិចឈានឡើង ធ្វើម្ចាស់ជីវភាពនិងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម”។
ឈានចូលដំណាក់កាល II (២០២៦ – ២០៣០) សមាគមសហព័ន្ធនារីទីក្រុង កំណត់ផ្លាស់ប្តូរខ្លាំង ក្លាពីគំនិត “ឧបត្ថម្ភ - ទទួលផល” មក “ផ្តល់សិទ្ធិ ធ្វើម្ចាស់”។ ឆ្លងតាមរយៈនោះនារីមិនត្រឹមតែជាមុខសញ្ញាទទួលគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងក្លាយជាអង្គសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់សហគមន៍ និងសង្គមទៀតផង។
តាមប្រសាសន៍លោកស្រី ត្រឹងធីហាំង ការផ្លាស់ប្តូរឌីជីថលនឹងក្លាយជាដំណោះស្រាយមួយដ៏សំខាន់ អនុវត្តបច្ចេកវិទ្យានឹងជួយនារីនៅតំបន់ជនជាតិភាគតិចកៀកជិតព័ត៌មានរហ័ស រៀនសូត្រ បានងាយស្រួលជាង និងពង្រីកឱកាសផ្តើមអាជីព បង្កើនប្រាក់ចំណូលដោយចីរភាព។
តាមរយៈនោះ សមាគមជំរុញការចាត់តាំងបើកវគ្គហ្វឹកហ្វឺនបំណិនឌីជីថល ណែនាំប្រើប្រាស់ទូរស័ព្ទឆ្លាតវៃបណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក; ឧបត្ថម្ភនារីចាប់ផ្តើមធ្វើអាជីវកម្មលើមូលដ្ឋានឌីជីថល ផ្សព្វផ្សាយផលិតផលកសិកម្ម និងផលិតផលសិប្បកម្មតាមប្រព័ន្ធអនឡាញ។ ទន្ទឹមនឹងនោះ សហការផ្សព្វផ្សាយមានប្រសិទ្ធភាពនូវប្រភពទុនបុលអនុគ្រោះ និងកម្មវិធីកែលម្អជីវភាព រួមចំណែកលើកកម្ពស់សិទ្ធិនិងលទ្ធភាពសេដ្ឋកិច្ចដល់នារី។
ជាមួយនឹងមូលដ្ឋានគ្រឹះនៃដំណាក់កាល I និងតម្រង់ទិសជាក់ស្តែងក្នុងដំណាក់កាលថ្មី គម្រោង ៨ នៅទីក្រុងកឹងធើ នឹងបន្តពង្រីកប្រសិទ្ធភាព រួមចំណែកជំរុញសមភាពយេនឌ័រ លើកកម្ពស់គុណភាពជីវភាពដល់នារី និងកុមារនៅតំបន់ជនជាតិភាគតិច រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ភូមិភាគ៕
ហុងទើ - វិមាន