លោក ហ្វិញថាញញ៉ា បុគ្គលិកមន្ទីរពេទ្យពហុព្យាបាលមណ្ឌលចូវថាញ់ A ខេត្តវិញឡុង មិនត្រឹមតែ ជាកម្មាភិបាលគំរូក្នុងការងារប៉ុណ្ណោះទេ ថែមទាំងជាគំរូលេចធ្លោនៃទឹកចិត្តសប្បុរសស្ម័គ្រចិត្តបរិច្ចាគ ឈាមសង្គ្រោះមនុស្សចំនួន ២១ លើក។ ទង្វើថ្លៃថ្នូរនេះ បានជួយឱ្យគាត់ក្លាយជាបុគ្គលគំរូម្នាក់ក្នុងចំណោមបុគ្គលគំរូទាំងឡាយដែលបានស្ងើចសរសើរនៅក្នុងសន្និសីទផ្តល់កិត្តិយសអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមគំរូ ឆ្នាំ២០១៩ របស់ខេត្ត។

លោកហ្វិញថាញញ៉ា បានប្រធានគណៈកម្មាធិការប្រជាជនឃុំចូវថាញ់ ជូនលិខិតសរសើរព្រោះមានគុណធម៌ល្អក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
មិនបង្អង់ត្រឹមតែការស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម លោក ហ្វិញថាញញ៉ា នៅទាំងខ្នះខ្នែងធ្វើឱ្យសាយភាយអំពីគុណធម៌ដ៏ប្រសើរនេះដល់មិត្តភក្តិ ក្រុមគ្រួសារនិងមិត្តរួមអាជីព គាត់ឱ្យដឹង៖ “ការបរិច្ចាគឈាមមនុស្សធម៌ គឺជាសកម្មភាពនិងជាទង្វើដ៏ថ្លៃថ្នូរដែលមានអត្ថន័យយ៉ាងសំខាន់ក្នុងការសង្គ្រោះមនុស្ស។ ខ្ញុំគិតថា ឱ្យតែនៅមានសុខភាពល្អ ខ្ញុំនឹងបន្តរួមចំណែកដល់សង្គម”។
ផ្ទុយនឹងទស្សនៈរបស់អ្នកមួយចំនួនដែលយល់ថា ការបរិច្ចាគឈាមអាចប៉ះពាល់ដល់សុខភាពសម្រាប់លោក ថាញញ៉ា បែរជាចាត់ទុកថា នោះគឺវិធីមួយដើម្បីការពារសុខភាពទៅវិញ។ តាមប្រសាសន៍គ្រូពេទ្យ ថាច់យឿង គិលានុបដ្ឋាកនៃមន្ទីរពេទ្យពហុព្យាបាលមណ្ឌលចូវថាញ់ A ការបរិច្ចាគឈាមក្នុងកម្រិតសុវត្ថិភាពនិងត្រឹមត្រូវតាមបែបបទ បច្ចេកទេស មិនត្រឹមតែជួយឱ្យអ្នកជំងឺឆ្លងផុតពីគ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញរាងកាយ បង្កើតគ្រប់ឈាមថ្មីឡើងវិញ មិនបង្កផលប៉ះពាល់អវិជ្ជមានឡើយ។ ពុំនោះសោត ដំណាក់ការនេះក៏ជួយរកឃើញជំងឺមួយចំនួន ដូចជា៖ ជំងឺ HIV រលាកថ្លើម រោគស្វាយប្រមេះ ដើម្បីព្យាបាលទាន់ពេល។
អ្នកស្រី ត្រឹងថាញយ៉ៀង នាយិកាមន្ទីរពេទ្យពហុព្យាបាលមណ្ឌលចូវថាញ A បញ្ជាក់៖ លោក ហ្វិញថាញញ៉ា គឺជាកម្មាភិបាលមានប្រិយភាព តែងអនុវត្តសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ឱ្យ។ ទន្ទឹមនឹងនោះ គាត់ក៏មានកិត្តិយសទទួលបានលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកចូវថាញ (ចាស់) ដោយរួមចំណែកយ៉ាងសកម្ម ក្នុងចលនាបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស”។
រឿងរ៉ាវរបស់លោក ហ្វិញថាញញ៉ា គឺបញ្ជាក់ពីស្មារតីជួយគ្នាទៅវិញទៅមក ត្រៀមបម្រុងចែករំលែកតំណក់ឈាម ដើម្បីនាំមកនូវភាពរស់រានមានជីវិត និងសេចក្តីសប្បាយរីករាយសម្រាប់គ្រួសារដែលជួបការលំបាក។ ចាប់ពីឆ្នាំ ២០០៨ មកដល់ពេលនេះ លោកហ្វិញថាញញ៉ា នៅតែបន្តរក្សាទម្លាប់បរិច្ចាគឈាមដោយស្ម័គ្រចិត្តពេលមានឱកាសម្តងៗ ព្រមទាំងបន្តផ្សព្វផ្សាយស្មារតីជួយគ្នាទៅវិញទៅមកដល់អ្នកជុំវិញ។ រឿងរ៉ាវរបស់គាត់ គឺបញ្ជាក់ពីកម្លាំងសាមគ្គីនៃសកម្មភាពតូច អាចនាំមកនូវភាពរស់រានមានជីវិតនិងសេចក្តីសប្បាយរីករាយដល់អ្នកជំងឺរាប់រយនាក់ដែលកំពុងជួបការលំបាក។
បច្ចុប្បន្ន ចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនៅខេត្តវិញឡុង កំពុងរីកសាយភាយទូលំទូលាយ ដោយមានរាប់ពាន់នាក់ចូលរួមជារៀងរាល់ឆ្នាំ។ លោក ហ្វិញថាញញ៉ា គឺជាបុគ្គលម្នាក់នៅក្នុងចំណោមអ្នកដែលបានរួមចំណែកជំរុញចលនានេះរីកចម្រើនយ៉ាងខ្លាំងក្លា បំផុសទំនុកចិត្តនិងទឹកចិត្តមនុស្សធម៌សម្រាប់សហគមន៍៕
ស៊ើងម៉ាល័យ-មុនី