02/04/2026 - 21:43

បង្ក​ការ​លោត​ផ្លោះ​ជាក់​ស្តែង​ក្នុង​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល 

ក្នុង​ត្រី​មាស​ទី ១ ឆ្នាំ​២០២៦ ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​គម្រោង ០៦ សម្រេច​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម និង​លើក​កម្ពស់​សុ​ពល​ភាព ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ។ ផ្តើម​ពី​មូល​ដ្ឋាន​គ្រឹះ​នេះ គណៈ​ចង្អុល​ការ​នៃ​រដ្ឋា​ភិបាល​អំ​ពី​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ផ្លាស់​ប្តូរ​ឌី​ជី​ថល និង​គម្រោង ០៦ បាន​កំ​ណត់​ច្បាស់​ស្មារតី​រួម​សម្រាប់​ពេល​ខាង​មុខ​គឺ៖ "ទាំង​អស់​គ្នា​ត្រូវ​សកម្ម​បន្ទាន់ និង​ប្តូរ​ផ្តាច់​ជាង​ទៀត; ផ្លាស់​ប្តូរ​ស្ថាន​ភាព​យ៉ាង​ខ្លាំង​ក្លា បង្ក​ការ​លោត​ផ្លោះ​ជាក់​ស្តែង"។

តភ្ជាប់​ការ​ផ្គត់​ផ្គង់ និង​តម្រូវ​ការ​ផលិត​ផល​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ដែល​រៀប​ចំ​ដោយ​ក្រុង​កឹង​ធើ។

រួម​ចំ​ណែក​យ៉ាង​សកម្ម​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម

លោក វ៉ូវ​ហាយ​ក្វឹង អនុ​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា បាន​មាន​ប្រ​សាសន៍៖ ក្នុង​រយៈ​ពេល ៣ ខែ​ដើម​ឆ្នាំ ឆ្នាំ​២០២៦ វិស័យ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី​វិធី​សាស្ត្រ​គ្រប់​គ្រង​តាម​ភារ​កិច្ច មក​ជា​ការ​គ្រប់​គ្រង​តាម​លទ្ធ​ផល ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ។ សង្កេត​ជា​ទូ​ទៅ វៀត​ណាម​ជំ​ហាន​ដំ​បូង​បង្កើត​កត្តា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិ​វឌ្ឍ​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ រួម​មាន​ក្រប​ខ័ណ្ឌ​ស្ថា​ប័ន​ដំ​បូង បញ្ជី​បច្ចេក​វិទ្យា​និង​ផលិត​ផល​យុទ្ធ​សាស្ត្រ អា​ជីវ​កម្ម​មួយ​ចំ​នួន​ដែល​មាន​សមត្ថ​ភាព​បច្ចេក​វិទ្យា​ស្នូល និង​និន្នា​ការ​កើន​ឡើង​អំ​ពី​កម្ម​សិទ្ធិ​បញ្ញា...

ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌី​ជី​ថល បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​វិនិ​យោគ​និង​អភិ​វឌ្ឍ​ឆាប់​រហ័ស​អំ​ពី​សមត្ថ​ភាព បច្ចេក​វិទ្យា និង​គុណ​ភាព ដោយ​អត្រា​គ្រប​ដណ្តប់​បណ្តាញ ៥G ទៅ​តាម​ចំ​នួន​ប្រ​ជា​ជន​គឺ ៩១,៩%; វិនិ​យោគ​លើ​អង្គ​ដំ​ណើរ​ការ GPU ជាង ៤.២០០ គ្រឿង ដើម្បី​បម្រើ​ដល់​ការ​អភិ​វឌ្ឍ​បញ្ញា​សិប្ប​និម្មិត។ សេដ្ឋ​កិច្ច​ឌីជី​ថល​បន្ត​អភិ​វឌ្ឍ​យ៉ាង​ឆាប់​រហ័ស​និង​ខ្លាំង​ក្លា ចំ​នួន​អា​ជីវ​កម្ម​បច្ចេក​វិទ្យា​ឌីជី​ថល​កើន​យ៉ាង​ខ្លាំង​ក្លា (បន្ថែម ១.៣៩៤ អា​ជីវ​កម្ម); ការ​នាំ​ចេញ​ផលិត​ផល​បច្ចេក​វិទ្យា​ឌីជី​ថល​ប៉ាន់​ស្មាន​សម្រេច​បាន​ជាង ៤៥ ពាន់​លាន​ដុល្លារ កើន​ឡើង ៣២,២% បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន។

ចំ​ពោះ​លទ្ធ​ផល​អនុ​វត្ត​កំ​ណែ​ទម្រង់​រដ្ឋ​បាល យោង​តាម​ក្រ​សួង​មហា​ផ្ទៃ ក្នុង​ត្រី​មាស​ទី ១ ឆ្នាំ​២០២៦ បណ្តា​ក្រ​សួង ស្ថា​ប័ន​មជ្ឈិម​បាន​សម្រេច​ចំ​នួន ៩៨/​៥៤៤ ភារ​កិច្ច; ភូមិ​ភាគ​សម្រេច ៣៦៩/​១.៤៧២ ភារ​កិច្ច ទទួល​មតិ​រិះ​គន់​និង​សំ​ណូម​ពរ​ជាង ១០.​០០០ ករណី​តាម​រយៈ​ច្រក​សេវា​កម្ម​រដ្ឋ អត្រា​ដោះ​ស្រាយ​សម្រេច​រួច​រាល់​នៅ​មូល​ដ្ឋាន ៩៧,២%។ សម្រេច​ការ​ធ្វើ​វិមជ្ឈ​ការ ៥៥២​/៦៩៩ នីតិ​វិធី​រដ្ឋ​បាល; រហូត​មក​ទល់​ពេល​នេះ បន្ថយ​និង​សម្រួល​នីតិ​វិធី​រដ្ឋ​បាល​បាន ៩០,៣% និង​៣,២% នៃ​លក្ខណៈ​អា​ជីវ​កម្ម។

យោង​តាម​ឧត្តម​សេនីយ៍​ឯក​បម្រុង ង្វៀង​វ៉ាំង​ឡុង អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល តាម​រយៈ​ការ​អនុ​វត្ត​គម្រោង ០៦ បាន​ផ្តល់​នូវ​ឧប​ករណ៍​បម្រើ​ដល់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម ជា​មួយ​នឹង​ការ​ដែល​រួម​បញ្ចូល​ទិន្ន​ន័យ​ជាង ១៦ លាន​របស់​អង្គ​ការ​នយោ​បាយ​-សង្គម ធ្វើ​ការ​សម្អាត​បាន ៦១ លាន​ទិន្ន​ន័យ​ដី​ធ្លី និង​ជាង ១៤៦,៦ លាន​ទិន្ន​ន័យ​អត្រា​នុកូល​ដ្ឋាន; មូល​ដ្ឋាន​គ្រឹះ VNeID បាន​ផ្តល់​ឧប​ករណ៍​ប្រើ​ប្រាស់​ចំ​នួន ៥០ បម្រើ​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់; អភិ​វឌ្ឍ​ពល​រដ្ឋ​ឌីជី​ថល និង​ឧប​ករណ៍ VNeID បាន​ទទួល​ជាង ៩៥,៩ ​លាន​សំ​ណុំ​ឯក​សារ​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និច និង​បើក​ឱ្យ​ដំ​ណើរ​ការ​ជាង ៦៨ លាន​គណ​នី។

នៅ​តាម​ភូមិ​ភាគ​នា​នា ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល ផ្សារ​ភ្ជាប់​ជា​មួយ​គម្រោង ០៦ បាន​អនុវត្ត​យ៉ាង​ប្តូរ​ផ្តាច់ និង​នាំ​មក​នូវ​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់។ លោក ត្រឿង​កាញ​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖ ក្នុង​ត្រី​មាស​ទី ១ ឆ្នាំ​២០២៦ ទី​ក្រុង​បាន​ដាក់​ជូនក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ចែង​សេច​ក្តី​សម្រេច​ចំ​នួន ៣២ ក្នុង​នោះ​មាន ៨ សេច​ក្តី​សម្រេច​ពាក់​ព័ន្ធ​នឹង​គោល​នយោ​បាយ​គាំ​ទ្រ​អា​ជីវ​កម្ម និង​បុគ្គល​អំ​ពី​ការ​អនុវត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល។ ចំ​ពោះ​នីតិ​វិធី​រដ្ឋ​បាល បាន​បន្ថយ​និង​សម្រួល​ពី ១០​-៤០%។ ក្រៅ​ពី​នេះ ទី​ក្រុង​បាន​ធ្វើ​ការ​ចុះ​កិច្ច​សន្យា​និង​ដាក់​ពាក្យ​ទិញ​ជា​មួយ​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​ធំៗ ដើម្បី​គាំ​ទ្រ និង​សហ​ការ​អនុវត្ត​ភារ​កិច្ច​ផ្លាស់​ប្តូរ​ឌី​ជី​ថល។

លើក​កម្ពស់​សមត្ថ​ភាព​អនុវត្ត

លោក វ៉ូវ​ហាយ​ក្វឹង បាន​ឱ្យ​ដឹង៖ នា​ពេល​ខាង​មុខ វិស័យ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា នឹង​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី "អនុ​វត្ត​ភារ​កិច្ច" ទៅ​ជា "បង្កើត​លទ្ធ​ផល​ជាក់​ស្តែង និង​វាស់​វែង​បាន" ដោយ​យក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ផលិត​ផល​ចុង​ក្រោយ និង​ផល​ប៉ះ​ពាល់​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​ជា​ខ្នាត​វាស់​វែង​ចម្បង។ ធ្វើ​ឱ្យ​សុក្រឹត​និង​ចាត់​តាំង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​បញ្ជី​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ និង​ផលិត​ផល​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ ធា​នា​ការ​ជ្រើស​រើស​ឱ្យ​ចំ​គោល​ដៅ​និង​ចំ​ណុច​សំ​ខាន់ៗ; បែង​ចែក​ច្បាស់​លាស់​ក្រុម​បច្ចេក​វិទ្យា ដើម្បី​មាន​យន្ត​ការ​អនុវត្ត​សម​ស្រប ពង្រីក​តួ​នា​ទី​ដឹក​នាំ​របស់​អា​ជីវ​កម្ម និង​តួនា​ទី​តម្រង់​ទិស គាំ​ទ្រ​របស់​រដ្ឋ។ ទន្ទឹម​នឹង​នោះ បន្ត​កែ​លម្អ​យន្ត​ការ និង​គោល​នយោ​បាយ​តាម​ទិស​ដៅ​សម​កាល​កម្ម បើក​ទូ​លាយ ទទួល​យក​ហា​និភ័យ​ដែល​អាច​គ្រប់​គ្រង​បាន បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អា​ជីវ​កម្ម​វិនិ​យោគ​លើ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល។

ជា​មួយ​នឹង​គោល​លំ​នាំ ឆ្នាំ ២០២៦ "សកម្ម​ភាព​លោត​ផ្លោះ បង្កើន​វិន័យ​អនុ​វត្ត" ឧត្តម​សេនីយ៍​ឯក​បម្រុង ង្វៀង​វ៉ាំង​ឡុង បាន​ស្នើ​នា​យក​រដ្ឋ​មន្ត្រី​ឱ្យ​ចង្អុល​ការ​ដល់​អ្នក​នាំ​មុខ​នៃ​គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ ត្រូវ​ដឹក​នាំ​ដោយ​ផ្ទាល់ និង​ទទួល​ខុស​ត្រូវ​លើ​ល្បឿន​និង​គុណ​ភាព​នៃ​ការ​អនុវត្ត; ប្រ​ញាប់​សម្រេច​បណ្តា​ភារ​កិច្ច​ដែល​យឺត​យ៉ាវ; ពន្លឿន​ការ​ប្រ​កាស​និង​រៀប​ចំ​នីតិ​វិធី​រដ្ឋ​បាល​ឡើង​វិញ​ផ្អែក​លើ​ទិន្ន​ន័យ ធ្វើ​សម​កាល​កម្ម​ព័ត៌​មាន​ឯក​សារ​ផ្ទាល់​ខ្លួន​លើ VNeID។ ទន្ទឹម​នឹង​នោះ ត្រួត​ពិ​និត្យ និង​កែ​សម្រួល​បទ​ប្បញ្ញត្តិ​ច្បាប់​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ និង​បទ​ដ្ឋា​និយាម​សេដ្ឋ​កិច្ច - បច្ចេក​ទេស​ឌីជី​ថល។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​លើក​ទី ២ ឆ្នាំ​២០២៦ របស់​គណៈ​ចង្អុល​ការ​រដ្ឋា​ភិបាល​ស្តី​ពី​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ផ្លាស់​ប្តូរ​ឌីជី​ថល និង​គម្រោង ០៦ នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​សង្កត់​ធ្ងន់៖ ដើម្បី​លើក​កម្ពស់​សមត្ថ​ភាពអនុ​វត្ត បង្ក​ការ​លោត​ផ្លោះ​ក្នុង​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល ផ្សារ​ភ្ជាប់​ជា​មួយ​គម្រោង ០៦ ក្នុង​ដំ​ណើរ​ការ​ចាត់​តាំង​អនុវត្ត បញ្ហា​យន្ត​ការ និង​ការ​អនុ​វត្ត​គឺ​ជា​ខ្លឹម​សារ​សំ​ខាន់​ពីរ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ យន្ត​ការ​ត្រូវ​តែ​ដោះ​ស្រាយ​ទាន់​ពេល​វេលា ចំ​ពេល​វេលា ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​សម​ស្រប​ជា​មួយ​នឹង​អភិ​វឌ្ឍ​រួម។ អនុវត្តន៍​ត្រូវ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ការ​ខិត​ខំ​ប្រឹង​ប្រែង និង​សកម្ម​ភាព​ប្តូរ​ផ្តាច់។

នា​យក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឱ្យ​ក្រ​សួង ស្ថា​ប័ន និង​ភូមិ​ភាគ​នា​នា បន្ត​លើក​កម្ពស់​ស្មារតី​ម្ចាស់​ការ អនុ​វត្ត​ប្តូរ​ផ្តាច់​តាម​គោល​លំ​នាំ៖ "ជ្រើស​រើស​ឱ្យ​ត្រូវ​ការ​ងារ ប្រ​គល់​ឱ្យ​ត្រូវ​មនុស្ស ត្រួត​ពិនិត្យ​ឱ្យ​បាន​ទៀង​ទាត់ វាស់​វែង​ឱ្យ​ត្រឹម​ត្រូវ ដោះ​ស្រាយ​ទាន់​ពេល​វេលា ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន និង​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង"។ នា​យក​រដ្ឋ​មន្ត្រី​ជឿ​ជាក់​ថា ជា​មួយ​នឹង​វិធី​សាស្ត្រ​ត្រឹម​ត្រូវ ការ​ខិត​ខំ​ប្រឹង​ប្រែង ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​យន្ត​ការ​គោល​នយោ​បាយ​សម​ស្រប យើង​នឹង​បង្ក​បាន​ការ​លោត​ផ្លោះ​ក្នុង​ឆ្នាំ ២០២៦ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត ផ្តើម​ពី​នោះ​រួម​ចំ​ណែក​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច ឆាប់​រហ័ស ចីរ​ភាព ឆ្ពោះ​ទៅ​រក​ទិស​ដៅ​យុទ្ធ​សាស្ត្រ​របស់​ប្រ​ទេស​ជាតិ៕

មី​ថាញ-វ៉ាន់​តឹន

ចែករំលែកអត្ថបទ