ស្ថិតនៅឃុំកោះកូវឡាវយ៉ុង ទីក្រុងកឹងធើ កសិដ្ឋានជីវចម្រុះអប្សរាកំពុងក្លាយជាទីទេស ចរណ៍ដ៏ទាក់ទាញ ដោយមានសកម្មភាពឆ្លងបទពិសោធន៍ជាច្រើន ដូចជាដាំបន្លែ ចាប់ត្រី ចម្អិនម្ហូបអាហារតាមបែបបុរាណ ទស្សនាការសម្ដែងសិល្បៈ ក៏ដូចជាស្វែងយល់ពីវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។

ភ្ញៀវទេសចរមកទស្សនានៅកសិដ្ឋានជីវចម្រុះអប្សរា។
ជាមួយផ្ទៃដីជាង ៦ ហិកតា មណ្ឌលទេសចរណ៍នេះបានរៀបគម្រោងប្លង់ជាពីរមណ្ឌលសំខាន់ៗ រួមមាន៖ មណ្ឌលកសិដ្ឋានជីវ ចម្រុះឆ្លងកាត់បទពិសោធន៍ និងមណ្ឌលភោជនីយដ្ឋាន-សម្រាកលំហែកាយ បង្កជាលំហទេសចរណ៍វិលជុំ ប៉ុន្តែមានភាពជិតដិតនឹងជីវភាពនៅជនបទ។
កសិដ្ឋានជីវចម្រុះអប្សរា ចាប់ផ្តើមដំណើរការជាផ្លូវការតាំងពីចុងឆ្នាំ ២០២២ ដែលកសាង និងអភិវឌ្ឍន៍ឡើងដោយបងស្រី ត្រឹងធីមីជី ជាកូនខ្មែរនៅភូមិភាគផ្ទាល់។ ក្នុងគោលបំណង បង្កទីទេសចរណ៍ប្រកបដោយអត្តសញ្ញាណវប្បធម៌ជនជាតិ និងឆ្លុះបញ្ចាំងពីរូបភាពជនបទតំបន់ ព្រែកទន្លេ បងស្រីមីជី បានខិតខំកសាងនូវទម្រង់ទេសចរណ៍ជីវចម្រុះ គួបផ្សំនឹងការឆ្លងកាត់បទពិសោធន៍កសិកម្មដ៏ពិសេស។
បងស្រីត្រឹងធីមីជី ឱ្យដឹង៖ “កើតនិងធំដឹងក្តីនៅកោះកូវឡាវយ៉ុង នាងខ្ញុំតែងមានបំណងចង់នាំយកសោភណភាពវប្បធម៌ខ្មែរ ក៏ដូចជាជីវភាពរស់នៅដ៏សាមញ្ញនៃភូមិកំណើត ជូនដល់ភ្ញៀវទេសចរឱ្យបានស្គាល់”។
មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងប្រទេសប៉ុណ្ណោះទេ កសិដ្ឋានជីវចម្រុះអប្សរាក៏បានទទួលភ្ញៀវអន្តរជាតិជាច្រើនមកកម្សាន្ត។ បងស្រីសេរ៉េនកូកា ភ្ញៀវទេសចរមកពីប្រទេសតួកគី ឱ្យដឹង៖ “បរិយាកាសនៅទីនេះពិតជាស្ងប់ល្អហើយជិតដិតនឹងធម្មជាតិ។ នាងខ្ញុំចូលចិត្តបំផុតគឺការបានចូលរួមចម្អិនម្ហូប ចាប់ត្រីនិងទស្សនារបាំអប្សរា។ នេះជាការឆ្លងកាត់បទពិសោធន៍ដ៏ខុសប្លែកពីកន្លែងទេសចរណ៍នានាដែលនាងខ្ញុំធ្លាប់ទៅ”។
តាមការស្ថិតិ ជារៀងរាល់ខែ កសិដ្ឋានជីវចម្រុះអប្សរា ទទួលភ្ញៀវមកទស្សនានិងសម្រាកកម្សាន្ដ ប្រមាណពី ៤០០ដល់ ៥០០នាក់។ ក្នុងនោះ ភាគច្រើនជាក្រុមគ្រួសារ និងអ្នកមានវ័យមជ្ឈិមដែលស្វែងរកទីកន្លែងស្ងប់ស្ងាត់ដើម្បីសម្រាកលំហែកាយ។ គួរឱ្យកត់សម្គាល់ អត្រាភ្ញៀវត្រឡប់មកវិញមានជិត ៨០% ពិសេសគឺនៅអំឡុងពេលចុងឆ្នាំ។
ក្រៅពីសកម្មភាពនៅកសិដ្ឋាន មណ្ឌលទេសចរណ៍អប្សរានៅទាំងចងសម្ព័ន្ធជាមួយទីទេសចរណ៍លេចធ្លោជាច្រើនទៀតនៅភូមិភាគ ដោយរៀបចំជើងទេសចរណ៍ទៅទស្សនាដីដុះតាមមាត់ទន្តេ ឆ្លងកាត់បទពិសោធន៍ដើរស្ពានឫស្សីកាត់ព្រៃ និងស្វែងយល់ពីព្រៃលិចទឹក។ សកម្មភាពទាំងនេះ ជួយឱ្យភ្ញៀវទេសចរស្វែងយល់កាន់តែច្បាស់ ពីប្រព័ន្ធជីវចម្រុះដ៏សម្បូរបែបនៃតំបន់ដីកោះកូវឡាវយ៉ុង។
លោកង្វៀងវ៉ាំងដាក់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំកូវឡាវយ៉ុង មានប្រសាសន៍៖ “ការបង្កើតកសិដ្ឋានជីវចម្រុះអប្សរា បានរួមចំណែកបើកទិសដៅអភិវឌ្ឍន៍ទេសចរណ៍សហគមន៍សម្រាប់ភូមិភាគ។ ទម្រង់ទេសចរណ៍នេះ មិនត្រឹមតែផ្សព្វផ្សាយរូបភាពស្រុកកំណើត ប៉ុណ្ណោះទេ នៅថែមទាំងបង្កការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាជន ព្រមទាំងរួមចំណែកថែរក្សានិងពង្រីកនូវអត្តសញ្ញាណវប្បធម៌ខ្មែរទៀតផង”៕
ហុងទើ - ថាច់ធី