02/04/2026 - 08:53

ឆ្ពោះ​មក​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ 

សមា​គម​នារី​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ តែង​ខ្នះ​ខ្នែង​ចូល​រួម សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ សិស្ស​ក្រី​ក្រ​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច នយោ​បាយ ព្រួត​ដៃ​ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន។

សមា​គម​នារី​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​សិស្ស​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

ទន្ទឹម​នឹង​ការ​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​នយោ​បាយ កសាង​គ្រួ​សារ​សម្បូរ​សប្បាយ សុភ​មង្គល ជឿន​លឿន ស្មើ​ភាព សមា​គម​នារី​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ នៅ​ទាំង​អនុវត្ត​ល្អ​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​របស់​មជ្ឈិម សមា​គម​សហ​ព័ន្ធ​នារី​និង​ទី​ក្រុង​កឹង​ធើ​បាន​បំ​ផុស។ ពិ​សេស សមា​គម​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​អនុវត្ត​កម្ម​វិធី៖ និ​ទាឃ​រដូវ​កក់​ក្តៅ​ទឹក​ចិត្ត​អ្នក​ភូមិ បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​កង​ទ័ព-ប្រ​ជា​ជន រក្សា​ប្រ​សិទ្ធ​ភាព​ទម្រង់ “ខាប់​អង្ករ​មេត្តា​ធម៌”; “ចិញ្ចឹម​ជ្រូក​ដី” “ម្តាយ​គាំ​ពារ”; “រួម​ដំ​ណើរ​ជា​មួយ​សមា​គម​នារី​ការ​ពារ​ព្រំ​ដែន”, “ល្វែង​ទំ​និញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ”, “ផ្សារ​ណាត់​ពិ​សេស” ។ល។ វរសេនីយ៍​ត្រី ឡេ​ថាញ​ញ៉ាន់ ប្រ​ធាន​សមា​គម​នារី​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “កម្មា​ភិបាៈល សមា​ជិកា​នារី​តែង​ហាត់​ពត់ លត់​ដំ​គុណ​សម្បត្តិ សីល​ធម៌ សកម្ម​លើក​កម្ពស់​ជំ​នាញ​វិជ្ជា​ជីវៈ សមត្ថ​ភាព​ការ​ងារ ជម្នះ​លំ​បាក​អនុវត្ត​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់។ ជា​ពិ​សេស ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​ពី​ចំ​ណេះ​ដឹង​សម​ភាព​ភេទ ថែ​ទាំ​សុខ​ភាព​ស្ត្រី​និង​កុមារ ផ្តើម​ពី​នោះ មាន​គ្រួ​សារ​សមា​ជិក​សមា​គម ១០០% ចិញ្ចឹម​កូន​មាន​សុខ​ភាព មាំ​មួន លុះ​ក្នុង​ដំ​បូន្មាន...”។

លេច​ធ្លោ​គឺ​កម្ម​វិធី “ម្តាយ​គាំ​ពារ” កុ​មារ​កំ​ព្រា​ដោយ​សារ​ជំ​ងឺ COVID​-១៩ អា​ស្រ័យ​មជ្ឈិម សមា​គម​សហ​ព័ន្ធ​នារី​វៀត​ណាម​បំ​ផុស សមា​គម​បាន​ទទួល​គាំ​ពារ​សិស្ស​ម្នាក់ ជា​មួយ​នឹង​កម្រិត ​ឧបត្ថម្ភ​ប្រាក់ ៤០០.​០០០ ពាន់​ដុង​ក្នុង​មួយ​ខែ និង​គ្រឿង​ប្រើ​ប្រាស់​ចាំ​បាច់​ប្រ​ចាំ​ថ្ងៃ​មួយ​ចំ​នួន​ទៀត។ ប្អូន​ង្វៀង​ឌិញ សិស្ស​ថ្នាក់​ទី ៦ សា​លា​អនុ​វិទ្យា​ល័យ​ត្រឹង​ដេ ឱ្យ​ដឹង៖ “ឪ​ពុក​ម្តាយ​ស្លាប់ ប្អូន​រស់​នៅ​ជា​មួយ​យាយ​តា បាន​ពូ​មីង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ជួយ​ឧបត្ថម្ភ ប្អូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ឆ្នាំ​នេះ អា​ស្រ័យ​បាន​ពូ​មីង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ​ប្រ​ចាំ​ខែ មាន​ដូច៖ ប្រាក់ សម្លៀក​បំ​ពាក់ សិក្ខូប​ករណ៍ អង្ករ មី ។ល។ ជួយ​ឱ្យ​ប្អូន​ជម្នះ​លំ​បាក រៀន​ពូ​កែ។ ប្អូន​សន្យា​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ប្រ​សើរ​ជាង​ទៀត ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ប្រ​យោជន៍​សម្រាប់​សង្គម ដោយ​មិន​ធ្វើ​ឱ្យ​ពូ​មីង​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ខក​បំ​ណង​ឡើយ”។

លោក​វរសេ​នីយ៍​ឯក ហា​ហ្វី​ទ្រឿង ស្នង​ការ​នយោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ លទ្ធ​ផល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សមា​ជិកា​សមា​គម​នារី​ម្នាក់ៗ គឺ​ជា​គំរូ​មាន​ទម្រង់​ថ្មីៗ របៀប​ធ្វើ​ល្អៗ ប្រ​កប​ដោយ​គំនិត​ច្នៃ​ប្រ​តិដ្ឋ។ នៅ​ពេល​ខាង​មុខ សមា​គម​នឹង​បន្ត​ពង្រីក​ជាង​ទៀត​នូវ​ស្នា​ដៃ​ដែល​សម្រេច​បាន អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ចលនា​ប្រ​ឡង​ប្រ​ណាំង កម្ម​វិធី​និង​ទម្រង់​សកម្ម​ភាព​ជា​ច្រើន; ពង្រីក​ប្រ​វេណី​ល្អ​ប្រ​សើរ “វីរ​ភាព - អង់​អាច - ស្មោះ ត្រង់ - ប៉ិន​ប្រ​សប់” រួម​ចំ​ណែក​កសាង​យុទ្ធ​នារី​ការ​ពារ​ព្រំ​ដែន​ពោរ​ពេញ​ដោយ​ចំ​ណេះ​ដឹង សុខ​ភាព មោះ​មុត ច្នៃ​ប្រ​តិដ្ឋ មាន​ផ្នត់​រស់​នៅ​ស៊ីវិ​ល័យ​និង​មាន​ទឹក​ចិត្ត​សប្បុ​រស​ធម៌ រួម​ចំ​ណែក​កសាង​និង​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ដែន​ដី សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី៕

                                          យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ