25/03/2026 - 23:23

សិក្ខា​សា​លា​វិទ្យា​សាស្ត្រ - ភាព​ជាក់​ស្តែង “មូល​ដ្ឋាន​ទ្រឹស្តី និង​តថ​ភាព​ការ​ងារ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌីជី​ថល​នៅ​ទី​ក្រុង​កឹង​ធើ” 

សិក្ខា​សា​លា​វិទ្យា​សាស្ត្រ - ភាព​ជាក់​ស្តែង “មូល​ដ្ឋាន​ទ្រឹស្តី និង​តថ​ភាព​ការ​ងារ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល​នៅ​ទី​ក្រុង​កឹង​ធើ” គឺ​ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ទ្រឹស្តី ផ្តល់​អំ​ណះ​អំ​ណាង​វិទ្យា​សាស្ត្រ និង​ភាព​ជាក់​ស្តែង​ដល់​ការ​កសាង និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​គោល​នយោ​បាយ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល។

នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ​មី​នា លោក ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ដឹក​នាំ​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ - ភាព​ជាក់​ស្តែង “មូល​ដ្ឋាន​ទ្រឹស្តី និង​តថ​ភាព​ការ​ងារ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌីជី​ថល​នៅ​ទី​ក្រុង​កឹង​ធើ” អា​ស្រ័យ​វិទ្យា​ស្ថាន​សន្តិ​សុខ​មិន​មែន​ប្រ​ពៃ​ណី​នៃ​សា​កល​វិ​ទ្យា​ល័យ​ជាតិ​ហា​ណូយ សហ​ការ​ជា​មួយ​នគរ​បាល​ទី​ក្រុង​កឹង​ធើ​រៀប​ចំ​ឡើង។

ឧត្តម​សេនីយ៍​ទោ សាស្ត្រា​ចារ្យ​បណ្ឌិត ង្វៀង​ស្វឹង​អ៊ីម វិទ្យា​ធិ​ការ​សន្តិ​សុខ​មិន​មែន​ប្រ​ពៃ​ណី និង​វរសេ​នីយ៍​ឯក ង្វៀង​វុាំង​ថាំង នា​យក​រង​នគរ​បាល​ទី​ក្រុង​កឹង​ធើ ធ្វើ​ជា​សហ​ធិបតី​អង្គ​សិក្ខា​សា​លា។

ឧត្តម​សេ​នីយ៍​ទោ សាស្ត្រា​ចារ្យ បណ្ឌិត ង្វៀង​ស្វឹង​អ៊ីម វិទ្យា​ធិ​ការ​សន្តិ​សុខ​មិន​មែន​ប្រ​ពៃ​ណី ដឹក​នាំ​កិច្ច​ពិភា​ក្សា។

ទី​ក្រុង​កឹង​ធើ ជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច - សង្គម​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ហើយ​ក៏​ជា​មជ្ឈ​មណ្ឌល​នយោ​បាយ​សេដ្ឋ​កិច្ច - សង្គម​របស់​ទូ​ទាំង​ប្រ​ទេស បាន​និង​កំ​ពុង​កំ​ណត់​សេដ្ឋ​កិច្ច​ឌីជី​ថល​ជា​សសរ​ស្តម្ភ​មួយ​ក្នុង​ចំ​ណោម​សសរ​ស្តម្ភ​ទាំង​បី​នៃ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល ជា​កម្លាំង​ជំ​រុញ​កំ​ណើន​ដ៏​សំ​ខាន់​ដើម្បី​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ឡើង​វិញ និង​លើក​កម្ពស់​គុណ​ភាព​កំ​ណើន។

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ទី​ក្រុង​សកម្ម​អនុ​វត្ត​នូវ​កម្ម​វិធី និង​គោល​នយោ​បាយ ដើម្បី​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឌី​ជី​ថល កសាង​រដ្ឋ​អំ​ណាច​ឌី​ជី​ថល និង​សង្គម​ឌី​ជី​ថល។ រួម​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​ឆាប់​រហ័ស​នៃ​សកម្ម​ភាព​សេដ្ឋ​កិច្ច​លើ​គ្រឹះ​ធារ​ឌី​ជី​ថល បញ្ហា​ជាប់​ពាក់​ព័ន្ធ​ដល់​ការ​គ្រប់​គ្រង​ហា​និភ័យ ការ​ពារ​ទិន្ន​ន័យ សុ​វត្ថិ​ភាព​ព័ត៌​មាន បង្ការ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​ខ្ពស់ ក៏​ដូច​ជា​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ក្នុង​បរិ​ស្ថាន​ឌីជី​ថល កំ​ពុង​ដាក់​ចេញ​តម្រូវ​ការ​ថ្មី​ចំ​ពោះ​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ កម្លាំង​សមត្ថ​កិច្ច និង​សហ​គមន៍​អា​ជីវ​កម្ម។ ហា​និ​ភ័យ​គំ​រាម​កំ​ហែង​ដល់​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល​កំ​ពុង​ឋិត​នៅ​ទាម​ទារ​ត្រូវ​តែ​មាន​ការ​ស្រាវ​ជ្រាវ​មាន​បែប​បទ ដើម្បី​កំ​ណត់​ភិន​ភាគ វាយ​តម្លៃ និង​ស្នើ​ដំ​ណោះ​ស្រាយ​បង្ការ តទល់​មាន​ប្រ​សិទ្ធ​ភាព។

លោក ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ចូល​រួម​ដឹក​នាំ​ក្នុង​សិក្ខា​សា​លា។

សិក្ខា​សា​លា​វិទ្យា​សាស្ត្រ “មូល​ដ្ឋាន​ទ្រឹស្តី និង​តថ​ភាព​ការ​ងារ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល​នៅ​ទី​ក្រុង​កឹង​ធើ” បង្ក​វេទិ​កា​វិទ្យា​សាស្រ្ត​ដើម្បី​អ្នក​គ្រប់​គ្រង អ្នក​វិទ្យា​សាស្ត្រ អ្នក​ជំ​នាញ​ការ និង​អ្នក​តំ​ណាង​អា​ជីវ​កម្ម ដោះ​ដូរ​ពិ​ភាក្សា ចែក​រំលែក​បទ​ពិ​សោធន៍ និង​ស្នើ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​បម្រើ​ដល់​ការ​កំ​ណត់​ផែន​ការ​គោល​នយោ​បាយ និង​គ្រប់​គ្រង​រដ្ឋ​អំ​ពី​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល។

វរសេនីយ៍​ឯក ង្វៀង​វុាំង​ថាំង នា​យក​រង​នគរ​បាល​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​សិក្ខា​សា​លា។

អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ធ្វើ​ឱ្យ​ច្បាស់​នូវ​ខ្លឹម​សារ​សំ​ខាន់ៗ​ជា​ច្រើន ឯក​ភាព​អំ​ពី​ផ្នែក​យល់​ដឹង​លើ​មូល​ដ្ឋាន​ទ្រឹស្តី​ខាង​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល និង​គ្រប់​គ្រង​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល​ក្នុង​បរិ​ការណ៍​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឌីជី​ថល និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ផ្តើម​ពី​ភាព​ជាក់​ស្តែង​នៅ​ទី​ក្រុង​កឹង​ធើ; វិភាគ​និន្នា​ការ ឧបសគ្គ ហា​និភ័យ និង​ការ​សាក​ល្បង​គំ​រាម​កំ​ហែង​ដល់​សន្តិ​សុខ​សេដ្ឋ​កិច្ច​ក្នុង​បរិ​ស្ថាន​ឌី​ជី​ថល​នៅ​ភូមិ​ភាគ; ស្នើ​វិធាន​ការ និង​ដំ​ណោះ​ស្រាយ​ធ្វើ​ឱ្យ​សុក្រឹត​នូវ​របប​យន្ត​ការ​សហ​ការ លើក​កម្ពស់​សមត្ថ​ភាព​គ្រប់​គ្រង​ហា​និភ័យ និង​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល​នៅ​ទី​ក្រុង​កឹង​ធើ​ក្នុង​ពេល​ខាង​មុខ​។ល។ សិក្ខា​សា​លា​នៅ​ទាំង​រួម​ចំ​ណែក​ផ្តល់​មូល​ដ្ឋាន​វិទ្យា​សាស្ត្រ និង​ភាព​ជាក់​ស្តែង ធ្វើ​ឱ្យ​ច្បាស់​នូវ​ឱកាស ក៏​ដូច​ជា​ហា​និភ័យ​អំ​ពី​សន្តិ​សុខ​ដែល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌី​ជី​ថល​របស់​ទី​ក្រុង​កឹង​ធើ ជួយ​ឱ្យ​កង​កម្លាំង​នគរ​បាល​ធ្វើ​សេនា​ធិការ​អនុ​វត្ត​បាន​ល្អ​នូវ​វិធាន​ការ​បង្ការ តស៊ូ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច ធា​នា​សន្តិ​សុខ​បណ្តាញ​តាម​មុខ​ងារ និង​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។

អ្នក​តំ​ណាង​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខា​សា​លា។

តាម​គណៈ​ចាត់​តាំង បណ្តា​មតិ​រួម​យោ​បល់ និង​ធ្វើ​បទ​បង្ហាញ​វិទ្យា​សាស្ត្រ​នៅ​ក្នុង​សិក្ខា​សា​លា នឹង​ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ប្រ​ព័ន្ធ​ទ្រឹស្តី ផ្តល់​អំ​ណះ​អំ​ណាង​វិទ្យា​សាស្ត្រ និង​ភាព​ជាក់​ស្តែង​ដល់​ការ​កសាង ធ្វើ​ឱ្យ​សុក្រឹត​គោល​នយោ​បាយ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ធា​នា​សន្តិ​សុខ​សេដ្ឋ​កិច្ច​ឌីជី​ថល៕

កេវ​ជិញ - វិមាន

ចែករំលែកអត្ថបទ