ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/04/2026 - 08:20

ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​កា​ម៉ាវ 

នៅ​រសៀល​ថ្ងៃ​ទី ២ ខែ​មេ​សា គណៈ​ប្រតិ​ភូ​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា ដឹក​នាំ​ដោយ​សម​មិត្ត ឡឹម​វុាំង​ម៉ឹង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ២០២៦ នៅ​ខេត្ត​កា​ម៉ាវ។

សម​មិត្ត ឡឹម​វុាំង​ម៉ឹង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា ប្រ​គេន​ទេយ្យ​ទាន​ដល់​ព្រះ​ឧបជ្ឈាយ៍​ហ៊ឺវ​ហ៊ិញ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​កា​ម៉ាវ ព្រះ​ចៅ​អធិ​ការ​វត្ត​ឃោ​សិ​តា​រាម។

ចូល​រួម​ជា​មួយ​គណៈ​ប្រតិ​ភូ​រួម​មាន អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា លោក​ស្រី ត្រឹង​ធី​ហ្វា​រី ព្រម​ទាំង​បណ្តា​សមា​ជិក​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា; ចំ​ណែក​ខាង​ខេត្ត​កា​ម៉ាវ មាន​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត លោក ហោ​ទ្រុង​វៀត ព្រម​ទាំង​អ្នក​តំ​ណាងបណ្តាមន្ទីរ ផ្នែក​ពាក់​ព័ន្ធ។

នេះ​គឺ​ជា​សកម្ម​ភាព​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​ដល់​ការ​ពង្រឹង​ក្តី​ជំ​នឿ និង​បង្កើន​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​វៀត​ណាម។

គណៈ​ប្រតិ​ភូ​ថត​រូប​អនុស្សាវ​រីយ៍​នៅ​វត្ត​ឃោ​សិ​តា​រាម។

គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ និង​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត; វត្ត​មុនី​វង្សា​បុប្ផា​រាម សង្កាត់​អាង​ស្វៀង វត្ត​ឃោ​សិតា​រាម ឃុំ​ហ៊ឹង​ហោយ និង​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​បាក​លីវ ខេត្ត​កា​ម៉ាវ។

សម​មិត្ត ឡឹម​វុាំង​ម៉ឹង សមា​ជិក​គណៈ​ប្រត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​អចិន្ត្រៃយ​នៃ​រដ្ឋ​សភា និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា ជូន​អំ​ណោយ​ដល់​គណៈ​ចាង​ហ្វាង​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​បាក​លីវ ខេត្ត​កា​ម៉ាវ។​ 

នៅ​ទី​ដែល​អញ្ជើញ​ទៅ​ដល់ សម​មិត្ត ឡឹម​វុាំង​ម៉ឹង ព្រម​ទាំង​សមា​ជិក​ក្នុង​ក្រុម បាន​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ​អំ​ពី​ការ​រស់​នៅ ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ជន​រួម​ជាតិ; និង​ផ្ញើរ​នូវ​បិយវា​ចា​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត កម្មា​ភិ​បាល គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ។ សម​មិត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា បាន​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​ដ៏​សកម្ម​របស់​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត និង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ ពង្រីក​ស្មារតី​សាម​គ្គី  និង​អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ និង​ច្បាប់​របស់​រដ្ឋ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​និង​រក្សា​ខ្ជាប់​សន្តិ​សុខ សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ។ 

សម​មិត្ត ឡឹម​វុាំង​ម៉ឹង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស។

ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត និង​ជន​រួម​ជាតិ​ខ្មែរ បន្ត​ពង្រីក​ប្រ​ពៃ​ណី​ដ៏​ល្អ បង្កើន​ធ្លុង​មហា​សាម​គ្គី​ទូ​ទាំង​ជា​ជាតិ សកម្ម​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ កសាង​ភូមិ​ស្រុក​កាន់​តែ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ 

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី គណៈ​ប្រតិ​ភូ​បាន​ប្រ​គេន​និង​ជូន​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត; គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​គំរូ ប្អូនៗ​សិស្សា​នុសិស្ស​គំរូ ជា​ជនជាតិ​ខ្មែរ​ចំ​នួន ១០ នាក់ ៕ 

លី​ធាន-លី​មេង

ចែករំលែកអត្ថបទ