ចលនាហាត់ប្រាណពេលព្រឹក ដើម្បីបង្កើនសុខភាពរបស់ប្រជាជនកំពុងអភិវឌ្ឍខ្លាំងក្លា ក្នុងនោះ មានការដើរថ្មើរជើងនិងរត់ជាដើម។ ថ្វីដ្បិតដូច្នោះក្តី ការដើរថ្មើរជើងឬរត់ពេលព្រឹកតាមផ្លូវគមនាគមន៍ បង្កប់ហានិភ័យអសុវត្ថិភាពជាច្រើន ខណៈប្រជាជនមួយចំនួនមិនបានអនុវត្តច្បាប់សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ប្រជាជនហាត់ប្រាណនៅពេលព្រឹកព្រលឹម ច្រើនតែមានទម្លាប់ដើរអែបនឹងរបាំង បង្កប់ហានិភ័យកើតមានគ្រោះថ្នាក់ចរាចរណ៍។
ជាក់ស្តែងនៅពេលព្រឹកព្រលឹម មានករណីមួយចំនួនប្រជាជនហាក់គ្មានការបារម្ភពេលធ្វើដំណើរលើផ្ទៃផ្លូវ ឬក៏ដើរអែបនឹងរបាំងផ្ទៃផ្លូវ។ ប្រការនេះគ្រោះថ្នាក់ណាស់ ពីព្រោះការមើលពីចម្ងាយរបស់តៃកុងម្នាក់ៗ ជាទូទៅតែងស្រវាំងភ្នែកមកពីផ្សែងអ័ព្ទឬក៏ពន្លឺចាំងមិនច្បាស់ ងាយនឹងកើតមានគ្រោះថ្នាក់ចរាចរណ៍ណាស់។
បណ្តាបទប្បញ្ញត្តិច្បាប់ជាធរមាន បានចែងពីវិធានការដាក់ទណ្ឌកម្មចំពោះអំពើទាំងនេះសំដៅព្រមាននិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ថ្វីដ្បិតដូច្នោះក្តី ខណៈពេលសួរនាំគឺប្រជាជនជាច្រើនប្រាប់ថា មកពីទម្លាប់ធ្វើដំណើរលើផ្ទៃផ្លូវទូលំទូលាយជាង; មានមតិខ្លះឱ្យដឹង ចិញ្ចើមថ្នល់ តាមដងផ្លូវមួយចំនួនច្រើនតែរដិបរដុបឬក៏មានវត្ថុបាំងមើលមិនឃើញ ម្ល៉ោះហើយងាយនឹងចំពប់ដួលនៅពេលមេឃមិនទាន់ភ្លឺ គឺពួកគាត់គ្មានចេតនាប្រព្រឹត្តល្មើសច្បាប់នោះទេ។
ទន្ទឹមនឹងនោះ ដោយគំនិតយល់ឃើញថាផ្លូវថ្នល់ស្ងាត់ល្អ (ចាប់ពីម៉ោង ៤ ដល់ម៉ោង ៥ ព្រឹក) មានអ្នកខ្លះដើរបណ្ដើរចចារគ្នាបណ្តើរ ភ្លេចនូវលក្ខន្តិកៈសុវត្ថិភាពជាមូលដ្ឋាន។ ដោយការធ្វេសប្រហែសរបស់ខ្លួន អាចបង្កគ្រោះថ្នាក់ដល់អ្នកហាត់ប្រាណផងនិងម្ចាស់មធ្យោបាយចរាចរណ៍ផង។ ពីព្រោះអំឡុងពេលនេះ យានយន្តតែងបើកបរក្នុងល្បឿនលឿន ម្ល៉ោះហើយពិបាកនឹងគេចឱ្យទាន់ខណៈពេលជួបប្រទះអ្នកថ្មើរជើងដើរកណ្តាលផ្លូវ ឬក៏ដើរអែបរបាំងផ្លូវ។
អនុក្រឹត្យលេខ ១៦៨/២០២៤/NĐ-CP បញ្ញត្តិការពិន័យបទល្មើសរដ្ឋបាលអំពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុងវិស័យចរាចរណ៍ផ្លូវគោក; ដកពិន្ទុ ស្ដារពិន្ទុប័ណ្ណបើកបរ បានចែងច្បាស់៖ ពិន័យប្រាក់ពី១៥០.០០០ - ២៥០.០០០ ដុង ចំពោះអ្នកថ្មើរជើងប្រព្រឹត្តលើកំហុសផ្សេងៗ ដូច៖ ដើរមិនត្រូវតាមគន្លងផ្លូវដែលកំណត់ មិនដើរអែបមាត់ផ្លូវ ដើរឆ្លងរបាំងផ្ទៃផ្លូវ ដើរឆ្លងផ្លូវមិនត្រូវកន្លែងដែលកំណត់ ឬក៏មិនដើរឆ្លងផ្លូវនៅកន្លែងដែលមានភ្លើងសញ្ញា មានគំនូសសញ្ញាផ្លូវ។
ទន្ទឹមនឹងនោះ យោងតាមប្រការ ១ មាត្រា ៣០ ច្បាប់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២៤ អ្នកថ្មើរជើងត្រូវអនុវត្តនូវបទប្បញ្ញត្តិដូច៖ ត្រូវដើរលើចិញ្ចើមថ្នល់ របៀងថ្នល់ ផ្លូវសម្រាប់អ្នកថ្មើរជើង; ករណីផ្លូវមិនមានចិញ្ចើមថ្នល់ របៀងថ្នល់ ផ្លូវសម្រាប់អ្នកថ្មើរជើង គឺត្រូវធ្វើដំណើរអែបមាត់ផ្លូវខាងស្តាំតាមទិសស្រប; ឆ្លងផ្លូវបានលុះត្រាតែកន្លែងដែលមានភ្លើងសញ្ញា មានគំនូសសញ្ញាផ្លូវឬស្ពានអាកាស ផ្លូវរូងសម្រាប់អ្នកថ្មើរជើងនិងត្រូវអនុវត្តតាមសញ្ញាណែនាំ ប្រកាសសញ្ញាផ្លូវគោក។ ករណីគ្មានភ្លើងសញ្ញា គំនូសសញ្ញាផ្លូវស្ពានអាកាស ផ្លូវរូងសម្រាប់អ្នកថ្មើរជើង គឺត្រូវពិនិត្យមើលយានយន្តដែលកំពុងបើកជិតមកដល់ ឆ្លងផ្លូវត្រូវធានាសុវត្ថិភាព ពេលឆ្លង ផ្លូវត្រូវលើកដៃឱ្យសញ្ញាជាដើម។
ធ្វើយ៉ាងណាដើម្បីរៀងរាល់ព្រឹក គឺជាពេលវេលាដែលបង្កថាមពលឡើងវិញ និងមានប្រយោជន៍សម្រាប់សុខភាពយ៉ាងពិតប្រាកដ ប្រជាជនម្នាក់ៗគួរតែប្រុងប្រយ័ត្នលើកកម្ពស់ស្មារតីភ្ញាក់រលឹក ដើរថ្មើរជើងលើចិញ្ចើមថ្នល់ ឬដើរអែបនឹងមាត់ផ្លូវខាងស្តាំតាមទិសធ្វើដំណើររបស់ខ្លួន ដើម្បីធានាសុវត្ថិភាពខ្លួនឯងផង និងចៀសវាងប្រព្រឹត្តល្មើសច្បាប់ផង៕
ប្រភព៖ baocantho.com.vn - លីសៀ