03/04/2026 - 08:44

នារី​ខ្មែរ​ម្ចាស់​ការ​ដាំ​ដំ​ណាំ​ផ្លាស់​ប្តូរ​ពូជ​ដំ​ណាំ​សុ​វត្ថិ​ភាព 

សាខា​សមា​គម​នារី​ភូមិ​ហ្វា​ហេប ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ មាន​សមា​ជិកា ១៨៥ រូប ដែល​ភាគច្រើន​ជា​ជន​ជាតិ​ភាគ​តិច។ ក្នុង​ឆ្នាំ ២០២២ សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ឡាយ​ហ្វា បាន​បង្កើត​ក្រុម​សហ​ការ "នារី​ដាំ​ដំ​ណាំ​ផ្លាស់​ប្តូរ​ពូជ​ដំ​ណាំ​តាម​ទិស​ដៅ​សុ​វត្ថិ​ភាព" ដែល​មាន​សមា​ជិកា ១០ រូប ក្នុង​គោល​បំ​ណង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ចង​សម្ព័ន្ធ​ផលិត ចែក​រំលែក​បទ​ពិ​សោធន៍ និង​លើក​កម្ពស់​ចំ​ណូល។ មក​ដល់​ពេល​នេះ ទម្រង់​នេះ​បាន​នឹង​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​បណ្តើរៗ។

បណ្តា​សមា​ជិក​ក្រុម​សហ​ការ​ប្រ​មូល​ផល​ដំ​ណាំ​ដើម្បី​ឈ្មួញ​មក​ប្រ​មូល​ទិញ។

បច្ចុប្បន្ន ក្រុម​សហ​ការ​មាន​សមា​ជិកា ១៣ រូប និង​ទាក់​ទាញ​បាន​គ្រួ​សារ​សមា​ជិកា​នារី​ចំ​នួន ៥០ គ្រួ​សារ​ផ្សេង​ទៀត ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​ការ​ណែ​នាំ​អំពី​បច្ចេក​ទេស​ដាំ​ដំ​ណាំ​តាម​ទិស​ដៅ​សុ​វត្ថិ​ភាព។

តាម​លោក​ស្រី វ៉ាំង​ធី​អាញ់​ហុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​ឃុំ និង​ជា​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ឡាយ​ហ្វា បាន​ឱ្យ​ដឹង​ថា ក្រុម​សហ​ការ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ទន្ទឹម​នឹង​ការ​ការ​ពារ​បរិ​ស្ថាន និង​សុខ​ភាព​សហ​គមន៍។ ដូច្នេះ សមា​ជិកា​ដែល​ចូល​រួម​ត្រូវ​ធានា​នូវ​លក្ខ​ខណ្ឌ​ចាំ​បាច់ ជា​ពិសេស​គឺ​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ទូ​លាយ និង​អនុវត្ត​តាម​ការ​ណែ​នាំ។ បង​ប្អូន​នារី​បាន​អនុវត្ត​តាម​វិធាន​ដាំ​ដំ​ណាំ​សុ​វត្ថិ​ភាព ជ្រើស​រើស​ពូជ​ដែល​សម​ស្រប​ទៅ​នឹង​លក្ខណៈ​ដី​ធ្លី និង​អា​កាស​ធាតុ​នៅ​ភូមិ​ភាគ។ អា​ស្រ័យ​ហេតុ​នេះ ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ត្រូវ​បាន​លើក​កម្ពស់​យ៉ាង​ច្បាស់​ក្រ​ឡែត ដោយ​ប្រាក់​ចំ​ណេញ​មធ្យម​ប្រ​ចាំ​ឆ្នាំ​របស់​សមា​ជិកា​មាន​ស្ថិរ​ភាព ហើយ​កម្រិត​ខ្ពស់​បំ​ផុត​អាច​សម្រេច​បាន​ប្រ​ហែល ៥០ លាន​ដុង។

ចំ​ណុច​លេច​ធ្លោ​នៅ​ក្នុង​វិធី​សាស្ត្រ​ដាំ​ដុះ​នេះ គឺ​ការ​ដាំ​ផ្លាស់​ប្តូរ​ពូជ​ដំ​ណាំ និង​ដាំ​ឆ្លាស់​គ្នា​នូវ​បន្លែ​បង្ការ​ជា​ច្រើន​ប្រ​ភេទ​ក្នុង​មួយ​ឆ្នាំ។ ជំ​នួស​ឱ្យ​ការ​ដាំ​ដំ​ណាំ​តែ​មួយ​ប្រ​ភេទ​លើ​ផ្ទៃ​ដី​ដដែល បង​ប្អូន​នារី​បាន​ម្ចាស់​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​តាម​រដូវ​កាល។ ការ​ផ្លាស់​ប្តូរ​មុខ​ដំ​ណាំ​ជួយ​ឱ្យ​ដី​ស្តារ​ឡើង​វិញ​នូវ​ជាតិ​បំ​ប៉ន កាត់​បន្ថយ​សត្វ​ល្អិត​ដង្កូវ បន្ថយ​ការ​ចំ​ណាយ​លើ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ និង​បង្កើន​ទិន្ន​ផល។ មុន​ពេល​ចុះ​ពូជ ដី​ត្រូវ​បាន​កែ​ច្នៃ​ដោយ​ប្រើ​ជី​សរី​រាង្គ និង​ជី​ផ្អាប់​ដើម្បី​បង្កើន​ភាព​ជី​ជាតិ។ ក្នុង​ដំ​ណើរ​ការ​ថែ​ទាំ បង​ប្អូន​នារី​ផ្តល់​អា​ទិភាព​ដល់​ការ​ប្រើ​ប្រាស់​វិធាន​ការ​ជីវ​សាស្ត្រ ដើម្បី​ធា​នា​បាន​នូវ​បន្លែ​ស្អាត និង​សុវត្ថិ​ភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់។ នៅ​ពេល​ប្រ​មូល​ផល ផលិត​ផល​ត្រូវ​បាន​បែង​ចែក​ប្រ​ភេទ វេច​ខ្ចប់ និង​ដឹក​ជញ្ជូន​ទៅ​កាន់​ផ្សារ​បោះ​ដុំ ដែល​ជួយ​បង្កើន​តម្លៃ​កសិ​ផល។

បង​ស្រី ហ្វិញធីម៉ា​ស៊ី សមា​ជិកា​ក្រុម​សហ​ការ បាន​ចែក​រំលែក៖ "តាំង​ពី​ចូល​រួម​ក្រុម​សហ​ការ និង​ទទួល​បាន​ការ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស ក៏​ដូច​ជា​ការ​ដោះ​ដូរ​បទ​ពិ​សោធន៍​ជា​មួយ​បង​ប្អូន​នារី​ផ្សេង​ទៀត ខ្ញុំ​បាន​ដាច់​ចិត្ត​ដាំ​ផ្លាស់​ប្តូរ​មុខ​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ។ ជាក់​ស្តែង​ដូច​ជា​ឆ្នាំ​នេះ ខ្ញុំ​ដាំ​ផ្លាស់​ប្តូរ​រវាង​ម្រះ​និង​ស្ពៃ​ខៀវ។ លើក​ប្រ​មូល​ផល​ស្ពៃ​កន្លង សម្រេច​បាន​ទិន្ន​ផល ៤ តោន​ក្នុង​មួយ​កុង (១.០០០ ម៉ែត្រ​កា​រ៉េ) ដោយ​ឈ្មួញ​ទិញ​ក្នុង​តម្លៃ ១៣​.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។ ក្រៅ​ពី​នេះ ខ្ញុំ​នៅ​ទទួល​បាន​ការ​ណែ​នាំ​អំ​ពី​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី ការ​រក្សា​ប្រ​ភព​ទឹក និង​ការ​ចាត់​ចែង​កាក​សំ​ណល់​កសិ​កម្ម​បាន​ត្រឹម​ត្រូវ"។ 

ដោយ​ការ​ទ្រាំ​លំ​បាក​រៀន​សូត្រ​បច្ចេក​ទេស​ថ្មី​រាល់​ឆ្នាំ​គ្រួ​សារ​បង​ម៉ា​សី មាន​ចំ​ណូល​ពី​៣០-​៥០​លាន​ដុង។

បង​ស្រី ត្រឹង​ធី​សា​នី ប្រ​ធាន​ក្រុម​សហ​ការ បាន​ឱ្យ​ដឹង៖ "យើង​ខ្ញុំ​បាន​កម្មា​ភិបាល​ផ្សព្វ​ផ្សាយ​កសិ​កម្ម ហ្វឹក​ហ្វឺន​នូវ​ចំ​ណេះ​ដឹង​អំ​ពី​បច្ចេក​ទេស​ដាំ​ដំ​ណាំ​សុ​វត្ថិ​ភាព វិធី​ជ្រើស​រើស​ពូជ​ឱ្យ​សម​ស្រប​នឹង​អា​កាស​ធាតុ និង​ការ​បង្ការ​សត្វ​ល្អិត​ចង្រៃ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ចំ​ណុច​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ទម្រង់​នេះ បាន​បង្កើត​នូវ​ខ្សែ​ចង្វាក់​តភ្ជាប់​ការ​ប្រើ​ប្រាស់​ផលិត​ផល។ បន្ទាប់​ពី​ការ​ប្រ​មូល​ផល​មួយ​លើកៗ ក្រុម​សហ​ការ​បាន​ចាត់​តំ​ណាង​ឱ្យ​ដើរ​ប្រ​មូល​បន្លែ​បង្ការ​របស់​សមា​ជិកា ដើម្បី​បញ្ជូន​ទៅ​លក់​នៅ​តាម​ផ្សារ​បោះ​ដុំ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ច្រក​ចេញ​មាន​ស្ថិរ​ភាព និង​កាត់​បន្ថយ​សភាព "បាន​ផល​តែ​ថោក​ថ្លៃ"។

នៅ​កណ្តាល​តំ​បន់​ជន​បទ​នៃ​ភូមិ​ហ្វា​ហេប ឃុំ​ឡាយ​ហ្វា វាល​ស្រែ​ខៀវ​ស្រ​ងាត់​ដែល​ដុះ​បន្ត​បន្ទាប់​គ្នា​តាម​រដូវ​កាល គឺ​ជា​សក្ខី​ភាព​រស់​រវើក​នៃ​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់ "នារី​ដាំ​ដំ​ណាំ​ផ្លាស់​ប្តូរ​ពូជ​ដំ​ណាំ​តាម​ទិស​ដៅ​សុ​វត្ថិ​ភាព"។ វា​មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​មាន​ស្ថិរ​ភាព​សម្រាប់​គ្រួ​សារ​ជា​ច្រើន ជា​ពិ​សេស​គឺ​នារី​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ទម្រង់​នេះ​ថែម​ទាំង​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ផលិត ឆ្ពោះ​ទៅ​រក​វិស័យ​កសិ​កម្ម​បៃ​តង ស្ថេរ​ភាព និង​ដិត​ដិត​ជា​មួយ​បរិ​ស្ថាន៕

អត្ថ​បទ​និង​រូប៖ សុង​ឡេ - ចន្ថា

ចែករំលែកអត្ថបទ