ឃុំទ្រឿងថាញ់ ទីក្រុងកឹងធើ បានរួមបញ្ចូលពីឃុំជនបទថ្មីគំរូឌិញមូង ឃុំជនបទថ្មីគំរូទ្រឿងថាញ់ និងឃុំជនបទថ្មីកម្រិតខ្ពស់តឹងថាញ់។ ក្រោយពីដំណើរការរដ្ឋអំណាចភូមិភាគ ២ កម្រិត ទ្រឿងថាញ់ បន្តរក្សាបណ្តាសមិទ្ធផលដែលសម្រេចបានក្នុងការកសាងជនបទថ្មី។ ទន្ទឹមនោះ ពង្រីកសក្តានុភាពផលិតកសិកម្ម រួមចំណែកបង្កើនចំណូលកែលម្អជីវភាពប្រជាជន។
ពង្រីកសក្តានុភាព
តាមលោកឡេតឹងធៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងថាញ់ រយៈពេលកន្លងគណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំយកចិត្តទុកដាក់ដឹកនាំ ចង្អុលការអភិវឧ្ឍផលិតកសិកម្ម។ ហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិតកសិកម្មសន្សឹមៗបានវិនិយោគ។ កសិកម្មរបស់ឃុំបន្តរក្សាតួនាទីជាមូលដ្ឋានគ្រឹះក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ច រចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម បង្វែរតាមទិសបង្កតម្លៃ។ ទម្រង់ផលិតសុវត្ថិភាព អនុវត្តល្បឿនវិទ្យាសាស្ត្រ-បច្ចេកទេស ជំហានដំបូងនាំមកប្រសិទ្ធភាព រួមចំណែកបង្កើនចំណូលឱ្យប្រជាជន។ ទន្ទឹមនោះ ការយល់ដឹងរបស់ប្រជាជនពីផលិតកសិកម្មជីវបរិស្ថាន ស្ថេរភាពបានកើនឡើងសន្សឹមៗ។
.webp)
ធូរេនជារុក្ខជាតិហូបផ្លែស្រូបផ្ទៃដីធំលើភូមិឋានឃុំទ្រឿងថាញ់។
ឃុំទ្រឿងថាញ់ មានសក្តានុភាពធំពីកសិកម្ម សំខាន់គឺបណ្តាប្រភេទរុក្ខជាតិហូបផ្លែអតិផល។ ឃុំសព្វថ្ងៃមានប្រហែល ១.៩៨០ ហិកតា ដាំរុក្ខជាតិហូបផ្លែ។ ក្នុងនោះ ចំការផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចជាង ១.៥៧០ ហិកតា ដាំថ្មីប្រហែល ៤០២ ហិកតា រួមមានបណ្តារុក្ខជាតិហូបផ្លែដូច ធូរេន ខ្នុរ មៀន ស្វាយ។ល។ ប្រការគួរយកចិត្តទុកដាក់ ប៉ុន្មានឆ្នាំជិតនេះ ធូរេនជារុក្ខជាតិហូបផ្លែសំខាន់របស់ឃុំនាំមកចំណូលគាប់ចិត្តឱ្យគ្រួសារប្រជាជនជាច្រើន។ តាមនោះ ផ្ទៃដីដាំធូរេនប្រហែល ១.៣៧៤ ហិកតា មានជាង ២.០០០ គ្រួសារដាំ មាន ៧០% ជាពូជធូរេន Ri6 ក្រៅពីនោះគឺពូជ Monthong, Musang King និងម្រះ។ល។ បណ្តាទម្រង់ដាំរុក្ខជាតិហូបផ្លែសម្រេចស្តង់ដារ VietGAP បានពង្រីកទូលាយ។ ចំនួនតំបន់វត្ថុធាតុដើមបានផ្តល់លេខកូដតំបន់ដាំបានកើនឡើងជាលំដាប់។
ទន្ទឹមនោះ រដូវស្រូវសម្រក ២០២៥-២០២៦ កសិករនៅឃុំទ្រឿងថាញ់ បានចុះពូជ ១.៧៧២ ហិកតា សម្រេច ១១០,៧៥% ផែនការ។ ក្នុងនោះវាលស្រែស្រូវស្អាតគឺ៧៩៥ហិកតា សម្រេច ១០៦% ផែនការ មាន ៧៥០ ហិកតា ចំណុះគម្រោងអភិវឧ្ឍស្ថេរភាព១លានហិកតាស្រូវគុណភាពខ្ពស់ បំភាយឧស្ម័នទាបផ្សារភ្ជាប់ជាមួយកំណើនបៃតងតំបន់វាលរាបទន្លេគីវឡុងដល់ឆ្នាំ ២០៣០ បានក្រុមហ៊ុនភាគហ៊ុនហ្វាងមិញញឹកប្រមូលទិញ។ ផ្ទៃដីស្រូវជាច្រើនកំពុងប្រមូល ផល ទិន្នផលសម្រេចពី ៧-៧,៥ តោន/ហិកតា (ខ្ពស់ជាងប្រៀបនឹងឆ្នាំមុន ០,៥ តោន/ហិកតា) និងប្រមូលផលរួចស្រេចនៅចុងខែមីនានេះ។
ចំពោះវិស័យជលផល ផ្ទៃដីចិញ្ចឹមលើភូមិឋានឃុំមាន៣១៩ហិកតា រួមមាន ១៣,៦ ហិកតា ចិញ្ចឹមត្រីតាមបែបប្រពលវប្បកម្ម ២៩៤ ហិកតាមិនចិញ្ចឹមតាមបែបប្រពលវប្បកម្មនិង ៧,៥ ហិកតាចិញ្ចឹមត្រីពូជ។ លើភូមិឋានមានមូលដ្ឋានមួយចិញ្ចឹមត្រីពូជក្វឹកញា ផ្ទៃដីចិញ្ចឹមគឺ ៥ ហិកតា រាល់ឆ្នាំលក់បាន ២០ លានក្បាល។
បង្កើនតម្លៃផលិត
ជាសន្សឹមៗលើកកម្ពស់ពាណិជ្ជសញ្ញាកសិផលភូមិភាគនៅលើទីផ្សារ ឃុំទ្រឿងថាញ់តែងយកចិត្តទុកដាក់កសាងនិងអភិវឧ្ឍផលិតផល OCOP។ ឃុំមានផលិតផល OCOP ចំនួន៣បានទទួលស្គាល់សម្រេចផ្កាយ ៤ រួមមាន ធូរេនទ្រឿងថាញ់ មៀន Ido ឌិញមូងនិងផ្លែសេដាសម្ងួត Dika; មានផលិតផលចំនួន២បានទទួលស្គាល់សម្រេចផ្កាយ៣គឺមៀនទិនហ្វី និងនំក្រៀបផ្អែម កេវយ៉ុងរសជាតិទឹកដោះគោ។ ឃុំនៅទាំងមានក្រុមសហការធ្វើចំការគួបផ្សំទេសចរណ៍ជីវស្ថាន ៣០ មេសានៅភូមិឌិញខាញ់ B កំពុងក្លាយជាទីមកដល់ថ្មីរបស់ភូមិភាគ។
លើភូមិឋានឃុំសព្វថ្ងៃមាន ១៦ សហករណ៍កំពុងសកម្មភាពប្រសិទ្ធភាពនិងធ្វើសកម្មភាពត្រូវតាមច្បាប់សហករណ៍។ លោកផាមថាញ់ប៊ិញ សហករណ៍តឹងទ្រុងថាញ់ ឱ្យដឹង៖ សហករណ៍ជំនាញដាំ ផលិតនិងចុះកិច្ចសន្យាប្រមូលទិញផ្លែធូរេន។ ពេលទើបបង្កើតដើមឆ្នាំ២០២០ សហករណ៍មានសមាជិក ១៤ រូប មានផ្ទៃដីជាង ១២ ហិកតា។ ដោយសកម្មភាពមានប្រសិទ្ធភាពសហករណ៍បន្តចលនានិងចងសម្ព័ន្ធ បច្ចុប្បន្នសមាជិកកើនឡើង ៧៨ រូបមានផ្ទៃដីជាង ៧៨ ហិកតា។
ថ្វីត្បិតដូច្នេះ តាមការវាយតម្លៃរបស់ភូមិភាគ ផលិតកសិកម្មលើភូមិឋាននៅមានការអន់ថយ លំបាកមួយចំនួន។ ជាអាទិ៍ដូចទម្រង់ផលិតរាយរង កម្រិតអនុវត្តបច្ចេកវិជ្ជាខ្ពស់មិនទាន់ផ្ទឹមស្មើជាមួយសក្តានុភាព ការចងសម្ព័ន្ធរវាងផលិត កែច្នៃ ច្រកចេញមិនទាន់ម៉ត់ចត់។ល។ ផ្តើមពីនោះមិនទាន់ទាញយកអស់សក្តានុភាពអភិវឧ្ឍសេដ្ឋកិច្ចរបស់ភូមិភាគ។ សំខាន់គឺផលិតផលមិនទាន់ច្នៃតម្លៃទាប ប្រភពកម្លាំងកសិកម្មគុណភាពខ្ពស់នៅខ្វះ។
ដើម្បីពង្រីកប្រសិទ្ធភាពផលិតកសិកម្ម បង្កើនចំណូលឱ្យប្រជាជន លោកឡេតឹងធៀង ឱ្យដឹង៖ រយៈពេលខាងមុខ ឃុំនឹងបង្កើតគម្រោងប្លង់តំបន់ មណ្ឌលផលិតជំនាញទ្រង់ទ្រាយធំ។ ទន្ទឹមនោះ ជំរុញអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជាក្នុងការផលិត។ បង្កើនចងសម្ព័ន្ធផលិត logistics លើកកម្ពស់គុណភាពផលិតផលកសិកម្មធានាពីផ្នែកផលិតដល់ច្រកចេញ។ យកចិត្តទុកដាក់វិនិយោគលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក បង្កលក្ខណៈងាយស្រួលដល់ការផលិតនិងជួញដូរ៕
ឡឹមមឹង-ចន្ថា