02/04/2026 - 21:43

ក្រ​សួង​ការ​ពារ​ជាតិ ធ្វើ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​គម្រោង ១៦៦ អំ​ពី​ល្បឿន​អនុ​វត្ត​បណ្តា​គម្រោង​សំ​ខាន់ៗ​នៅ​ខេត្ត​កា​ម៉ាវ 

នា​ព្រឹក​ថ្ងៃ​ទី២ ខែ​មេ​សា គណៈ​ប្រតិ​ភូ​ក្រ​សួង​ការ​ពារ​ជាតិ ដឹក​នាំ​ដោយ​ឧត្តម​សេ​នីយ៍​ឯក​បម្រុង ង្វៀង​ក្វាង​ង៉ុក សមា​ជិក​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ បាន​អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​គម្រោង ១៦៦ ​​​អំ​ពី​ស្ថាន​ភាព​អនុ​វត្ត​បណ្តា​គម្រោង​សំ​ខាន់​នៅ​លើ​ភូមិ​ឋាន​ខេត្ត​កា​ម៉ាវ។

តាម​បណ្តា​អង្គ​ភាព​សាង​សង់ សំ​ណង់​សំ​ខាន់​នា​នា​ដែល​កំ​ពុង​អនុ​វត្ត​នៅ​ខេត្ត​កាម៉ាវ រួម​មាន៖ ខ្សែ​ផ្លូវ​ល្បឿន​លឿន​កា​ម៉ាវ – កៃ​ណឿក; កៃ​ណឿក - ដឹក​ម៉ូយ, ខ្សែ​ផ្លូវ​គម​នា​គមន៍​ទៅ​កាន់​កោះ​ហង​ខ្វាយ និង​ស្ពាន​ឆ្លង​សមុទ្រ​តភ្ជាប់​ដី​គោក​ជា​មួយ​កោះ​ហង​ខ្វាយ។ គម្រោង​ទាំង ៣ នេះ អា​ស្រ័យ​គណៈ​គ្រប់​គ្រង​គម្រោង ១៦៦ ជា​ម្ចាស់​វិនិ​យោគ។ ដោយ​ឡែក ចំ​ពោះ​កំ​ពង់​ផែ​ចម្រុះ​ហង​ខ្វាយ អា​ស្រ័យ​គណៈ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ជា​ម្ចាស់​វិនិ​យោគ។ បណ្តា​គម្រោង​ទាំង​នេះ ជា​មូល​ដ្ឋាន​បាន​បណ្តា​អង្គ​ភាព​អនុ​វត្ត​សាង​សង់​ធា​នា​បាន​ត្រូវ​តាម​ផែន​ការ​ដែល​ដាក់​ចេញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ដំ​ណើរ​ការ​អនុវត្ត​នៅ​តែ​ជួប​ការ​លំ​បាក​មួយ​ចំ​នួនដូច​ជា៖ ខ្វះ​ប្រ​ភព​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម តម្លៃ​សម្ភារៈ​មួយ​ចំ​នួន​មាន​ការ​ប្រែ​ប្រួល លក្ខ​ខណ្ឌ​ភូមិ​សាស្ត្រ​ដី​ខ្សោយ និង​អា​កាស​ធាតុ​ប្រែ​ប្រួល​មិន​ប្រ​ក្រ​តី ដូច្នេះ​បាន​ជះ​ឥទ្ធិ​ពល​មួយ​ផ្នែក​ដល់​ល្បឿន​ដំ​ណើរ​ការ​សំ​ណង់។

នៅ​ក្នុង​អង្គ​ប្រ​ជុំ បណ្តា​អង្គ​ភាព​សាង​សង់ ជា​ពិ​សេស​គឺ​កង​ពល​តូច​លេខ ១២ បាន​ស្នើ​ឱ្យ​ក្រ​សួង​ការ​ពារ​ជាតិ ចង្អុល​ការ​បណ្តា​អង្គ​ភាព​ពាក់​ព័ន្ធ​សហ​ការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត ដើម្បី​ធា​នា​ល្បឿន​ដំ​ណើរ​ការ​សាង​សង់​សំ​ណង់​នា​នា​ឱ្យ​ត្រូវ​តាម​ផែន​ការ​ដែល​បាន​កំ​ណត់​។

ឧត្តម​សេនីយ៍​ឯក​បម្រុង ង្វៀង​ក្វាង​ង៉ុក អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ ពិ​និត្យ​ល្បឿន​ដំ​ណើរ​ការ​សាង​សង់​ខ្សែ​ផ្លូវ​ល្បឿន​លឿន​កៃ​ណឿក – ដឹក​ម៉ូយ។

ថ្លែង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ លោក​ឡឹម​វ៉ាំង​ប៊ី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​សង្កត់​ធ្ងន់៖ បណ្តា​គម្រោង​សំ​ខាន់ៗ​នៅ​កា​ម៉ាវ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​សំ​ខាន់​ចំ​ពោះ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើរ​តួនា​ទី​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ធា​នា​ការ​ពារ​ជាតិ និង​សន្តិ​សុខ​តំ​បន់​ច្រក​ទ្វារ​សមុទ្រ​តី​ណាម​បូ​ទៀត​ផង។ ការ​សម្រេច​សំ​ណង់​ទាំង​នេះ នឹង​រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​ទិស​ដៅ​ធ្វើ​ឱ្យ​កា​ម៉ាវ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ភស្តុ​ភារ​កម្ម (Logistics) ដ៏​សំ​ខាន់​នៃ​តំ​បន់វាល​រាប​ទន្លេ​គឺវ​ឡុង។

ថ្លែង​ការណ៍​បញ្ចប់​កិច្ច​ប្រ​ជុំ ឧត្តម​សេ​នីយ៍​ឯក​បម្រុង ង្វៀង​ក្វាង​ង៉ុក អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ បាន​ស្ងើច​សរ​សើរ​នូវ​ស្មារតី​ម្ចាស់​ការ និង​ការ​ទទួល​ខុស​ត្រូវ​របស់​បណ្តា​អង្គ​ភាព ជា​ពិ​សេស​គឺ​អង្គ​ភាព​សាង​សង់​ដែល​បាន​ខិត​ខំ​ជម្នះ​ការ​លំ​បាក ជំ​រុញ​ល្បឿន​អនុ​វត្ត​បណ្តា​គម្រោង​នៅ​កា​ម៉ាវ។ សម​មិត្ត​អនុ​រដ្ឋ​មន្ត្រី​បាន​សង្កត់​ធ្ងន់៖ បណ្តា​អង្គ​ភាព​សាង​សង់​ត្រូវ​តែ​អនុវត្ត​តាម​ស្មារតី​ដឹក​នាំ​របស់​នា​យក​រដ្ឋ​មន្ត្រី​គឺ "មាន​តែ​ពិ​ភាក្សា​គ្នា​ធ្វើ មិន​ពិ​ភាក្សា​គ្នា​ថយ​ក្រោយ ជម្នះ​កម្តៅ​ថ្ងៃ ជម្នះ​ភ្លៀង" ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំ​ផុត ផ្ដោត​លើ​ការ​ស្វែង​រក​ដំ​ណោះ​ស្រាយ​អនុ​វត្ត​ដើម្បី​ជំ​រុញ​ល្បឿន​សំ​ណង់​នា​នា​ឱ្យ​ឈាន​ដល់​គោល​ដៅ​ទាន់​ពេល​វេលា និង​ធា​នា​បាន​នូវ​គុណ​ភាព។

ចំ​ពោះ​សំ​ណើ​របស់​អង្គ​ភាព​សាង​សង់ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ បាន​សំ​ណូម​ពរ​ឱ្យ​បណ្តា​អង្គ​ភាព​បន្ត​ផ្ដោត​លើ​ការ​ដោះ​ស្រាយ​បញ្ហា​វត្ថុ​ធាតុ​ដើម ម្ចាស់​ការ​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​ភូមិ​ភាគ ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​នា​នា​ដែល​កើត​ឡើង​ឱ្យ​បាន​ទាន់​ពេល​វេលា។ ទន្ទឹម​នឹង​នោះ បន្ត​ពិ​និត្យ​ឡើង​វិញ និង​បំ​ពេញ​បន្ថែម​ការ​ងារ​ស្ទង់​មតិ ប្រឹក្សា​យោ​បល់​រចនា និង​ជ្រើស​រើស​ដំ​ណោះ​ស្រាយ​ដែល​សម​ស្រប​ទៅ​នឹង​ភូមិ​សាស្រ្ត​ដី និង​លក្ខណៈ​អា​កាស​ធាតុ​តំ​បន់​តី​ណាម​បូ។ កៀរ​គរ​កម្លាំង​ពល​កម្ម មធ្យោ​បាយ និង​បរិក្ខារ​ទំ​នើបៗ​បំ​ផុត ដើម្បី​ចាត់​ការ​សាង​សង់​តាម​បែប​វិទ្យា​សាស្ត្រ និង​បត់​បែន សំ​ដៅ​កាត់​បន្ថយ​ពេល​វេលា​អនុ​វត្ត។

ឧត្តម​សេនីយ៍​ឯក​បម្រុង ង្វៀង​ក្វាង​ង៉ុក បាន​សង្កត់​ធ្ងន់៖ ក្នុង​ដំ​ណើរ​ការ​សាង​សង់ ត្រូវ​តែ​ធា​នា​សុ​វត្ថិ​ភាព​ដាច់​ខាត គោ​រព​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់ រក្សា​របៀប​រៀប​រយ​ជា​ផ្លូវ​ការ វិន័យ​កង​ទ័ព និង​ស្តង់​ដារ​បច្ចេក​ទេស​សំ​ណង់។ បណ្តា​អង្គ​ភាព​សាង​សង់ ចាំ​បាច់​ត្រូវ​ដាក់​ទិស​ដៅ​សម្រេច​ឱ្យ​បាន​ឆាប់ ធា​នា​គុណ​ភាព រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ពង្រឹង​ការ​ពារ​ជាតិ និង​សន្តិ​សុខ នៅ​តំ​បន់​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មាតុ​ភូមិ។

យ្វី​អាញ- វ៉ាំង​ដុង÷ សុផន

ចែករំលែកអត្ថបទ