នៅព្រឹកថ្ងៃទី២៨ ខែមីនា នៅមណ្ឌលកីឡាចម្រុះខេត្តកាម៉ាវ សង្កាត់បាកលីវ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ បានចាត់តាំងពិធីបើកវគ្គប្រកួតពានរង្វាន់ Petanque (ប៉េតង់) ជើងឯកក្រុមថ្នាក់ជាតិ ឆ្នាំ២០២៦។ ពានរង្វាន់នេះ ចាត់តាំងដោយនាយកដ្ឋានកីឡាអប់រំកាយវៀតណាម សហការជាមួយនឹងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ។

គណៈចាត់តាំងជូនទង់អនុស្សាវរីយ៍ដល់អង្គភាពចូលរួមប្រកួត។
អង្គភាពនានាចូលរួមពិធីបើកវគ្គប្រកួត
ការប្រកួតនេះ បានទាក់ទាញកីឡាករ-កីឡាការិនី១៦០នាក់ មកពីខេត្ត ក្រុងចំនួន១២និងអង្គភាពនានាក្នុងប្រទេស ដូចជា៖ កាម៉ាវ ទីក្រុងកឹងធើ វិញឡុង ង៉ែអាង ទីក្រុងហូជីមិញ ហាណូយ ក្វាងទ្រី។ល។ កីឡាករទាំងអស់ត្រូវប្រកួត៧ខ្លឹមសារ រួមមាន៖ ក្រុមបុរស ក្រុមនារី ក្រុមបច្ចេកទេសបុរស ក្រុមបច្ចេកទេសនារី ក្រុមបច្ចេកទេសបុរស-នារី ក្រុមចម្រុះនារី២-បុរស១ ក្រុមចម្រុះបុរស២-នារី១។

លោកង្វៀងជីកុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ ជូនទង់អនុស្សាវរីយ៍ដល់អង្គភាពទីក្រុងកឹងធើ។
ថ្លែងការណ៍ក្នុងពិធីបើកវគ្គ លោកង្វៀងជីកុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ បញ្ជាក់៖ "នេះគឺជាការប្រកួតដ៏សំខាន់ក្នុងប្រព័ន្ធប្រកួតថ្នាក់ជាតិប្រចាំឆ្នាំ ដែលបានចាត់តាំងឡើងដើម្បីវាយតម្លៃគុណភាពការងារបណ្តុះបណ្តាលនិងការហ្វឹកហ្វឺនកីឡាកររបស់ខេត្ត ក្រុងនានា ខាងវិស័យកីឡាលើទូទាំងប្រទេស។ តាមរយៈនោះ បង្កលក្ខណៈដល់កីឡាករចូលរួមប្រកួតដោះដូរនិងស្រង់បទពិសោធន៍ រួមចំណែកក្នុងការរកឃើញនិងជ្រើសរើសបានកីឡាករឆ្នើមសម្រាប់ក្រុមជម្រើសជាតិ។ ទន្ទឹមនឹងនោះ ក៏ជាឱកាសល្អដើម្បីផ្សព្វផ្សាយរូបភាពតំបន់ដី និងមនុស្សនៅកាម៉ាវរួសរាយរាក់ទាក់ភ្ញៀវមិត្តភ័ក្តិក្នុងទូទាំងប្រទេស។

វគ្គប្រកួតខ្លឹមសារក្រុមនារី។
បន្ទាប់ពីចប់ពិធីបើកវគ្គ កីឡាករ-ការិនីចាប់ផ្តើមប្រកួតខ្លឹមសារក្រុមបុរស ក្រុមនារី។ ពានរង្វាន់ប៉េតង់ជើងឯកក្រុមថ្នាក់ជាតិ នឹងប្រព្រឹត្តទៅរហូតដល់ផុតថ្ងៃទី៥ ខែមេសា៕
លីធាន-មុនី