01/04/2026 - 07:53

ពង្រឹង​មូល​ដ្ឋាន​គ្រឹះ លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច 

ឆ្នាំ​សិក្សា​២០២៥​-២០២៦ ផ្នែក​អប់រំ​ទី​ក្រុង​កឹង​ធើ បន្ត​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​វិស័យ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន បង្ក​ឱកាស​រៀន​សូត្រ​ស្មើ​ភាព​សម្រាប់​សិស្ស។

ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត​រដូវ​វិស្សម​កាល មាន​សិស្ស​ចូល​រៀន​ច្រើន​កុះ​ករ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​សិក្សា ២០២៥ - ២០២៦ មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្តាល​ទី​ក្រុង បាន​ចេញ​ផែន​ការ ឯក​សារ​ណែ​នាំ ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​ភារ​កិច្ច​អប់រំ​ជន​ជាតិ​ភ្ជាប់​ជា​មួយ​នឹង​យុទ្ធ​សាស្ត្រ​ការ​ងារ​ជន​ជាតិ ដំ​ណាក់​កាល ២០២១​-២០៣០។ ពិ​សេស គឺ​ការ​បង្រៀន​អក្សរ​ខ្មែរ​និង​ហ្វា បាន​យក​ចិត្ត​ទុក​ចង្អុល​ការ​យ៉ាង​ហ្មត់​ចត់។

ទន្ទឹម​នឹង​នោះ ការ​ងារ​កៀរ​គរ​សិស្ស​ជន​ជាតិភាគ​តិច​ចូល​រៀន​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ អត្រា​កៀរ​គរ​សិស្ស​នៅ​គ្រប់​កម្រិត​សិក្សា សុទ្ធ​តែ​សម្រេច​និង​សម្រេច​លើស​ភាគកម្រិត​ដាក់​ចេញ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​នៅ​កម្រិត​បឋម​សិក្សា​សម្រេច​ជាង ៩៩%  អនុ​វិទ្យា​ល័យ សម្រេច​ជិត ១០០% វិទ្យា​ល័យ​សម្រេច​ជាង ៨៥%។ អត្រា​ព្យា​យាម​សិក្សា​បាន​រក្សា​លំ​នឹង ឆ្លុះ​បញ្ចាំង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​របស់​ផ្នែក​អប់រំ​រួម​ជា​មួយ​កិច្ច​សហ​ការ​មាន​ប្រ​សិទ្ធ​ភាព​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​អង្គ​ការ​មហា​ជន​នា​នា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា។

ទូ​ទាំង​ទី​ក្រុង បច្ចុប្បន្ន មាន​សា​លា​បង្រៀន​អក្សរ​ខ្មែរ ១៤១ កន្លែង ដោយ​មាន​សិស្ស​ចូល​រៀន​ប្រ​មាណ ៤៨​.០០០ នាក់ សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​មាន ១៣ សា​លា ដោយ​មាន​សិស្ស​ជិត ៦.៥០០ នាក់។ មូល​ដ្ឋាន​សម្ភារៈ​នៅ​តាម​សា​លា​អន្តេវា​សិក បាន​វិនិ​យោគ​កសាង​រឹង​មាំ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សិក្សា​និង​ប្រ​ជុំ​ជីវ​ភាព​របស់​សិស្ស​បាន​ល្អ។

ទន្ទឹម​នឹង​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន គោលន​យោ​បាយ​ឧបត្ថម្ភ​របប​ហូប​ចុក ស្នាក់​នៅ អា​ហា​រូប​ករណ៍​និង​ថ្លៃ​សិក្សា​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច ក៏​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​សព្វ​គ្រប់​និង​ទាន់​ពេល។

ការ​ងារ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ គឺ​ជា​ចំ​ណុះ​ដ៏​លេច​ធ្លោ​មួយ​នៃ​ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ ពិ​សេស​ដោយ​ឡែក​របស់​ភូមិ​ភាគ។ ទី​ក្រុង​កឹង​ធើ កំ​ពុង​បង្ហើយ​គម្រោង​ឧបត្ថម្ភ​គ្រូ​បង្រៀន​អក្សរ​ខ្មែរ អក្សរ​ហ្វា ​ក្រៅ​ប្រ​ព័ន្ធ​សា​លា​រដ្ឋ។ ពិ​សេស​គឺ ​ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​នា​រដូវវិស្ស​មកាល បន្ត​រក្សា​មាន​ប្រ​សិទ្ធ​ភាព សិស្ស​ចូល​រៀន​ច្រើន​កុះ​ករ រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី។

លោក​យ័ញ​ហ្វាង​ង្វៀង នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង បញ្ជាក់៖ “ការ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គន្លឹះ​ដំ​ណោះ​ស្រាយ ដើម្បី​ធា​នា​ស្មើ​ភាព​ក្នុង​ការ​កៀក​ជិត​វិស័យ​អប់រំ​និង​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព។ នៅ​ពេល​ខាង​មុខ ផ្នែក​អប់រំ​នឹង​បន្ត​ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណភាព​បង្រៀន​និង​រៀន ទន្ទឹម​នឹងនោះ ជំ​រុញ​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន លើក​កម្ពស់​សមត្ថ​ភាពកង​ជួរ​គ្រូ​បង្រៀន​និង​បង្កើន​ការ​វាយ​តម្លៃ​សមត្ថ​ភាព​សិស្ស”៕                          

                                          ហុង​ទើ-មុនី

ចែករំលែកអត្ថបទ