តាមនាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជនបទ (ក្រសួងកសិកម្មនិងបរិស្ថាន) ក្រោយរយៈពេល ២ ឆ្នាំផ្សព្វផ្សាយគម្រោងអភិវឌ្ឍដោយចីរភាពមួយលានហិកតាជំនាញដាំស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបផ្សារភ្ជាប់ជាមួយកំណើនបៃតងតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ មកទល់ពេលនេះ ភូមិភាគនានាអនុវត្តបាន ៣៥៤.៨៣៩ ហិកតា។ មានសហករណ៍ ក្រុមសហការចំនួន ១.១២៩ និងអាជីវកម្ម ២១០ បានចូលរួមគម្រោង។ មានសហករណ៍ និងក្រុមសហការប្រមាណ ៦០០ បានចូលរួមចងសម្ព័ន្ធផលិត - លក់ដូរស្រូវអង្ករជាមួយអាជីវកម្ម ផ្ទៃដីចងសម្ព័ន្ធស្រូបអត្រាពី ៦០ -៧០% នៃផ្ទៃដីអនុវត្តគម្រោង។

ក្នុងចំណោមនៃទម្រង់សាកល្បងមាន ១០០% កសិករផលិតឆ្លងតាមរយៈសហករណ៍; មាន ១០០% ផ្ទៃដីធ្វើដីនិងប្រមូលផលដោយយន្តកម្ម; មាន ១០០% ផ្ទៃដីព្រោះដោយម៉ាស៊ីន; មាន៩០% ផ្ទៃដីបាញ់ថ្នាំដោយម៉ាស៊ីននិងយន្តហោះគ្មានអ្នកបើក។ នៅភូមិភាគនីមួយៗតំបន់វាលរាបទន្លេគឺវឡុង បានកកើតជាច្រើននូវទម្រង់ចងសម្ព័ន្ធកសាងតំបន់វត្ថុធាតុដើមដើម្បីផលិតស្រូវសម្រាប់បម្រើការនាំចេញ។
ក្នុងរយៈពេលខាងមុខ នាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជនបទ ស្នើភូមិភាគនានាតំបន់វាលរាបទន្លេគឺវឡុង បង្កើនតួនាទីរបស់សហករណ៍ក្នុងការចាត់តាំងផលិតនិងចងសម្ព័ន្ធដូច៖ ចង្អុលការពង្រឹងសហករណ៍ធ្វើជាមជ្ឈមណ្ឌលចងសម្ព័ន្ធ; ត្រួតពិនិត្យការអនុវត្តចុះកិច្ចសន្យារវាងកសិករ សហករណ៍និងអាជីវកម្ម; ជំនួយសហករណ៍អនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ប្តូរឌីជីថលក្នុងការផលិត អាជីវកម្មរបស់សហករណ៍ភ្ជាប់ជាមួយការចងសម្ព័ន្ធខ្សែសង្វាក់តម្លៃស្រូវអង្ករគុណភាពខ្ពស់ បន្ថយបំភាយឧស្ម័ន។ល។៕
ហាថាញញ - លីសៀ