នៅវេលា ថ្ងៃទី៤ ខែមេសា នៅទីលានប្រកួតមជ្ឈមណ្ឌលកីឡាអប់រំកាយចម្រុះខេត្តកាម៉ាវ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ សហការជាមួយនាយកដ្ឋានកីឡាអប់រំកាយវៀតណាម ចាត់តាំងបូកសរុប ជូនរង្វាន់ការប្រកួតកីឡាប៉េតង់ជើងឯករួមក្រុមថ្នាក់ជាតិ ឆ្នាំ២០២៦។

គណៈចាត់តាំង ជូនរង្វាន់លើខ្លឹមសាររួមក្រុមបច្ចេកទេសបុរស នារី។
ការប្រកួតកីឡាប៉េតង់ជើងឯករួមក្រុមថ្នាក់ជាតិ ឆ្នាំ២០២៦ បានទាក់ទាញកីឡាករអាជីព ១៦០ នាក់ មកពីខេត្ត ក្រុងនិងអង្គភាពចំនួន ១២ ចូលរួមប្រកួតលើខ្លឹមសារសហការចំនួន៧។ នេះគឺជាការប្រកួតដែលមានលក្ខណៈសំខាន់ក្នុងប្រព័ន្ធប្រកួតកីឡាថ្នាក់ជាតិ បន្ទាប់ពីប្រកួតអស់រយៈពេលជិតមួយសប្តាហ៍ ក្នុងបរិយាកាសយ៉ាងពុះពោរនិងស្វិតស្វាញនោះ កីឡាករទាំងឡាយបានបញ្ចេញថ្វីដៃនៃការប្រកួតយ៉ាងជក់ចិត្ត ការប្រកួតមានលក្ខណៈបច្ចេកទេសខ្ពស់និងយ៉ាងជក់ចិត្ត។

គណៈចាត់តាំងជូនរង្វាន់លើខ្លឹមសាររួមក្រុមនារី។
លទ្ធផល គណៈចាត់តាំងបានជូនមេដាយចំនួន ២៨គ្រឿង លើខ្លឹមសារប្រកួតចំនួន ៧។ ក្នុងនោះ ក្រុមកីឡាករម្ចាស់ផ្ទះកាម៉ាវ ឈ្នះមេដាយមាស លើខ្លឹមសាររួមក្រុមបុរស។ អង្គភាពទីក្រុងហូជីមិញ ឈ្នះមេដាយមាស លើខ្លឹមសាររួមក្រុមនារី; អង្គភាពកងទ័ព ឈ្នះមេដាយមាស លើខ្លឹមសាររួមក្រុម បុរស ២ នារី ១; អង្គភាពហាណូយ ឈ្នះមេដាយមាស លើខ្លឹមសាររួមក្រុមនារី ២ បុរស ១; អង្គភាពដុងថាប់ ឈ្នះមេដាយមាសទាំង២ខ្លឹមសារ គឺរួមក្រុមបច្ចេកទេសបុរសនិងរួមក្រុមបច្ចេកទេសនារី; ចំណែកមេដាយមាស លើខ្លឹមសារ រួមក្រុមបច្ចេកទេសបុរស-នារី បានទៅលើអង្គភាពទីក្រុងហូជីមិញ។ ដោយឡែកទីក្រុងកឹងធើ ទទួលបានមេដាយសំរឹទ្ធិចំនួន ៤ លើខ្លឹមសាររួមក្រុមបច្ចេកទេសនារី រួមក្រុមបច្ចេកទេសបុរស រួមក្រុមបច្ចេកទេសបុរស-នារី និងរួមក្រុមបុរស។
លោកង្វៀងជីកុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ អនុប្រធានគណៈចាត់តាំងការប្រកួត បានបញ្ជាក់៖ ការប្រកួតកីឡាប៉េតង់ជើងឯករួមក្រុមថ្នាក់ជាតិនៅកាម៉ាវ បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។ ការប្រកួតនេះ មិនត្រឹមតែជាទីលានសម្រាប់កីឡាករប្រកួតប្រជែង និងវាយតម្លៃគុណភាពបណ្តុះបណ្តាលកីឡាករវ័យក្មេងរបស់ភូមិភាគនានាប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីរកឃើញនិងបណ្តុះបណ្ដាលកីឡាករដែលមានទេពកោសល្យថ្មីៗ ដើម្បីជំរុញសមិទ្ធផលកីឡាប៉េតង់វៀតណាមក្នុងព្រឹត្តិការណ៍ប្រកួតធំៗទៀតផង៕
យ៉ីអាញ - ពេជ្រសឿន