នាព្រឹកថ្ងៃទី ៤ ខែមេសា នៅឃុំតៃវ៉ាំង មន្ទីរពេទ្យសម្ភព-កុមារ សុកត្រាំង សហការជាមួយមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជឱសថសាស្ត្រ ទីក្រុងហូជីមិញ និងមណ្ឌលសុខាភិបាលឃុំតាយវ៉ាំង ទីក្រុងកឹងធើ បានចាត់តាំងកម្មវិធី “ពិនិត្យនិងស្វែងរកជំងឺរោគស្ត្រី កុមារ និងជំងឺបេះដូងពីកំណើតក្នុងសហគមន៍ដោយឥតគិតថ្លៃ”។

កម្មវិធី “ពិនិត្យនិងស្វែងរកជំងឺរោគស្ត្រី កុមារ និងជំងឺបេះដូងពីកំណើតក្នុងសហគមន៍ដោយឥតគិតថ្លៃ”។
កម្មវិធីនេះបានចាត់តាំងឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់មាមីងជនជាតិភាគតិច ជាពិសេសគឺស្ត្រីនិងកុមារ ឱ្យទទួលបាននូវសេវាថែទាំសុខភាព និងការពិនិត្យស្វែងរកជំងឺភ្លាមៗនៅកន្លែងស្នាក់នៅ។ តាមរយៈកម្មវិធីនេះ មាមីងប្រជាពលរដ្ឋនឹងបានចូលរួម៖ ពិនិត្យ ស្វែងរកជំងឺនិងពិគ្រោះយោបល់អំពីជំងឺរោគស្ត្រីដែលជួបប្រទះញឹកញាប់ ដូចជាមហារីកដោះ មហារីកស្បូន; ពិនិត្យនិងរកឃើញទាន់ពេលនូវជំងឺកុមារទូទៅ; ពិនិត្យស្វែងរកជំងឺបេះដូងពីកំណើតចំពោះកុមារ។


ពិនិត្យស្វែងរកជំងឺបេះដូងពីកំណើតចំពោះកុមារ។
ជាពិសេស កម្មវិធីបានអនុវត្តដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ក្នុងនោះមានប្រព័ន្ធស្វែងរកមហារីកស្បូនដោយបញ្ញាសិប្បនិម្មិត (AI) ដែលរួមចំណែកលើកកម្ពស់ភាពត្រឹមត្រូវនិងប្រសិទ្ធភាពក្នុងការរកឃើញជំងឺតាំងពីដំណាក់កាលដំបូង។
តាមប្រសាសន៍របស់វេជ្ជបណ្ឌិតឯកទេសកម្រិត ២ លោក ង្វៀងភឿកឡុក នាយករងមន្ទីរពេទ្យសម្ភព-កុមារសុកត្រាំង បានឱ្យដឹងថា តាមរយៈសកម្មភាពពិនិត្យជំងឺនេះ បានជួយឱ្យករណីជាច្រើនដែលមានរោគសញ្ញាមិនប្រក្រតី បានរកឃើញទាន់ពេល និងទទួលបានការពិគ្រោះយោបល់ តាមដាន និងព្យាបាលបានរហ័ស។ ក្រៅពីនេះ ប្រជាពលរដ្ឋនៅទាំងបានវេជ្ជបណ្ឌិតណែនាំអំពីចំណេះដឹងថែទាំសុខភាព រួមចំណែកលើកកម្ពស់ការយល់ដឹងក្នុងការម្ចាស់ការការពារជំងឺតម្កាត់ផ្សេងៗ។

ផ្តល់ជូន២០០កញ្ចប់ពិនិត្យជំងឺ ថ្នាំពេទ្យដោយឥតគិតថ្លៃនិងផ្តល់អំណោយចំនួន ២០០ ចំណែក ជូនដល់មាមីងជនជាតិភាគតិច។
កម្មវិធីបានផ្តល់ជូន២០០កញ្ចប់ពិនិត្យជំងឺ ថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំងផ្តល់អំណោយចំនួន ២០០ ចំណែក ជូនដល់មាមីងជនជាតិភាគតិច ដោយចំណាយថវិកាសរុបជិត ៦០ លានដុង៕
ហុងទើ - សុផន