26/03/2026 - 06:55

ប្រ​សទ្ធិ​ភាព​នៃ​ទម្រង់​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ 

ក្នុង​រយៈ​កាល ១០ ឆ្នាំ​កន្លង គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ទម្រង់ កម្ម​វិធី​និង​ចលនា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច- សង្គម​ជិត​៣០​ទម្រង់ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ តាម​រយៈ​នោះ បាន​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លើក​កម្ពស់​ជីវ​ភាព​និង​ពង្រឹង​ជំ​ហរ​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន កសាង​ជំ​ហរ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​រឹង​មាំ។

 ទម្រង់​”ល្វែង​ទំ​និញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ ” បាន​គណៈ​ឃោស​នា​អប់រំ​និង​ប្រ​ជា​ចលនា​មជ្ឈិម ស្ងើច​សរ​សើរ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ។

តាម​ប្រ​សាសន៍​លោក​វរសេ​នីយ៍​ឯក ហា​ហ្វី​ទ្រឿង ស្នង​ការ​នយោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការកង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ក្រោយ​ពី​រយៈ​ពេល​១០​ឆ្នាំ​អនុ​វត្ត​កម្ម​វិធី​នា​នា ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា កូន​ធម៌​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន” និង ​គម្រោង” កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា”។ អង្គ​ភាព​នា​នា​បាន​ឧបត្ថម្ភ សិស្ស​ក្រី​ក្រ​ចំ​នួន ៣៦ លើក​នាក់ ជា​មួយ​កម្រិត​ឧបត្ថម្ភ​ដល់​សិស្ស​ម្នាក់​ចំ​នួន ៥០០​.០០០ ដុង ក្នុង​មួយ​ខែ ជូន​អា​ហា​រូប​ករណ៍​ជាង ១.៨៦០ ចំ​ណែក កង់ ១១៤ គ្រឿង​និង​សិក្ខូ​បករណ៍​ជា​ច្រើន​ទៀត​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក គិត​ជា​ទឹក​ប្រាក់​ស​រុប​ជាង ៣,៧៤ ពាន់​លាន​ដុង។ តាម​រយៈ​នោះ ជួយ​កូន​ចៅ​មា​មីង​ខ្មែរ​ជា​ច្រើន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​បាន​ទៅ​សិក្សា​ជា​បន្ត។

ទន្ទឹម​នឹង​នោះ ការ​ងារ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​កម្ម​វិធី “​និទា​ឃរដូវ​ការ​ពារ​ព្រំ​ដែន​កក់​ក្តៅ​ទឹក​ចិត្ត​អ្នក​ភូមិ​” បាន​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ជូន​អ្នក​ក្រ ៣៤ ខ្នង ជូន​ផ្ទះ​ដល់​សិស្ស​សង្វាត​រៀន​សូត្រ ៣ ខ្នង; អំ​ណោយ ៥.៩៦២ ចំ​ណែក អា​ហា​រូប​ករណ៍ ៤៨៨ ចំ​ណែក កង់ ៣៣ គ្រឿង; រៀប​ចំ​ការ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ប្រ​មាណ​ជាង ៣.១៥០ លើក​នាក់ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​២​ពាន់​លាន​ដុង; កម្ម​វិធី “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ” បាន​សហ​ការ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី ១១២ ខ្នង គិត​ជា​ទឹក​ប្រាក់​ជាង ៥,៣ ពាន់​លាន​ដុង; ទម្រង់​ចិញ្ចឹម​ពពែ ចិញ្ចឹម​គោ​បន្ត​ពូជ ឧបត្ថម្ភ​បុល​ទុន​ដល់គ្រួ​សារ​ក្រី​ក្រ ៣៩ គ្រួ​សារ ក្នុង​នោះ មាន ១០ គ្រួ​សារ​បាន​ឈាន​ឡើង​កម្រិត​ក្បែរ​ក្រី​ក្រ។

ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន ឆ្នាំ ២០២៦ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូ​ហភាព​ចំ​នួន ៥ និង​បុគ្គល ១០ រូប ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌សង្គម នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ លោក​ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ ការ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​បណ្តា ទម្រង់​កម្ម​វិធី​និង​ចលនា​ជា​ច្រើន បាន​រួម​ចំ​ណែក​ក្នុង​ការ​គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជាជន ពង្រឹង​ទំ​នាក់​ទំ​នង​សាមគ្គី​ភាព​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន កសាង​ជំ​ហរ​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​កាន់​តែ​រឹង​មាំ។ នៅ​ពេល​ខាង​មុខ សម​មិត្ត​សំ​ណូម​ពរ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទីក្រុង បន្ត​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ រក្សា​និង​ពង្រីក​ទូ​លំ​ទូ​លាយ​នូវ​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​គោ​រព​ច្បាប់​អំ​ពី​ព្រំ​ដែន កោះ សមុទ្រ បង្កើន​កិច្ច​សហ​ការ​ប្រ​យុទ្ធ ប្រ​ឆាំង​បទ​ល្មើស រួម​ចំ​ណែក​កសាង​តំ​បន់​ព្រំ​ដែន​សមុទ្រ​លំ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ៕     

យ្វីអាញ-មុនី

ចែករំលែកអត្ថបទ