- គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបមានរបាយការណ៍អំពីលទ្ធផលត្រួតពិនិត្យ និងវាយតម្លៃបែបបទរដ្ឋបាលលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍ ក្រោមសិទ្ធិសម្រេចដោះស្រាយរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ផ្ញើជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។

អ្នករដ្ឋការមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ ពិគ្រោះនិងណែនាំប្រជាជនដាក់ពាក្យធ្វើសំណុំឯកសារអនឡាញតាមទូរស័ព្ទ។
ឆ្លងតាមរយៈនោះ មានបែបបទរដ្ឋបាលចំនួន ៥ បានត្រួតពិនិត្យនិងសំណើសម្រួលនីតិវិធីរដ្ឋបាល៖ ផ្តល់ជូនលើកដំបូងនូវលិខិតទទួលស្គាល់ចុះបញ្ជីបង្កើតមូលដ្ឋានផ្តល់សេវាជំនួយបង្ការ ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ (រយៈពេលដោះស្រាយពី ១០ ថ្ងៃធ្វើការថយចុះនៅ ៧ ថ្ងៃធ្វើការ); ទទួលឯកសារជូនដំណឹងផលិតផលផ្សាយពាណិជ្ជកម្មលើផ្លាកផ្សាយពាណិជ្ជកម្ម និងបដា (បន្ថយសមាសភាពឯកសារ "ច្បាប់ចម្លងលិខិតទទួលស្គាល់ចុះបញ្ជីធ្វើអាជីវកម្ម"); ទទួលស្គាល់គ្រឹះស្ថានធ្វើអាជីវកម្មសេវាហូបចុកសម្រេចស្តង់ដាបម្រើភ្ញៀវទេសចរ (បន្ថយពេលវេលាដោះស្រាយពី ២០ ថ្ងៃចុះមកនៅ ១៧ ថ្ងៃធ្វើការ); ផ្តល់ជូនលិខិតបោះពុម្ពផ្សាយព្រឹត្តិបត្រព័ត៌មាន (បន្ថយពី ២០ ថ្ងៃចុះមកនៅ១៧ថ្ងៃ); បញ្ឈប់ទទួលប្រាក់សោធនប្រចាំខែ ធានារ៉ាប់រងសុខាភិបាលចំពោះសិល្បករប្រជាជន និងសិល្បករឆ្នើម (បន្ថយពេលវេលាពី ១៥ ថ្ងៃចុះមកនៅ ១២ ថ្ងៃ)។
បែបបទរដ្ឋបាលខាងលើ បានស្នើបន្ថយពេលវេលាដោះស្រាយពី ១៥% - ៣០% តាមសេចក្តីកំណត់ជាធរមាន អាស្រ័យបានអនុវត្តអនឡាញ សមាសភាពឯកសារបានកំណត់ជាក់ស្តែង និងលម្អិតសម្រាប់ករណីនីមួយៗ។ ទន្ទឹមនឹងនោះ ដំណើរការផ្ទៃក្នុងដោះស្រាយបែបបទរដ្ឋបាល បានអនុវត្តនៅលើទ្វារសេវារដ្ឋជាតិ បំបាត់ជំហានអន្តរភាពមិនចាំបាច់។ ឆ្លងតាមរយៈនោះ បង្កភាពងាយស្រួលជាងទៀតជូនអង្គការ បុគ្គលពេលអនុវត្តបែបបទរដ្ឋបាលខាងលើ៕
ក្វឹកថាយ-វិមាន