07/11/2025 - 08:26

ធ្វើ​បញ្ជី​កម្ម​សិទ្ធិ​ដី​ធ្លី​មុន​ថ្ងៃ​ទី ៣១​/១២/​២០២៥ ដើម្បី​ទទួល​ផល​ប្រ​យោជន៍​គ្រប់​សព្វ 

ចាប់​ពី​ថ្ងៃ​ទី​០១/០១​/២០២៦ តា​រាង​តម្លៃ​ដី​នឹង​បាន​កែ​សម្រួល​ជា​រៀង​រាល់​ឆ្នាំ​ទៅ​តាម​តម្លៃ​ទី​ផ្សារ រំ​ពឹង​ទុក​តម្លៃ​ដី​នឹង​កើន​ខ្លាំង។ ប្រ​ជា​ជន​គប្បី​ធ្វើ​បញ្ជី​កម្ម​សិទ្ធិ​ដី​ធ្លី​មុន​ថ្ងៃ​ទី ៣១/​១២​/២០២៥ ដើម្បី​ប្រិត​សំ​ចៃ​ការ​ចំ​ណាយ។

 ​​ ធ្វើ​បញ្ជី​កម្ម​សិទ្ធិ​ដី​ធ្លី​មុន​ថ្ងៃ​ទី​៣១/​១២​/២០២៥ ដើម្បី​ទទួល​ផល​ប្រ​យោជន៍​គ្រប់​សព្វ។ រូប៖ ហឹងទើ

ចាប់​ពី​ថ្ងៃ​ទី០១ ខែ​មក​រា ឆ្នាំ២០២៦ តាម​កថា​ខណ្ឌ​ទី១ មា​ត្រា២៥៧ ច្បាប់​ដី​ធ្លី​ឆ្នាំ២០២៤ ខេត្ត ក្រុង​ក្រោម​ឱវាទ​មជ្ឈិម នឹង​ប្រ​កាស​ឱ្យ​ប្រើ​និង​អនុវត្ត​តា​រាង​តម្លៃ​ដី​ថ្មី។ ខុស​ពី​ដំ​ណាក់​កាល​មុនៗ តា​រាង​តម្លៃ​ដីនឹង​មិន​កសាង​តាម​វដ្ដ៥ឆ្នាំ​ម្តង​ទៀត​ទេ គឺ​ត្រូវ​បាន​ធ្វើ​ឱ្យ​ទាន់​សម័យ​កាល កែ​បង្កើន​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​កាន់​តែ​ជិត​នឹង​តម្លៃ​ទី​ផ្សារ (តាម​កថា​ខណ្ឌ​ទី៣ មាត្រា១៥៩ ច្បាប់​ដី​ធ្លី​ឆ្នាំ ២០២៤)។

ប្រ​ការ​នេះ មាន​ន័យ​ថា​តា​រាង​តម្លៃ​ដី​ថ្មី អាច​នឹង​មាន​លទ្ធ​ភាព​កើន​ខ្ពស់​ជាង​បើ​ប្រៀប​នឹង​បច្ចុប្បន្ន ពិ​សេស​នៅ​តំ​បន់​ដែល​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​អំ​ពី​តម្លៃ។ ពេល​ប្រ​ជា​ជន​ធ្វើ​បញ្ជី​កម្ម​សិទ្ធិ​ដី​ធ្លី (ចុះ​ឈ្មោះ​សុំ​ផ្តល់​បញ្ជី​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​លើក​ដំ​បូង) ខ្ទង់​ចំ​ណាយ​និង​កា​តព្វ​កិច្ច​ហិ​រញ្ញ​វត្ថុ​ដែល​បង់​ត្រូវ​បាន​គិត​តាម​តា​រាង​តម្លៃ​ដី​រួម​មាន៖

ថ្លៃ​ប្រើ​ប្រាស់​ដី (ស្រូប​សមា​មាត្រ​ធំ​បំ​ផុត)

ថ្លៃ​ជួល​ដី (បើ​មាន)

ថ្លៃ​ចុះ​បញ្ជី។

ពេល​តា​រាង​តម្លៃ​ដី​កើន​ឡើង​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​មក​រា ឆ្នាំ ២០២៦ ខ្ទង់​ចំ​ណាយ​ខាង​លើ​នេះ នឹង​កើន​ឡើង​ផង​ដែរ បណ្តាល​ឱ្យ​ការ​ចំ​ណាយ​ធ្វើ​បញ្ជី​កម្ម​សិទ្ធិ​ដី​ធ្លី​កើន​ឡើង​រាប់​សិប​លាន​ដុង ជួន​កាល​រាប់​រយ​លាន​ដុង។ ព្រោះ​ហេតុ​នេះ អ្នក​ឯក​ទេស​ផ្តល់​អនុ​សាសន៍​ប្រ​ជា​ជន​គប្បី​បំ​ពេញ​បែប​បទ​សុំ​ផ្តល់​បញ្ជី​កម្ម​សិទ្ធិ​ដី​ធ្លី​ឱ្យ​បាន​មុន​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ ដើម្បី​ចៀស​វាង​បន្ទុក​ហិ​រញ្ញ​វត្ថុ​និង​ឆ្លៀត​ពេល​ដែល​កម្រិត​តម្លៃ​ដី​កំ​ពុង​នៅ​ទាប។

តាម​កថា​ខណ្ឌ​ទី ១ មា​ត្រា ១៥៩ ច្បាប់​ដី​ធ្លី ឆ្នាំ ២០២៤ តា​រាង​តម្លៃ​ដី​ថ្មី​នឹង​បាន​អនុវត្ត​ក្នុង​ករណី​ជា​ច្រើន​រួម​មាន៖

គិត​ថ្លៃ​ប្រើ​ប្រាស់​ដី ពេល​រដ្ឋ​ទទួល​ស្គាល់​សិទ្ធិ​ប្រើ​ប្រាស់​ដី​លំ​នៅ​ឋាន ឬ​ផ្លាស់​ប្តូរ​គោល​បំ​ណង​ប្រើ​ប្រាស់​ដី​ធ្លី;

គិត​ថ្លៃ​ជួល​ដី​ប្រ​ចាំ​ឆ្នាំ;

គិត​ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ដី​ធ្លី ពន្ធ​លើ​ប្រាក់​ចំ​ណូល​ពី​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី;

គិត​ថ្លៃ​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ដី​ធ្លី;

គិត​កម្រិត​ពិន័យ សំ​ណង​ពេល​បំ​ពាន​ច្បាប់​ដី​ធ្លី;

កំ​ណត់​តម្លៃ​ចាប់​ផ្តើម​ពេល​ដេញ​ថ្លៃ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ដែល​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស;

គិត​ថ្លៃ​ប្រើ​ប្រាស់​ដី​ពេល​ប្រ​គល់​ដី ឬ​លក់​ផ្ទះ​ដែល​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋ​ទៅ​ឱ្យ​អ្នក​កំ​ពុង​ជួល។

ដូច្នេះ ចាប់​ពី​ឆ្នាំ ២០២៦ ត​ទៅ តា​រាង​តម្លៃ​ដី​ថ្មី​នឹង​ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​ដល់​កា​តព្វ​កិច្ច​ហិ​រញ្ញ​វត្ថុ​ស្ទើរ​តែ​ទាំង​អស់​អំ​ពី​ដី​ធ្លី។ បើ​ប្រៀប​ធៀប​នឹង​ច្បាប់​ដី​ធ្លី​ឆ្នាំ ២០១៣ វិសាល​ភាព​អនុវត្ត​ត្រូវ​បាន​បើក​ទូ​លាយ​គួរ​ឱ្យ​កត់​សម្គាល់ ពិ​សេស ក្នុង​ការ​គិត​ថ្លៃ​ជួល​ដី និង​តម្លៃ​ចាប់​ផ្តើម​សម្រាប់​ការ​ដេញ​ថ្លៃ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី។

សម្រេច​បែប​បទ​ធ្វើ​បញ្ជី​កម្ម​សិទ្ធិ​ដី​ធ្លី​មុន​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​ប្រិត​សំ​ចៃ​ការ​ចំ​ណាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​មក​នូវ​ឧត្តម​ភាព​ហិ​រញ្ញ​វត្ថុ​ជាក់​ស្តែង​ក្នុង​បរិ​ការណ៍ តម្លៃ​ដី​មាន​និន្នា​ការ​បន្ត​កើន​ឡើង៕

យោង៖ laodong.vn - ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ