07/11/2025 - 08:26

ដំ​ណើរ​រីក​ចម្រើន​នៃ​ពិ​ធី​ប្រ​ណាំង​ទូក-ង 

ការ​ប្រ​ណាំង​ទូក​-ង គឺ​ពិ​ធី​បុណ្យ​វប្ប​ធម៌​ដ៏​ពិ​សេស​មួយ​ក្នុង​ចំ​ណោម​ពិ​ធី​បុណ្យ​វប្ប​ធម៌​ដ៏​ពិ​សេសៗ នៅ​ទី​ក្រុង​កឹង​ធើ កន្លែង​ដែល​បាន​ចាត់​ទុក​ជា “ទី​ក្រុង” ទូក-ង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ឆ្លង​កាត់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​បង្កើត​និង​រីក​ចម្រើន ពិធី​ប្រ​ណាំង​ទូក-ង​មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​កី​ឡា​ប្រ​ជា​ប្រិយ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​និមិត្ត​រូប​នៃ​ស្មារតី​សាម​គ្គី មោទន​ភាព​ជាតិ​និង​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​វិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។

​ ភាព​ពុះ​ពោរ​នៃ​ពិធី​ប្រ​ណាំង​ទូក-ង បាន​ទាក់​ទាញ​រាប់​ម៉ឺន​នាក់​ចូល​រួម​ទស្សនា​កម្សាន្ត។

យោង​តាម​ឯក​សារ​ណាម​គី​ផុង​ទុក ញើង​យៀង​កា និង​យ៉ា​ឌិញ​ថាញ ថុង​ជី នៅ​ចុង​សត​វត្សរ៍​ទី​១៩ ទម្លាប់​ប្រ​ណាំង ទូក-ង (កាល​នោះ ហៅ​ថា​ទម្លាប់ ព្រោះ​មិន​ទាន់​បាន​ទទួល​ស្គាល់​ជា​ពិ​ធី​បុណ្យ) បាន​ប្រ​ព្រឹត្ត​ឡើង៣​លើក​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា ចេញ​វស្សា​និង​អក​អំ​បុក ដោយ​ប្រា​រព្ធ​ឡើង​នៅ​ពាម​យូថ បច្ចុប្បន្ន​ចំ​ណុះ​ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ ។ អា​ស្រ័យ​នៅ​ទី​នោះ មាន​ទី​តាំង​សម​ស្រប អម​ដោយ​ផ្ទៃ​ព្រែក​ធំ​ទូ​លាយ​និង​ត្រង់​ល្អ។ លុះ​ដល់​សម័យ​អា​ណា​និគម​បា​រាំង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​សន្តិ​សុខ ការ​ប្រ​ណាំង​ទូក-ង បាន​ប្ដូរ​មក​ចាត់​តាំង​លើ​ដង​ព្រែក​អំ​ពូ​យារ ដែល​បច្ចុប្បន្ន​ចំ​ណុះ​ឃុំ​ញូ​យ៉ា។ ក្នុង​សម័យ​ចក្រ​ពត្តិ​អា​មេ​រិក ពិ​ធី​ប្រ​ណាំង​ទូក-ង​នៅ​តែ​បន្ត​ចាត់​តាំងនៅ​ទី​នោះ ហើយ​ម្តង​ម្កាល (១៩៧២​-១៩៧៤) ក៏​បាន​ប្រា​រព្ធ​ឡើង​នៅ​តំ​បន់​កិញ​ឆាង សង្កាត់​សុក​ត្រាំង​សព្វ​ថ្ងៃ​ផង​ដែរ។

ក្រោយ​ពី​ថ្ងៃ​ភូមិ​ភាគ​ខាង​ត្បូង​រំ​ដោះ​ទាំង​ស្រុង ពិ​ធី​ប្រ​ណាំង​ទូក-ង​ បាន​បន្ត​ប្រា​រព្ធ​ឡើង​នៅ​ព្រែក​អំ​ពូ​យារ រហូត​ដល់​ដើម​ទស​វត្សរ៍ ៨០។ សម័យ​នោះ ពិធី​ប្រ​ណាំង​ទូក-ង មាន​ទូក-ង​ក្នុង​ខេត្ត និង​ភូមិ​ភាគ​ជិត​ខាង​មក​ចូល​រួម​មិន​ដល់៣០ទូក​ផង។ ដើម្បី​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​និង​ពង្រីក​ទ្រង់​ទ្រាយ ការ​ប្រ​ណាំង​ទូក-ង​បាន​ប្តូរ​មក​ចាត់​តាំង​លើ​ដង​ព្រែក Maspero រហូត​មក​ទល់​សព្វ​ថ្ងៃ។

ក្រោយ​សម័យ​ផ្លាស់​ថ្មី ជីវ​ភាព​សេដ្ឋ​កិច្ច-សង្គម បាន​លើក​កម្ពស់​ទ្រង់​ទ្រាយ​នៃ​ពិ​ធី​ប្រ​ណាំង​ទូក-ង ក៏​ត្រូវ​បាន​ពង្រីក។ ក្រៅ​ពី​សកម្ម​ភាព​ប្រ​ណាំង​ទូក-ង មាន​កម្ម​វិធី​វប្ប​ធម៌ កីឡា​និង​សិល្បៈ​ជា​ច្រើន​បាន​ចាត់​តាំង​ឡើង រួម​ចំ​ណែក​បង្កើត​បរិយា​កាស​ពុះ​ពោរ​និង​ទាក់​ទាញ បំ​ពេញ​តម្រូវ​ការ​ទទួល​ផល​វប្ប​ធម៌​ស្មារតី​របស់​ប្រ​ជា​ជន។ ផ្ដើម​ពី​នោះ ពិ​ធី​ប្រ​ណាំង​ទូក-ង មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​វប្ប​ធម៌ និង​កី​ឡា​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​របស់​ទី​ក្រុង ទាក់​ទាញ​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​រាប់​រយ​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ។

ជា​ពិ​សេស ក្នុង​ឆ្នាំ២០១៣ ពិធី​ប្រ​ណាំង​ទូក-ង បាន​បង្កើន​កម្រិត​ទៅ​ជា​ពិ​ធី​បុណ្យ Festival ប្រ​ណាំង​ទូក-ង លើក​ទី១របស់​ជន​រួម​ជាតិ​ខ្មែរ ហើយ​រៀង​រាល់៣ឆ្នាំ​ម្តង បាន​ប្រា​រព្ធ​ឡើង​ដោយ​ទ្រង់​ទ្រាយ​ថ្នាក់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ជា​មួយ​នឹង​ទ្រង់​ទ្រាយ​និង​គុណ​ភាព​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

រយៈ​ពេល​យូរៗ ពិធី​ប្រ​ណាំង​ទូក-ង​បាន​បញ្ជាក់​ពី​តម្លៃ​វប្ប​ធម៌​និង​ជា​មោទន​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​រួម។ ជា​មួយ​នឹង​តម្លៃ​លេច​ធ្លោ​ទាំង​នេះ នៅ​ថ្ងៃ១២ ខែ​មក​រា ឆ្នាំ២០២២ ពិធី​ប្រ​ណាំង​ទូក-ង​របស់​ជន​រួម​ជាតិ​ខ្មែរបាន​ក្រ​សួង​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិដែល​បញ្ជាក់​ពី​ភាព​ឋិត​ថេរ​ចីរ​កាល​និង​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​នៃ​ពិធី​បុណ្យ​ប្រ​ពៃ​ណី​នេះ៕  

     ស្រាវ​ជ្រាវ៖ វុឌ្ឍា - បក​ប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ