បច្ចុប្បន្ន ប្រព័ន្ធសុខាភិបាលនៅទីក្រុងកឹងធើ (ចាស់) មានភាពលំនឹង និងដំណើរការប្រកបដោយប្រសិទ្ធភាពបន្ទាប់ពីរួមបញ្ចូល។ ពិសេស គឺប្រព័ន្ធសុខាភិបាលមូលដ្ឋានតំបន់មានជនជាតិភាគតិចរស់នៅកុះករ បាននិងកំពុងបម្រើការបានល្អតម្រូវការពិនិត្យនិងព្យាបាលជំងឺរបស់ប្រជាជន។

ប្រជាជនមកពិនិត្យសុខភាពនៅបន្ទប់វេជ្ជបណ្ឌិតគ្រួសារនៅឃុំកើ-ដ។
តាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលទីក្រុងកងធើ មន្ទីរកំពុងជំរុញល្បឿនដំណើរការបង្កើនកម្រិតជួសជុលនិងទិញឧបករណ៍សម្រាប់មជ្ឈមណ្ឌលសុខាភិបាលស្រុកផុងឌៀង (ចាស់) ដើម្បីធ្វើជាមូលដ្ឋានបន្តនៃមន្ទីរពេទ្យជំងឺមហារីកទីក្រុងកឹងធើ។ បច្ចុប្បន្ន មូលដ្ឋានទី១ និង ទី២ នៃមន្ទីរពេទ្យនេះបានហួសចំណុះ។ ដោយសារតែមជ្ឈមណ្ឌលសុខាភិបាលខណ្ឌកៃរុាំង (ចាស់) និងមជ្ឈមណ្ឌលសុខាភិបាលស្រុកផុងឌៀង (ចាស់) បានរួមបញ្ចូលគ្នា និងដាក់ទីតាំងនៅកៃរុាំង ទើបមន្ទីរសុខាភិបាលបានស្នើឱ្យផ្ទេរទីតាំងនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកផុងឌៀង (ចាស់) ទៅឱ្យមន្ទីរពេទ្យជំងឺមហារីកទីក្រុងកឹងធើ គ្រប់គ្រងនិងប្រើប្រាស់។ មជ្ឈមណ្ឌលសុខាភិបាលផុងឌៀង (ចាស់) មានផ្ទៃដីជាង ២០.០០០ ម៉ែត្រការ៉េ មន្ទីរពេទ្យជំងឺមហារីកទីក្រុងកឹងធើ គ្រោងនឹងដាក់គ្រែជំងឺនៅទីតាំងនេះ ១២០គ្រែ រៀប១បន្ទប់ និងមាន ៤ ផ្នែកជំងឺ ហើយមានបុគ្គលិក៤៦នាក់។ បន្ទាប់ពីប្រគល់ជូនមន្ទីរពេទ្យជំងឺមហារីកទីក្រុងកឹងធើ ទីតាំងនេះ នៅតែពិនិត្យសុខភាពនិងព្យាបាលជំងឺជូនប្រជាជនផុងឌៀងជាធម្មតា។
មុននេះ ផ្នែកសុខាភិបាលទីក្រុង ក៏បានសម្ពោធនិងដាក់ឱ្យប្រើប្រាស់បន្ទប់វេជ្ជបណ្ឌិតគ្រួសារចំនួន ៩ បន្ទប់ នៅមណ្ឌលទីក្រុងកឹងធើចាស់ផងដែរ។ រយៈកាលដំណើរការកន្លង បន្ទប់ពិនិត្យសុខភាពទាំងនេះ បានវាយតម្លៃមានប្រសិទ្ធភាពខ្ពស់ និងប្រជាជនទំនុកចិត្ត។ បងថាច់ធីហឿង នៅភូមិថើយស្វឹង ឃុំកើ-ដ ឱ្យដឹង៖ “ពីរនាក់ប្តីប្រព័ន្ធខ្ញុំមានជំងឺប្រចាំកាយ។ ខ្ញុំមានអាការៈឈឺចុកចាប់ ឈឺសន្លាក់ឆ្អឹងនិងលើសឈាម ដូច្នេះ ខ្ញុំតែងទៅដំណាក់សុខាភិបាលពិនិត្យសុខភាពនិងបានទូទាត់តាមប័ណ្ណធានារ៉ាប់រងសុខាភិបាលមិនបង់ប្រាក់ទេ។ ប្តីរបស់ខ្ញុំមានជំងឺសរសៃឈាមខួរក្បាល ក៏មកពិនិត្យសុខភាពនិងទទួលថ្នាំនៅទីនេះដែរ។ ឥឡូវនេះ ដំណាក់សុខាភិបាលឃុំកើ-ដ ក៏បានបើកបន្ថែមបន្ទប់វេជ្ជបណ្ឌិតគ្រួសារ។ ប្តីប្រព័ន្ធខ្ញុំរីករាយណាស់ អាស្រ័យមានបន្ទប់ពិនិត្យសុខភាពនៅជិតផ្ទះនិងបន្ថយបានការបង់ខាត។ លើសពីនេះទៀត បន្ទប់ពិនិត្យសុខភាពបានវិនិយោគគ្រឿងឧបករណ៍គ្រប់សព្វ ពិសេសមានវេជ្ជបណ្ឌិត ដូច្នេះ ខ្ញុំស្ងប់អារម្មណ៍ និងមិនបាច់រង់ចាំយូរ”។
យោងតាមលោកវេជ្ជបណ្ឌិត យឿងរុាំងអាន ប្រធានដំណាក់សុខាភិបាលឃុំកើ-ដ បច្ចុប្បន្ន ដំណាក់សុខាភិបាលមានបុគ្គលិក២១នាក់ វេជ្ជបណ្ឌិត៦នាក់ និងមានបរិញ្ញាគិលានុបដ្ឋាក ឱសថការី អ្នកបច្ចេកទេសថតកាំរស្មីអ៊ិច។ល។ អំពីមូលដ្ឋានសម្ភារៈ គ្រឿងឧបករណ៍របស់ដំណាក់សុខាភិបាលនេះ មានបរិវេណធំទូលាយ និងទំនើប មានម៉ាស៊ីនវិភាគជីវគីមី ម៉ាស៊ីនឆ្លុះអេកូ ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនពិនិត្យជំងឺមហារីកស្បូនដោយអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងមានទាំងប្រព័ន្ធធ្វើតេស្តស្ងួត។ ដូច្នេះ បន្ទប់វេជ្ជបណ្ឌិតគ្រួសាររបស់ដំណាក់សុខាភិបាលឃុំកើ-ដ អាចពិនិត្យសុខភាពនិងព្យាបាលជំងឺបានល្អជូនប្រជាជន។ ជាមួយនឹងការអនុវត្តពិនិត្យ និងព្យាបាលជំងឺគួបផ្សំរវាងវេជ្ជសាស្ត្របុរាណ និងសម័យ មានថ្ងៃខ្លះបន្ទប់ពិនិត្យសុខភាពទទួលពិនិត្យអ្នកជំងឺឡើងដល់១៨០លើកនាក់។
សុខាភិបាលមូលដ្ឋាននិយាយរួម និងបន្ទប់វេជ្ជបណ្ឌិតគ្រួសារនិយាយដោយឡែកនៅទីក្រុងកឹងធើ (ចាស់) កំពុងបង្កលក្ខណៈងាយស្រួលជូនប្រជាជន ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ ក៏អាចថែទាំសុខភាពបានល្អបំផុតផងដែរ៕
ហាថាញ-ត្រឹងរ៉ូន