តាមថេរដីកាព្រះតេជព្រះគុណ លីហ៊ុង សមាជិកក្រុមប្រឹក្សាអភិបាលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ ព្រះចៅអធិការវត្តពិទូឃោសរង្សី ដោយបានរដ្ឋបង្កលក្ខណសម្បត្តិ ទើបរយៈពេលកន្លង វត្តពិទូឃោសរង្សី អនុវត្តល្អនូវការងាររួមចំណែកគិតគូរដល់ជនរួមជាតិភាគតិច។

ចូលរួមជាមួយទូទាំងប្រទេស ព្រះតេជព្រះគុណ លីហ៊ុង ទូងស្គរនៅវេលាម៉ោង ៦
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។
វត្តពិទូឃោសរង្សី ត្រូវបានមជ្ឈមណ្ឌល Unesco វប្បធម៌និងសារគមនាគមន៍វៀតណាម ទទួលស្គាល់ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍លំដាប់កំពូលទាំង ១០ នៃទីតាំងទេសចរណ៍វប្បធម៌បែបសាសនាល្បីៗចំនួន ១០០ នៅតំបន់ភាគខាងត្បូង។ វត្តពិទូឃោសរង្សី ជាវត្តមួយក្នុងចំណោមវត្តខ្មែរដែលលេចធ្លោខាងសប្បុរសធម៌សង្គម។ តាមថេរដីកាព្រះតេជព្រះគុណ លីហ៊ុង ព្រះចៅអធិការវត្តពិទូឃោសរង្សី ក្រៅពីអន្តេវាសិកដ្ឋានសម្រាប់ឱ្យនិស្សិតជនជាតិខ្មែរក្រីក្រស្នាក់នៅឥតគិតថ្លៃ វត្តថែមទាំងបើកថ្នាក់បង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃជូនកម្មាភិបាល បុគ្គលិកនិងយុវជនខ្មែររាប់រយនាក់ទៀតផង។ ទន្ទឹមនឹងនោះ ជូនអាហារូបករណ៍ជាច្រើនចំណែក និងកង់ដល់សិស្ស និស្សិតសង្វាតរៀនសូត្រ។ មិនតែប៉ុណ្ណោះ វត្តនៅទាំងចលនាសប្បុរសជននៅអូស្ត្រាលី រួមចំណែកកសាងអគារសិក្សានៅភូមិកណ្តាល ផ្សារក្រោម ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា គិតជាតម្លៃទឹកប្រាក់កសាងសរុប ២,២ ពាន់លានដុង។ នាឱកាសបុណ្យចូលឆ្នាំវៀតណាម បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ៘ វត្តចលនាពុទ្ធបរិស័ទ សប្បុរសជនជូនជាអង្ករប្រមាណ ១០០ តោន និងអំណោយ គ្រឿងឧបភោគ បរិភោគជូនមាមីងក្រីក្រនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករលើភូមិសាស្ត្រក្រុង ដូចជា៖ វិញវៀង សាភៀង វិញចូវ ៘ និងប្រទេសកម្ពុជា គិតជាតម្លៃទឹកប្រាក់ជាង ១ ពាន់លានដុង។
វត្តពិទូឃោសរង្សី បានចលនាថវិកាកសាងផ្លូវគមនាគមន៍ជនបទប្រវែង ៣ គីឡូម៉ែត្រ និងស្ពានបេតុង ១៥ ខ្សែនៅតាមភូមិស្រុកនានា; សង់ផ្ទះមហាសាមគ្គីបាន ៥ ខ្នង ឧបត្ថម្ភទឹកប្រាក់វះភ្នែកមនុស្សធម៌ជូនអ្នកពិការភ្នែករាប់ពាន់លើកនាក់ នៅខេត្តតាកែវ ខេត្តកណ្តាលប្រទេសកម្ពុជា។ ក្រៅពីនេះ វត្តថែមទាំងចលនាកសាងជួសជុលវត្តនានានៅតំបន់តីណាមបូ ដូចជា៖ វត្តសង្វរពោធិញាណ វត្តអារញ្ញិក វត្តបឹងធំ វត្តអូរជុំព្រឹក្សា (ក្រុងកឹងធើ); វត្តពោធិសំរោង (ខេត្តអាងយ៉ាង); វត្តផ្នោរព្រាល វត្តទេពមង្គលឧត្តមយ៉ាកៀក (ខេត្តវិញឡុង) ៘ ក្នុងរយៈពេល ២៤ ឆ្នាំកន្លង វត្តពិទូឃោសរង្សី បានជួយឧបត្ថម្ភប្អូនៗនិស្សិតក្រីក្ររាប់រយនាក់នៅតាមខេត្តនានានៃតំបន់វាលរាបទន្លេគឺវឡុង បានប្រឡងបញ្ចប់បរិញ្ញាបត្រ មានការងារធ្វើលំនឹង។ ទន្ទឹមនឹងនោះ បានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគនិងចលនាក្នុងសង្គមបានថវិកាកសាងឈាបនដ្ឋានបាន ២ ខ្នងនៅវត្តសង្វរពោធិញាណ ព្រមទាំងជំនួយក្នុងពិធីបុណ្យសពដល់រាប់រយគ្រួសារដែលមានជីវភាពក្រលំបាកទៀតផង៕
ហាថាញ-ប្រែសម្រួល៖ លីសៀ