ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/07/2025 - 10:38

លោក​ង្វៀង​ង៉ុក​តឹម ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​និពន្ធ​នា​យក​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ 

គណៈ​កម្មា​ធិការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​ប្រ​កាស​សេចក្តី​សម្រេច និង​សេចក្តី​សម្រេច​ស្តី​ពី​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន និង​ការ​ងារ​កម្មា​ភិបាល។

  លោក ង្វៀង​ង៉ុក​តឹម អគ្គ​និពន្ធ​នា​យក​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ។

ឆ្លង​តាម​រយៈ​នោះ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​ប្រ​កាស​សេចក្តី​សម្រេច​បែង​មុខ​ងារ តែង​តាំង​លោក​ង្វៀង​ង៉ុក​តឹម អតីត​ប្រ​ធាន​គណៈ​ឃោសនា អប់រំ​និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ (ចាស់) ជា​អគ្គ​និពន្ធ​នា​យក​កា​សែត​និង​វិទ្យុ ទូរទស្សន៍​កឹង​ធើ។ ក្រៅ​ពី​នេះ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ក៏​បាន​ប្រ​កាស​សេចក្តី​សម្រេច​បែង​មុខ​ងារ តែង​តាំង​អគ្គ​និពន្ធ​នា​យក​រង​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ​ចំ​នួន ១០ រូប។

មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ លោក ង្វៀង​ង៉ុក​តឹម - អគ្គ​និពន្ធ​នា​យក​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ ឱ្យ​ដឹង៖ នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ លត់​ដំ​បំ​ណិន មុខ​ជំ​នាញ សមត្ថ​ភាព​នៃ​ការ​រៀប​ចំ​អនុវត្ត​សម្រាប់​តម្រូវ​ការ​ដ៏​ខ្ពស់​អំ​ពី​កិច្ច​ការ និង​ដំ​ណើរ​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​ថ្មី។ ក្រៅ​ពី​នេះ នឹង​រួម​ជា​មួយ​សម​មិត្ត​ទាំង​ឡាយ​ដែល​ត្រូវ​បាន​បែង​មុខ​ងារ តែង​តាំង ប្តេជ្ញា​ចិត្ត​អនុ​វត្ត​ជោគ​ជ័យ​រាល់​ភាគ​កម្រិត​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​ក្រុង ដើម្បី​រួម​ជា​មួយ​ប្រ​ទេស​ជាតិ​ឈាន​ចូល​យុគ​សម័យ​ថ្មី៕

       កា​សែត​កឹង​ធើ​ភាសា​ខ្មែរ- ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ