ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឃុំធ្វឹងហ្វា ក្រុងកឹងធើ មានការផ្លាស់ប្តូរជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសគឺនៅតំបន់ជនរួមជាតិភាគតិច។

អ្នកមីង ដោធីធូហា(ខាងស្តាំ) បានរដ្ឋឧបត្ថម្ភផ្ទះថ្មីមួយខ្នង។
ជាភូមិភាគមានជនរួមជាតិភាគតិចរស់នៅកុះករ ឃុំធ្វឹងហ្វា ធ្លាប់បានប្រឈមនឹងការលំបាកជាច្រើន ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធខ្វះខាត លក្ខណៈរស់នៅរបស់ប្រជាជនមានកម្រិត។ ទោះយ៉ាងណាក៏ដោយ ដោយមានការចូលរួមយ៉ាងប្តូរផ្តាច់ពីរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងការស្រុះស្រួលពីប្រជាជន ចាប់ពីឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ឃុំធ្វឹងហ្វា មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ពិសេស ការអនុវត្តកម្មវិធីទិសដៅជាតិ អំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ (២០២១-២០២៥) បានបង្កើតចំណុចរបត់ដ៏សំខាន់សម្រាប់ភូមិភាគ។

ជ្រុងមួយនៃផ្លូវជនបទថ្មីឃុំធឹ្វងហ្វា ក្រុងកឹងធើ។
ផ្លូវជនបទជាច្រើនត្រូវបានចាក់បេតុង ងាយស្រួលសម្រាប់ការធ្វើដំណើរនិងជួញដូរ។ ដំណាក់កាល ២០២៣ - ២០២៤ ឃុំនឹងអនុវត្តគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីបម្រើដល់ការផលិត និងជីវភាពនៅតំបន់ជនរួមជាតិភាគតិច ជាមួយទុនឧបត្ថម្ភសរុបជិត ១ ពាន់លានដុង។ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី សាលារៀន និងដំណាក់សុខាភិបាលក្នុងភូមិសាស្ត្រឃុំ ក៏ត្រូវបានកែលម្អ។ លោកកឺឌឹកថាញ អ្នកមានប្រជាប្រិយនៅភូមិភឿកអាង ឱ្យដឹង៖ “អាស្រ័យការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ផ្លូវបេតុង ជនបទត្រូវបានជួសជុល ដូច្នេះការធ្វើដំណើរនិងដឹកជញ្ជូនទំនិញរបស់ប្រជាជនមានភាពងាយស្រួល។ យើងខ្ញុំតែងតែសកម្មកាប់ឆ្ការ បោសសម្អាតផ្លូវដើម្បីរក្សាភូមិស្រុកបៃតង-ជ្រះ-ស្អាត”។
ក្រៅពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ រដ្ឋអំណាចឃុំធ្វឹងហ្វា ក៏ផ្តោតសំខាន់លើការអនុវត្តគោលនយោបាយជនជាតិ ដូច៖ ឧបត្ថម្ភលំនៅឋាន ដីសង់លំនៅឋាន ដីផលិតកម្ម បុលទុនអនុគ្រោះ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះជាកត្តាសំខាន់ដែលជួយគ្រួសារជាច្រើនលើកកម្ពស់ការរស់នៅលំនឹងជីវភាព និងចាកផុតពីភាពក្រីក្រដោយចីរភាព។ ដោយសារការខិតខំប្រឹងប្រែងទាំងនេះ គ្រួសារក្រីក្រនៅតំបន់ជនរួមជាតិភាគតិចរបស់ឃុំ បានថយចុះមកត្រឹម ១៩១ គ្រួសារ ស្រូបអត្រា ៣,១% នៅឆ្នាំ២០២៤។
អ្នកមីង ដោធីធូហា នៅភូមិតាកាន់ A១ រ៉ាយរ៉ាប់៖ “គ្រួសារខ្ញុំធ្លាប់រស់នៅក្នុងផ្ទះទ្រុឌទ្រោម ឱ្យតែដល់រដូវវស្សាគឺខ្លាចលេចស្រក់និងទឹកជំនន់។ ដោយបានការជួយឧបត្ថម្ភពីរដ្ឋអំណាចភូមិភាគ ទើបយើងខ្ញុំមានផ្ទះថ្មីសមរម្យ ជីវភាពមានភាពលំនឹងជាង”។
ធ្វឹងហ្វា ត្រូវបានទទួលស្គាល់ជាឃុំជនបទថ្មីនៅដើមឆ្នាំ ២០២៣។ បន្តពង្រីកសមិទ្ធផលនានា ដែលសម្រេចបានរដ្ឋអំណាចឃុំបានកំណត់ទិសដៅ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ សម្រេចរួចរាល់និងលើកកម្ពស់លក្ខឋានដើម្បីសម្រេចកិត្តិនាមជាឃុំជនបទថ្មីកម្រិតខ្ពស់។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺជនរួមជាតិភាគតិច។
លោក ទ្រឿងហាងង៉ីប ប្រធានការិយាល័យជនជាតិនិងសាសនាស្រុកចូវថាញ់ ខេត្តសុកត្រាំង (ចាស់) វាយតម្លៃ៖ “ការអនុវត្តកម្មវិធីគម្រោង និងគោលនយោបាយសម្រាប់ជនរួមជាតិភាគតិច នាពេលថ្មីៗនេះ ត្រូវបានផ្សព្វផ្សាយអនុវត្តដោយព្រមៗគ្នា ទាន់ពេលនិងមានប្រសិទ្ធភាព។ អាស្រ័យហេតុនោះ ល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចត្រូវបានពន្លឿន បង្កជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”៕
អត្ថបទ រូបថត៖ ហុងតឺ - មេងលី