07/07/2025 - 10:42

គោល​នយោ​បាយ​ថ្មីៗ​ពាក់​ព័ន្ធ​នឹង​ជីវ​ភាព​ប្រ​ជា​ជន មាន​សុ​ពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៥ 

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ​២០២៥ មាន​អនុ​ក្រឹត្យ​ដល់​ទៅ​ចំ​នួន ២៨ ស្តី​ពី​វិមជ្ឈ​ការ វិសហ​មជ្ឈ​ការ​មាន​សុពល​ភាព។ ក្នុង​នោះ សំ​ណុំ​បែប​បទ​ថ្មីៗ​ជា​ច្រើន នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ដើម្បី​ដោះ​ស្រាយ។

 

អាច​រៀប​រាប់​បាន​ដូច​ជា៖

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ មាន​សិទ្ធិ​ផ្តល់​សៀវ​ភៅ​កាន់​កាប់​ដី​ធ្លី​ជា​លើក​ដំ​បូង​ជូន​ប្រ​ជា​ជន។ នេះ​គឺ​ជា​ខ្លឹម​សារ​ត្រូវ​បាន​បញ្ជាក់​ក្នុង​មាត្រា ១៨ នៃ​អនុ​ក្រឹត្យ​លេខ ១៥១​/២០២៥​/NĐ-CP ប្រ​សិន​បើ​ឆ្លើយ​តប​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​ក្នុង​ការ​ផ្តល់​សៀវ​ភៅ​កាន់​កាប់​ដី​ធ្លី​ដោយ មិន​មាន​វិវាទ​ស្រប​នឹង​ផែន​ការ​រៀប​ចំ​ដី​ធ្លី និង​មិន​បំ​ពាន​ច្បាប់​ដី​ធ្លី។

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ មាន​សិទ្ធិ​បញ្ជាក់​ឯក​សារ​បក​ប្រែ​ពី​ភា​សា​បរ​ទេស​មក​ភា​សា​វៀត​ណាម ឬ​ពី​ភា​សា​វៀត​ណាម​ទៅ​ភា​សា​បរ​ទេស ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ។

ជំ​នួស​ឱ្យ​ការ​អនុវត្ត​ទៅ​តាម​ភូមិ​សាស្ត្រ​ថ្នាក់ ស្រុក​ដូច​មុន​នេះ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៥ កម្រិត​ប្រាក់​អប្ប​បរ​មា ត្រូវ​បាន​បែង​ទៅ​តាម​ភូមិ​សាស្ត្រ​ថ្នាក់​ឃុំ​ជា​ផ្លូវ​ការ តាម​អនុ​ក្រឹត្យ ​លេខ ១២៨​/២០២៥​/NĐ-CP។

អាច​ដាក់​ពាក្យ​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ណា​មួយ​ដែល​ខ្លួន​ស្នាក់​នៅ កន្លែង​តាំង​ទី​លំ​នៅ​របស់​បុគ្គល ត្រូវ​បាន​កំ​ណត់​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់ ស្តី​ពី​ការ​តាំង​ទី​លំ​នៅ​តាម​សេចក្ដី​កំ​ណត់​ត្រង់​ប្រ​ការ ១ នៃ​មាត្រា ៥ នៃ​អនុ​ក្រឹត្យ​លេខ ១២០/​២០២៥/​NĐ-CP។

ច្បាប់​ធានា​រ៉ាប់​រង​សុខា​ភិបាល​វិសោធន​កម្ម ឆ្នាំ ២០២៤ ចាប់ផ្ដើម​មាន​សុពល​ភាព

អត្ថ​ប្រ​យោជន៍​និងបទ​ប្បញ្ញត្តិ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៥ យោង​តាម​ច្បាប់​វិសោធន​កម្ម ច្បាប់​ស្តី​ពី​ធានា​រ៉ាប់​រង​សុខា​ភិ​បាល ឆ្នាំ ២០២៤។ ខាង​ក្រោម​នេះ​គឺ​ជា​ខ្លឹម​សារ​សំ​ខាន់ៗ​មួយ​ចំ​នួន​ដែល​គួរ​ចាប់​អា​រម្មណ៍៖

វិសោធន​កម្ម​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ពោះ​មុខ​សញ្ញា​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ដោយ​បន្ថែម​មុខ​សញ្ញា​ដែល​ត្រូវ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ចាប់​បង្ខំ; បុគ្គ​លិក​សុខា​ភិបាល​តាម​ភូមិ សហ​ការី​សុខា​ភិបាល​តាម​ភូមិ; អ្នក​ចូល​រួម​ក្នុង​កង​កម្លាំង​ការ​ពារ​សន្តិ​សុខ សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន; អ្នក​ដែល​មាន​អា​យុ​ចាប់​ពី ៧៥ ឆ្នាំ​ឡើង​ទៅ កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​សោធន​ប្រ​ចាំ​ខែ និង​អ្នក​ដែល​មាន​អា​យុ​ចាប់​ពី ៧០ ឆ្នាំ ដល់​ក្រោម ៧៥ ឆ្នាំ ដែល​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ ហើយ​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​សោធន​ប្រ​ចាំ​ខែ។

ការ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​នៅ​ផ្ទះ ក៏​ត្រូវ​បាន​ធានា​រ៉ាប់​រង​សុខា​ភិបាល​បង់​ថ្លៃ ដោយ​ផ្អែក​លើ​ប្រ​ការ ១៦ មាត្រា ១ នៃ​ច្បាប់​វិសោធន​កម្ម ច្បាប់​ស្តី​ពី​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ឆ្នាំ​២០២៤ ការ​ពិ​និត្យ និង​ព្យា​បាល​ជំងឺ រួម​មាន​៖ ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ពី​ចម្ងាយ ជំ​នួយ​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ពី​ចម្ងាយ ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​វេជ្ជ​សាស្រ្ត​ប្រ​ចាំ​គ្រួ​សារ ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​នៅ​ផ្ទះ ការ​ស្តារ​នីតិ​សម្ប​ទា ការ​ពិនិត្យ​ផ្ទៃ​ពោះ​ជា​ប្រ​ចាំ និង​សម្រាល​កូន​ជា​ដើម។

ការ​ប្ដូរ​លេខ​កូដ​ពន្ធ​ដារ​ដោយ​លេខ​សម្គាល់​អត្ត​សញ្ញាណ​ជា​ផ្លូវ​ការ

ជា​គម្រោង​ច្បាប់​មួយ​ក្នុង​ចំ​ណោម​គម្រោង​ច្បាប់​ទាំង​ឡាយ មាន​ឥទ្ធិ​ពល​ធំ​ធេង​ដល់​គោល​នយោ​បាយ​ពន្ធ​ដារ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទាំង​ប្រ​ទេស ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៥ ច្បាប់​អា​ករ​លើ​តម្លៃ​បន្ថែម ឆ្នាំ ២០២៤ ក៏​មាន​សុពល​ភាព ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ​ត​ទៅ។

តាម​រយៈ​នោះ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៥ អ្នក​បង់​ពន្ធ​នឹង​ប្រើ​លេខ​សម្គាល់​អត្ត​សញ្ញាណ​ជំ​នួស​ឱ្យ​លេខ​កូដ​ពន្ធ​ដារ។ ក្នុង​នោះ លេខ​សម្គាល់​អត្ត​សញ្ញាណ​របស់​ពល​រដ្ឋ​វៀត​ណាម ដែល​ផ្ដល់​ដោយ​ក្រ​សួង​នគរ​បាល គឺ​រួម​មាន​តួលេខ​ធម្ម​តា​ចំ​នួន ១២ ខ្ទង់ ត្រូវ​បាន​ប្រើ​ជំ​នួស​លេខ​កូដ​ពន្ធ​ដារ​សម្រាប់​អ្នក​បង់​ពន្ធ​ដែល​ជា​បុគ្គល និង​អ្នក​រស់​នៅ​ក្នុង​បន្ទុក។

ជា​មួយ​គ្នា​នេះ​ដែរ នៅ​ពេល​ទិញ​ទំ​និញ ឬ​សេ​វា​កម្ម​ដែល​មាន​តម្លៃ​ក្រោម ២០ លាន​ដុង ត្រូវ​មាន​វិក្កយ​បត្រ ដែល​មិន​ប្រើ​សាច់​ប្រាក់ លើក​លែង​ករណី​មួយ​ចំ​នួន​ដែល​រដ្ឋា​ភិបាល​បាន​កំ​ណត់។

ខណៈ​ដែល​មុន​នេះ ប្រ​ការ ២ មាត្រា ១២ នៃ​ច្បាប់​អា​ករ​លើ​តម្លៃ​បន្ថែម ឆ្នាំ ២០០៨ កំ​ណត់​មុខ​ទំ​និញ ឬ​សេវា​កម្ម​ក្នុង​ការ​ទិញ​ម្ដងៗ មាន​តម្លៃ​ក្រោម ២០ លាន​ដុង មិន​ចាំ​បាច់​មាន​វិក្កយ​បត្រ​ដែល​មិន​ប្រើ​សាច់​ប្រាក់​សម្រាប់​កាត់​បន្ថយ​ពន្ធ​អា​ករ​លើ​តម្លៃ​បន្ថែម​នោះ…៕

ប្រ​ភព៖ TTXVN - ប្រែសម្រួល៖ ពេជ្រ​សឿន

ចែករំលែកអត្ថបទ