21/11/2025 - 06:02

ប៉េ​តង់ ជា​វិញ្ញា​សា​កី​ឡា​បង្កើត​ក្រោយ​តែ​មាន​គុណ​ភាព​ 

រយៈ​ពេល​ជិត​១០​ឆ្នាំ​បង្កើត​និង​អភិ​វឌ្ឍ​ក្លឹប​កី​ឡា​ប៉េ​តង់​នៃ​សា​កលវិទ្យា​ល័យ​ត្រា​វិញ​ សង្កាត់​ហ្វា​ទ្វឹង​ ខេត្ត​វិញ​ឡុង​ មិន​ត្រឹម​តែ​បង្កើត​ទី​លាន​លេង​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​សិស្ស​ និស្សិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​អត្ថ​ន័យ​ជាក់​ស្តែង​នៃ​វិញ្ញា​សា​កី​ឡា​ប៉េតង់​ដល់​សហ​គមន៍​ទៀត​ផង។​

​ សមា​ជិក​ក្លឹប​កី​ឡា​ប៉េតង់​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ កំ​ពុង​ផ្ដុំ​កម្លាំង​ហ្វឹក​ហាត់​
ដើម្បី​ត្រៀម​បម្រុង​ឱ្យ​ការ​ប្រ​កួត​ខាង​មុខ។​

ក្លឹប​កី​ឡា​ប៉េតង់​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​បង្កើត​នៅ​ឆ្នាំ​ ២០១៥​ មុន​ដំ​បូង​មាន​សមា​ជិក​ត្រឹម​តែ​ ៨ នាក់​ប៉ុណ្ណោះ​ ដែល​ភាគ​ច្រើន​ ជា​គ្រូ​បង្រៀន​ផ្នែក​វិញ្ញា​សា​កី​ឡា​អប់​រំ​កាយ។​ ប៉ុន្តែ​ ចាប់​តាំង​ពី​សា​លា​បាន​បង្កើត​ផ្នែក​លត់​ដំ​កាយ​សម្ប​ទា​ ឆ្នាំ​ ២០២៤​ ក្លឹប​បាន​ទាក់​ទាញ​សមា​ជិក​ ចំ​នួន​ ២៥​ នាក់​ រួម​ទាំង​គ្រូ​និង​និស្សិត​របស់​សា​លា​ចូល​រួម​ហ្វឹក​ហាត់​ប្រ​កួត​ជា​រឿយៗ។​

តាម​ប្រ​សាសន៍​លោក​គ្រូ​ ចឿង​ក្វឹក​ថាយ ប្រ​ធាន​ក្លឹប​ ជា​រៀង​រាល់​ថ្ងៃ​នៅ​វេលា​ម៉ោង​ ៥​ ល្ងាច​ សមា​ជិក​ទាំង​អស់​បាន​ប្រ​មូល​ផ្តុំ​គ្នា​នៅ​ព្រ​លាន​ប៉េតង់​របស់​សា​លា​ ដើម្បី​រួម​គ្នា​ហ្វឹក​ហាត់​ លើក​កម្ពស់​បច្ចេក​ទេស។​ វិញ្ញា​សា​កី​ឡា​ប៉េតង់​មិន​ទាម​ទារ​អ្នក​លេង​មាន​កម្លាំង​ច្រើន​ ឬ​បច្ចេក​ទេស​ស្មុគ​ស្មាញ​ទេ​ អ្នក​លេង​គ្រាន់​តែ​បោះ​គ្រាប់​ប៉ូល​របស់​ខ្លួន​ឱ្យ​ជិត​នឹង​គ្រាប់​ប៉ូល​គោល​ដៅ​ប៉ុណ្ណោះ។​ ស្តាប់​ទៅ​ហាក់​ដូច​ជា​ងាយ​ស្រួល​ ប៉ុន្តែ​កី​ឡា​ប៉េតង់​ទាម​ទារ​ភាព​ប៉ិន​ប្រ​សប់​ យុទ្ធ​សាស្ត្រ​ និង​សមត្ថ​ភាព​សហ​ការ​នៃ​មិត្ត​រួម​ក្រុម​ ដោយ​សារ​កត្តា​ខាង​លើ​ ទើប​បង្កើត​ភាព​ទាក់​ទាញ​ពិ​សេស​សម្រាប់​វិញ្ញា​សា​កី​ឡា​នេះ។​

លោក​គ្រូ​គៀង​ហូវ សមា​ជិក​ក្លឹប​បាន​ចែក​រំ​លែក៖ “ខ្ញុំ​លេង​កី​ឡា​ប៉េតង់​ប្រ​ហែល​ ១៤​ ឆ្នាំ​ មក​ហើយ​ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​វិញ្ញា​សា​កី​ឡា​នេះ​ណាស់​ ព្រោះ​វា​ជួយ​លើក​កម្ពស់​សុខ​ភាព​និង​ភាព​មាំ​មួន។​ នៅ​ពេល​ខ្ញុំ​ប្រ​កួត​ទោល​គូ​ ឬ​ក្រុម​បី​នាក់​ ខ្ញុំ​តែង​គិត​គូរ​រាល់​ជំ​ហាន​ក្នុង​ការ​បោះ​គ្រាប់​ប៉ូល ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​បំ​ផុត”។​

ចាប់​តាំង​ពី​បង្កើត​មក​ដល់​បច្ចុ​ប្បន្ន​ ក្លឹប​កី​ឡា​ប៉េតង់​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​នាំ​មក​នូវ​ស្នា​ដៃ​ជា​ច្រើន​ រួម​មាន៖ មេ​ដាយ​មាស​ ១​ គ្រឿង​ ក្នុង​ពិធី​ប្រ​កួត​តំ​បន់​តី​ណាម​បូ​ឆ្នាំ​ ២០១៧​ នៅ​ខេត្ត​បាក​លីវ​ (ចាស់​) មេ​ដាយ​សំ​រឹទ្ធ ២​ គ្រឿង​ ឆ្នាំ​ ២០២២​ នៅ​ខេត្ត​សុក​ត្រាំង​ (ចាស់​) រួម​ជា​មួយ​នឹង​រង្វាន់​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​។​

“ដើម្បី​ពង្រីក​ស្នា​ដៃ​ដែល​សម្រេច​បាន​រំ​ពឹង​ថា​នៅ​ពេល​ខាង​មុខ​នឹង​មាន​ពិធី​ប្រ​កួត​ជា​ច្រើន​ ចាប់​ពី​ការ​ប្រ​កួត​ដោះ​ដូរ​រហូត​ដល់​ការ​ប្រ​កួត​អា​ជីព​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និង​ការ​ប្រ​កួត​ថ្នាក់​ជាតិ​ នឹង​បាន​រៀប​ចំ​កាន់​តែ​ច្រើន​ ដើម្បី​កី​ឡា​ករ​-កី​ឡា​កា​រិនី​មាន​ឱ​កាស​សាក​ល្បង​សមត្ថ​ភាព​និង​បំ​ពេញ​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន។​ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​អនុ​វត្ត​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សា​មគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​” និង​ការ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​លត់​ដំ​កាយ​សម្ប​ទា​តាម​គំ​រូ​អ៊ំ​ហូ​ដ៏​មហិ​មា​”; ទាញ​យក​ អភិ​រក្ស​និង​ពង្រីក​វិញ្ញា​សា​កី​ឡា​ជន​ជាតិ​តាម​ទិស​ដៅ​កសាង​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជន​ជាតិ​” - លោក​គ្រូ​ង្វៀង​ថាញ​សើុង ប្រ​ធាន​ផ្នែក​លត់​ដំ​កាយ​សម្បទា​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ផ្ដល់​ព័ត៌​មាន​ដូច្នេះ៕

                                        ថាញ​វ៉ាង​ -ថាច់​ធី​

ចែករំលែកអត្ថបទ