18/11/2025 - 05:33

ព្រួត​ដៃ​ធា​នា​សុខុ​មាល​ភាព​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច 

ជា​ច្រើន​ឆ្នាំ​កន្លង ទី​ក្រុង​កឹង​ធើ​តែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។  ដោយ​មាន​គោល​នយោ​បាយ កម្ម​វិធី​និង​គម្រោង​ជា​ច្រើន​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​គ្នា ជួយ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន។ រយៈ​ពេល​កន្លង នៅ​ឃុំ​វិញ​ហាយ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​បាន​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​ឋាន ឧបត្ថម្ភ​សាង​សង់​ផ្ទះ ១៣៧ ខ្នង ក្នុង​នោះ សាង​សង់​ថ្មី ១១៨ ខ្នង​និង​ជួស​ជុល​ផ្ទះ១៩​ខ្នង ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ផ្ទះ​សម្បែង​សម​រម្យ​ដើម្បី​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។

បង​ស្រី​ឌិញ​ធី​ឡាង នៅ​ភូមិ​វិញ​ថាញ់ B ឃុំ​វិញ​ហាយ បាន​ជំ​នួយ​សាង​សង់​ផ្ទះ​ថ្មី​នៅ​ដើម​ឆ្នាំ ២០២៥។

បង​ស្រី​ឌិញ​ធី​ឡាង នៅ​ភូមិ​វិញ​ថាញ់ B ឃុំ​វិញ​ហាយ ឱ្យ​ដឹង​ដោយ​ក្ដី​រំ​ភើប៖ “គ្រួ​សារ​ខ្ញុំ​ពី​មុន​នេះ​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ចាស់​ទ្រុឌ​ទ្រោម។ អា​ស្រ័យ​បាន​រដ្ឋ​ជំ​នួយ ៦០ លាន​ដុង ដើម្បី​សាង​សង់​ផ្ទះ​ថ្មី ទើប​ខ្ញុំ​មាន​ផ្ទះ​រឹង​មាំ ស្ងប់​អា​រម្មណ៍​ប្រ​កប​ការ​ងារ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ” ។

រួម​ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ទី​ក្រុង​កឹង​ធើ ក៏​ផ្តោត​លើ​ការ​ឧបត្ថម្ភ​បុល​ទុន​អា​ទិភាព​ដល់​មា​មីង​ដើម្បី​អភិវឌ្ឍ​ទម្រង់​ផលិត។ គិត​មក​ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៥ ចំ​នួន​ទឹក​ប្រាក់​ឱ្យបុល​ឡើង​ដល់​ជាង ២៨ ពាន់​លាន​ដុង ដោយ​មាន​អតិ​ថិ​ជន​ចំ​នួន ៦២១ នាក់​ទទួល​បាន​ប្រាក់​កម្ចី។ បច្ចុប្បន្ន ទូ​ទាំង​ឃុំ​មាន ៧០ ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន អា​ស្រ័យ​ប្រ​ភព​ទុន​នេះ មាន​គ្រួ​សារ​ជា​ច្រើន​បាន​វិនិ​យោគ​ក្នុង​ការ​ចិញ្ចឹម​សត្វ ដាំ​ដុះ លក់​ដូរ​តូច ជា​ជំ​ហានៗ ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

លោក​ស្រី​ឡេ​ធី​ឌឹក​ហាញ អគ្គ​នា​យិ​កា​រង​នៃ​ធនា​គារ​គោល​នយោ​បាយ​សង្គម​មជ្ឈិម បាន​បញ្ជាក់៖ “រយៈ​ពេល​ខាង​មុខ សំ​ណូម​ពរ​ឃុំ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ចង្អុល​ការ​ផ្សព្វ​ផ្សាយ អនុវត្ត​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ អំ​ពី​ឥណ​ទាន​គោល​នយោ​បាយ​សង្គម ពិ​សេស គឺ​ការ​អនុវត្ត​ល្អ​បទ​បញ្ជា​លេខ ៣៩​-CT​/TW ចុះ​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០២៤ របស់​គណៈ​លេខា​មជ្ឈិម​បក្ស ស្តី​ពី​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ឥណ​ទាន​គោល​នយោ​បាយ​សង្គម​ក្នុង​ដំ​ណាក់​កាល​ថ្មី”។

ជាក់​ស្តែង​ឃើញ​ថា កម្ម​វិធី​សុខុ​មាល​ភាព​សង្គម​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់។ ប្រ​ជា​ជន​មិន​ត្រឹម​តែ​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ បុល​ទុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​ការ​ណែ​នាំ​និង​ហ្វឺក​ហ្វឹន​បំ​ណិន​ផលិត​ធ្វើ​អា​ជីវ​កម្ម​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង។ ផ្តើម​ពី​នោះ ទម្រង់​សេដ្ឋ​កិច្ច​ជា​លក្ខណៈ​គ្រួ​សារ​ជាច្រើន​បាន​បង្កើត​ឡើង រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ បង្ក​ការ​ងារ​ធ្វើ​និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន។

លទ្ធ​ផល​ដែល​សម្រេច​បាន​ទាំង​នេះ បញ្ជាក់​អំ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ ចំ​ពោះ​ជន​ជាតិ​ភាគ​តិច ព្រម​ទាំង​បង្ហាញ​ពី​ស្មារតី​សាមគ្គី ព្រួត​ដៃ ដើម្បី​ទិស​ដៅ “មិន​ទុក​នរ​ណា​ម្នាក់​ចោល​នៅ​ខាង​ក្រោយ” រួម​ចំ​ណែក​កសាង​ទី​ក្រុង​កឹង​ធើ កាន់​តែ​អភិវឌ្ឍន៍ លំ​នឹង​និង​ចីរ​ភាព៕

  ហុង​ទើ- ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ