02/12/2025 - 12:57

ភាព​រីក​រាយ​ចំ​ពោះ​ការ​ផ្លាស់​ថ្មី​ពី​គោល​ន​យោ​បាយ​ជន​ជាតិ​ 

ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ គោល​នយោ​បាយ​ជន​ជាតិ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ក្នុង​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​នៅ​ ទី​ក្រុង​កឹង​ធើ។ ការ​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​និង​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ជួយ​មា​មីង​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ។

 ប្រ​ជា​ជន​នៅ​សង្កាត់​វិញ​ភឿក រីក​រាយ​ពេល​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី។

ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​អំ​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ជាន់​ថ្នាក់​ សង្កាត់​វិញ​ភឿក​និង​ឃុំ​កូវ​ឡាវ​យុង ទី​ក្រុង​កឹង​ធើ ជំ​រុញ​ខ្លាំង​ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ ហើយ​បាន​បង្ក​លក្ខ​ណៈ​ជា​ច្រើន​ដើម្បី​ប្រ​ជា​ជន​ភូមិ​ភាគ​មាន​ការ​រីក​ចម្រើន។ ការ​អនុ​វត្ត​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព​ ដើម្បី​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម។

នៅ​សង្កាត់​វិញ​ភៀក កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ បាន​អនុ​វត្ត​មាន​បែប​បទ​និង​ស្រប​តាម​ដំ​ណើរ​ការ​សាង​សង់។ យោង​តាម​ស្ថិតិ​ ទូ​ទាំង​សង្កាត់​មាន​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ចំ​នួន​ ២៣៤ ខ្នង​ដែល​ត្រូវ​ការ​ឧបត្ថម្ភ​សាង​សង់។ ក្នុង​នោះ​ មាន​គ្រួ​សារ​ក្រី​ក្រ​ និង​កែ្បរ​ក្រ​ ចំ​នួន​ ១៩៣ គ្រួ​ គ្រួ​សា​រគោល​នយោ​បាយ​ចំ​នួន​ ២៣ គ្រួ​ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​ ១៨​គ្រួ​។ ផ្តើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ ភូមិ​ភាគ​បាន​ឧបត្ថម្ភ​សាង​សង់​ទាំង​អស់​ ១៣៨ ខ្នង​ សរុប​ថវិកា​ជាង​ ១០ ពាន់​លាន​ដុង​ ដើម្បី​សាង​សង់​ថ្មី​និង​ជួស​ជុល ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ទី​លំ​នៅ​សម​រម្យ​និង​លំ​នឹង​ជីវ​ភាព។

បង​ស្រី​ឡឹម​ធី​ហ្វេត នៅ​ភូមិ​វិញ​ថាញ់ ចែក​រំ​លែក៖ “ខ្ញុំ​រស់​នៅ​ម្នាក់​ឯង​ គ្មាន​ប្តី​គ្មាន​កូន។ ពី​មុន​ផ្ទះ​ទ្រុឌ​ទ្រោម​ដល់​រដូវ​ភ្លៀង​ខ្យល់​ម្តងៗ​ពិ​បាក​ណាស់។ ឥ​ឡូវ​មាន​ផ្ទះ​ថ្មី​រឹង​មាំ​ ខ្ញុំ​សប្បាយ​ចិត្ត​និង​អរ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ណាស់​ដែល​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ឱ្យ​ខ្ញុំ”។

នៅ​ឃុំ​កូវ​ឡាវ​យុង កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​ជីវ​ភាព​រស់​នៅ​របស់​មា​មីង។ គ្រួ​សារ​ក្រី​ក្រ​និង​ក្បែរ​ក្រ​ជា​ច្រើន​បាន​ជំ​នួយ​គោ​មេ​ពូជ​និង​គោ​សាច់​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​និង​បង្កើន​ប្រាក់​ចំ​ណូល។

គ្រួ​សារ​ពូ​ឡឹម​វុាំង​តី​និង​មីង​ឡឹម​ធី​អ៊ុក នៅ​ភូមិ​អាង​ខ្វើយ ឃុំ​កូវ​ឡាវ​យុង ជា​គ្រួ​សារ​ក្រ​បាន​ទទួល​របប​គោល​ន​យោ​បាយ។ ប្តី​ប្រ​ព័ន្ធ​ពូ​បាន​ឧបត្ថម្ភ​គោ​ ២ ក្បាល​ដើម្បី​អភិវឌ្ឍ​របរ​ចិញ្ចឹម​ជី​វិត។ ពូ​តី រ៉ា​យរ៉ាប់៖ “អា​ស្រ័យ​បាន​ឧបត្ថម្ភ​គោ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ភាព​លំ​នឹង​ជាង។ ប្រ​សិន​បើ​គោ​កើត​កូន​ល្អ​ គឺ​ពីរ​បី​ឆ្នាំ​ទៀត​ ប្តី​ប្រ​ព័ន្ធ​ខ្ញុំ​នឹង​រួច​ចាក​ផុត​ភាព​ក្រី​ក្រ​។ យើង​ខ្ញុំ​សូម​អំ​ណរ​គុណ​រដ្ឋ​អំ​ណាច​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​យើង​ខ្ញុំ​ទាន់​ពេល។”

លោក​ង្វៀង​វុាំង​ដាក់​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​កូវ​ឡាវ​យុង មាន​ប្រ​សាសន៍៖ “គោល​ន​យោ​បាយ​ជន​ជាតិ​បាន​និង​កំ​ពុង​បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច។ អា​ស្រ័យ​ការ​ចូល​រួម​ព្រមៗ​គ្នា​ពី​គ្រប់​ផ្នែក​ អង្គ​ការ​មហា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​ បាន​ជួយ​ឱ្យ​មា​មីង​លំ​នឹង​ជីវ​ភាព​ អភិ​វឌ្ឍ​របរ​រក​ស៊ី​និង​បង្កើន​ប្រាក់​ចំ​ណូល”៕

                                       ហុង​ទើ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ