26/11/2025 - 07:00

ឈាន​ឡើង​ផ្ដើម​ពី​ប្រ​ភព​ទុន​គោលន​យោ​បាយ​សង្គម​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​ប្រ​ភព​ទុន​ឥណ​ទាន​របស់​ធនា​គារ​គោលន​យោ​បាយ​សង្គម​ទី​ក្រុង​កឹង​ធើ មាន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​និង​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ លំ​នឹង​ជីវ​ភាព។

លោក​ថាច់​កឿង​ កំ​ពុង​ឱ្យ​ចំ​ណី​អន្ទង់។

យោង​តាម​ការិយា​ល័យ​ប្រតិ​បត្តិ​ការ​នៃ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ហូវ​យ៉ាង​ គិត​ដល់​ចុង​ត្រៃ​មាស​ទី​៣ ឆ្នាំ​២០២៥ កា​រិយា​ល័យ​បន្ត​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ការ​ឧបត្ថម្ភ​បុល​ទុន​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ និស្សិត​ ឧបត្ថម្ភ​ទឹក​ស្អាត​ លំ​នៅ​ឋាន​សង្គម​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​។ល។ សរុប​ប្រាក់​កម្ចី​ជិត​ ៥៧៨ ពាន់​លាន​ដុង​ ដោយ​មាន​អតិ​ថិ​ជន​នៅ​ជាប់​បំ​ណុល​ជាង​ ៩.២០០​នាក់។ ប្រ​ភព​ទុន​បាន​ផ្សព្វ​ផ្សាយ​ចំ​មុខ​សញ្ញា​ចំ​ទិស​ដៅ​ ដូច្នេះ​ មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើត​ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ឈាន​ឡើង​ធូរ​ធារ។

ផ្តើម​ពី​ប្រ​ភព​ទុន​ឥណ​ទាន​ បង​ស្រី​ធី​មាញ់ នៅ​ភូមិ​ទី​ ៥ ឃុំ​សា​ភៀង មាន​លក្ខណៈ​អភិ​វឌ្ឍ​ ទម្រង់​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​ក្នុង​អាង​ស៊ី​ម៉ងត៍​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ បង​ស្រី​ធី​មាញ់ ឱ្យ​ដឹង៖ “បាន​រដ្ឋ​ឧបត្ថម្ភ​ទុន​អា​ទិភាព​និង​កូន​ពូជ​ ដូច្នេះ​ នាង​ខ្ញុំ​វិនិយោគ​ទម្រង់​ចិញ្ចឹម​អន្ទង់​ក្នុង​អាង​ស៊ី​ម៉ងត៍​ ចិញ្ចឹម​ជ្រូក​និង​ទា​ពង។ ប៉ុន្មាន​ឆ្នាំ​កន្លង​ ប្តី​ប្រ​ពន្ធ​នាង​ខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចិញ្ចឹម​ ថែ​ទាំ​បាន​ល្អ​ ពេល​ប្រ​មូល​ផល​រក​បាន​ប្រាក់​ចំ​ណេញ​បង្គួរ​ ដូច្នេះ​ទើប​ជួយ​គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ផ្តើម​ពី​ប្រាក់​សន្សំ​សំ​ចៃ​បន្តិច​ម្តងៗ ឥ​ឡូវ​នេះ​ នាង​ខ្ញុំ​សង់​បាន​ផ្ទះ​សម​រម្យ”។

ចំ​ណែក​គ្រួ​សារ​លោក​ថាច់​កឿង​ រស់​នៅ​ភូមិ​៥​ដែរ​ ក៏​ជា​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​អា​ស្រ័យ​ការ​បុល​ទុន​ពី​ធនា​គារ​គោលន​យោ​បាយ​សង្គម។ ជា​ច្រើន​ឆ្នាំ​ធ្វើ​កម្ម​ករ​សំ​ណង់​ សង់​ទ្រុង​ជ្រូក​និង​អាង​ចិញ្ចឹម​អន្ទង់​ ម៉្លោះ​ហើយ​គាត់​ក៏​មាន​បទ​ពិ​សោធន៍​ខ្លះ​ៗ​ពី​បច្ចេក​ទេស​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់។ ពេល​បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​បុល​ទុន​អាទិ​ភាព​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ គាត់​បាន​វិនិ​យោគ​លើ​ការ​ចិញ្ចឹម​អន្ទង់។ លោក​កឿង​ ឱ្យ​ដឹង៖ “ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​ក្នុង​អាង​ស៊ី​ម៉ងត៍​ គឺ​ងាយ​ចិញ្ចឹម​ តិច​មាន​ជំងឺ​តម្កាត់​ គ្រាន់​តែ​ធា​នា​ប្រ​ភព​ទឹក​ស្អាត​ ប្រ​ភព​ចំ​ណី​គុណ​ភាព​ អន្ទង់​ស៊ី​ឆាប់​ធំ។ អន្ទង់​ឱ្យ​ស៊ី​មួយ​ថ្ងៃ​២ដង​ នៅ​ពេល​ព្រឹក​និង​រសៀល​ផ្លាស់​ទឹក​មួយ​ថ្ងៃ​៣​ដង។ ចិញ្ចឹម​រយៈ​ពេល​ពី​១០​ដល់​​១២​ខែ​ អាច​ប្រ​មូល​ផល​ បាន​លក់​ក្នុង​តម្លៃ​ប្រ​មា​ណ​ ១១០.​០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ អា​ស្រ័យ​ការ​ចិញ្ចឹម​អន្ទង់​កាក់​ កប​ទើប​គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​លំ​នឹង​ជីវ​ភាព។ ក្រោយ​ពី​ទូ​ទាត់​រួច​ នៅ​ចំ​ណេញ​ជា​មធ្យម​ប្រ​មាណ​២៥០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ”។

តាម​ប្រ​សាសន៍​លោក​ង្វៀង​មិញ​វឿង នា​យក​រង​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ទី​ក្រុង​កឹង​ធើ ចាប់​តាំង​ពី​ពេល​នេះ​ដល់​ដាច់​ឆ្នាំ​២០២៥ ធនា​គារ​នឹង​ផ្តុំ​កម្លាំង​ផ្តល់​ផ្ទេរ​ថវិកា​ប្រ​មាណ​៣ពាន់​លាន​ដុង​ អា​ទិ​ភាព​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ប្រ​ភព​ទុន​នេះ​ នឹង​ជួយ​មា​មីង​វិនិ​យោគ​ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព៕

                                        យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ