ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/12/2025 - 09:30

មហា​សន្និ​បាត​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ ខេត្ត​វិញ​ឡុង​ជោគ​ជ័យ​ល្អ​ប្រ​សើរ​ 

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ ទើប​ចាត់​តាំង​មហា​សន្និ​បាត​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ - ខេត្ត​វិញ​ឡុង​ លើក​ទី​១ អា​ណត្តិ​កាល​ ២០២៥ - ២០៣០។

  ​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​លើក​ទី​១ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ អា​ណត្តិ​កាល​ ២០២៥​-២០៣០។

ប្រវត្តិ​សាស្រ្ត​ប្រ​ពៃ​ណី​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​និយាយ​រួម​ ខេត្ត​វិញ​ឡុង​និយាយ​ដោយ​ឡែក​តែង​មាន​ទំ​នាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ជីវ​ភាព​វប្ប​ធម៌​និង​ស្មារតី​របស់​ជន​ រួម​ជាតិ​ខ្មែរ។ ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​ឆាប់​ភ្ញាក់​រលឹក​បដិវត្តន៍​ចូល​រួម​ក្នុង​ចលនា​ស្នេហា​ជាតិ​ រំ​ដោះ​ប្រ​ទេស​ជាតិ។ ចាប់​តាំង​ពី​ទស​វត្សរ៍​ ៣០ នៃ​សត​វត្សរ៍​មុន​ ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​បាន​រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​បដិវត្តន៍​របស់​ប្រ​ទេស​ជាតិ​ទាំង​មូល។ សមា​គម​បាន​ខិត​ខំ​បញ្ចេញ​កម្លាំង​សកម្ម​ភាព​ ទាំង​គិត​គូរ​ដល់​សិទ្ធិ​ផល​ប្រ​យោជន៍​ក្នុង​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​ផង​ ទាំង​ចូល​រួម​ក្នុង​ចលនា​ស្នេហា​ជាតិ​នៅ​ភូមិ​ភាគ​ផង។

ក្នុង​ដំ​ណាក់​កាល​ ២០២៣ - ២០២៥ សមា​គម​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​ បញ្ជ្រាប​បណ្តា​គោល​ការណ៍​ គោលន​យោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ដល់​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិ​ស័ទ​ក្នុង​ខេត្ត​ សំ​ដៅ​រួម​ចំ​ណែក​អនុ​វត្ត​ល្អ​ក្នុង​សកម្ម​ភាព​ជំ​នឿ​ សាសនា​របស់​ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ខ្មែរ។ សមា​គម​បាន​សហ​ការ​ជា​មួយ​ផ្នែក​ពាក់​ព័ន្ធ​ ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បំ​ប៉ន់​ ប្រ​គេន​និង​ជូន​ដល់​ព្រះ​ចៅ​អធិ​ការ​គណៈ​កម្ម​ការ​ ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​ មាន​ដូច៖ ច្បាប់​ស្តី​ពី​ជំនឿ​និង​សាសនា​; អនុ​ក្រឹត្យ/២០២៣/NĐ-CP ចុះ​ថ្ងៃ​ទី​ ២៩ ខែ​ធ្នូ​ ឆ្នាំ​ ២០២៣ របស់​រដ្ឋា​ភិបាល​ ស្តី​ពី​បទ​ប្បញ្ញត្តិ​លម្អិត​ អំ​ពី​មា​ត្រា​មួយ​ចំ​នួន​ និង​វិធី​សាស្រ្ត​អនុ​វត្ត​ច្បាប់​ស្តី​ពី​ជំ​នឿ​និង​សាសនា​; សេចក្តី​សម្រេច​អំ​ពី​ពង្រឹង​ធ្លុង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ អំ​ពី​ការ​ងារ​ជន​ជាតិ​ ការ​ងារ​សាសនា​ក្នុង​ស្ថាន​ភាព​ថ្មី។ សមា​គម​ថែម​ទាំង​សហ​ការ​ជា​មួយ​គណៈ​ជន​ជាតិ​ខេត្ត​ ចាត់​តាំង​កិច្ច​ឃោស​នា​ និង​ផ្សព្វ​ផ្សាយ​ច្បាប់​បាន​ចំ​នួន​០៣ លើក​ ស្តីពី​​គោល​នយោ​បាយ​ជន​ជាតិ​និង​សាសនា​ ប្រ​គេន​និង​ជូន​ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​ និង​ព្រះ​សង្ឃ​ទក្ខិណ​និកាយ​ខ្មែរ​ចំ​នួន​ ២.៥៧៤ អង្គ​និង​រូប​ចូល​រួម...។

អា​ណត្តិ​កាល​ ២០២៥ - ២០៣០ ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ក្នុង​ខេត្ត​នឹង​បន្ត​ពង្រឹង​ការ​កសាង​ និង​លើក​កម្ពស់​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ សាមគ្គី​បណ្តា​សាសនា​ សម្រប​សម្រួល​រវាង​សាសនា​និង​ជីវ​ភាព​; ផ្សព្វ​ផ្សាយ​ចលនា​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ អនុ​វត្ត​គោលន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​ឱ្យ​បាន​ល្អ; ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កា​រក​សាង​ជន​បទ​ថ្មី​ កិច្ច​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិល័យ​”; អម​ជា​មួយ​សកម្ម​ភាព​មនុស្ស​ធម៌​ និង​សប្បុ​រស​ធម៌​... រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​វិញ​ឡុង​មួយ​ថ្ងៃ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ និង​ស៊ី​វិល័យ៕

           ព័ត៌មាន​ និង​រូប​ថត​៖ សើុង​ម៉ាល័យ​

ចែករំលែកអត្ថបទ