ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ២៦ និង ២៧ ខែវិច្ឆិកា) នៅទីក្រុងកឹងធើ នាយកដ្ឋានវប្បធម៌បណ្តាជនជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) បានសហការជាមួយមន្ទីរវប្បធម៌ កីឡ និងទេសចរណ៍ទីក្រុងកឹងធើ ចាត់តាំងវគ្គបំប៉ន់អំពីការលើកកម្ពស់សមត្ថភាពក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផលអនុវត្តគម្រោងទី ៦ ក្នុងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ (កម្មវិធី១៧១៩)។
.jpg)
ពិធីសែនព្រះខែរបស់ជនរួមជាតិខ្មែរ ប្រារព្ធឡើងនៅវត្តឃ្លាំង សង្កាត់សុកត្រាំង
ក្រុងកឹងធើ នៅល្ងាចថ្ងៃទី ៤ ខែវិច្ឆិកា។
ចូលរួមវគ្គបំប៉ន់មានសិក្ខាកាមប្រមាណ ១៧០ នាក់ មកពីភូមិភាគដែលមានជនជាតិភាគតិចរស់នៅកុះករនៅតំបន់ភាគខាងត្បូង មានដូច៖ ខាញ់ហ្វា ដុងណាយ តីនិញ ទីក្រុងហូជីមិញ អាងយ៉ាង កាម៉ាវ ដុងថាប វិញឡុង និងទីក្រុងកឹងធើ។ សិក្ខាកាមទាំងអស់សុទ្ធតែជាកម្មាភិបាលគ្រប់គ្រងមុខជំនាញគ្រប់លំដាប់ថ្នាក់ បានផ្គត់ផ្គង់ចំណេះដឹង បំណិននិងវិធីសាស្ត្រវិជ្ជាជីវៈអំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគម្រោងទី៦ ក្នុងកម្មវិធី១៧១៩។ ក្នុងនោះ វគ្គបំប៉ន់នេះផ្តោតសំខាន់លើខ្លឹមសារគ្រប់គ្រងរដ្ឋអំពីវប្បធម៌ជនជាតិ; ការអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនិងតំបន់ភ្នំក្នុងជីវភាពនាបច្ចុប្បន្ន; ការអភិរក្សវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់ប្រជាជន គួបផ្សំជាមួយនឹងអភិវឌ្ឍទេសចរណ៍...
យោងតាមសេចក្តីសម្រេចលេខ ១៧១៩/QĐ-TTg ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ របស់នាយករដ្ឋមន្ត្រី អនុម័តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍គឺជាស្ថាប័នបានប្រគល់ឱ្យធ្វើជាអធិបតី ណែនាំ និងចង្អុលការអនុវត្តគម្រោងទី៦។ គម្រោងទី ៦ មានភារកិច្ចសមាសភាគចំនួន ១៩ រួមមានជាច្រើនវិស័យគោលនយោបាយឧបត្ថម្ភអភិវឌ្ឍវប្បធម៌ កីឡា និងទេសចរណ៍នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ដំណាក់កាល ២០២១-២០២៥ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រគល់ឱ្យនាយកដ្ឋានវប្បធម៌បណ្តាជនជាតិភាគតិចវៀតណាមនិងអង្គភាពនានា អនុវត្តសកម្មភាពជាច្រើនឆ្ពោះទៅរកការអភិរក្សនិងពង្រីកពិធីបុណ្យប្រពៃណី; ឧបត្ថម្ភគ្រឿងសម្ភារៈសម្រាប់សកម្មភាពវប្បធម៌ និងសិល្បៈនៅតំបន់ជនជាតិភាគតិច; ហ្វឹកហ្វឺន បំប៉ន់មុខជំនាញ វិជ្ជាជីវៈ និងបង្រៀនវប្បធម៌អរូបី...៕
ដំណឹងនិងរូបថត៖ យ្វីខូយ