ដើម្បីប្រិតសំចៃពេលវេលា ស្ត្រីមេផ្ទះមានទម្លាប់ទិញម្ហូបអាហារច្រើនមុខយកមកបង្កកទុកចម្អិនជាច្រើនដង។ បងស្រីឌាំងវៀលិញ (ហាណូយ) ចែករំលែក ពីគន្លឹះបង្កកសាច់ដើម្បីឱ្យនៅស្រស់ជានិច្ចដូចទើបទិញមក។

ច្នៃរក្សាទុកដើម្បីងាយស្រួល ពេលចាប់ចម្អិនក៏មានស្រាប់ៗ។ រូប៖ វៀតលិញ
ការច្នៃសាច់
សាច់ក្រោយពីទិញមក បងស្រីលិញ បែងចែកឱ្យគ្រប់ហូបមួយពេលៗ។ ជាទូទៅបងស្រី តែងលាងសាច់៣លើក គឺ៖ លាងត្រួសៗដោយទឹកត្រជាក់ លាងនឹងទឹកអំបិលលាយជាមួយទឹកខ្មេះ និងលាងលើកចុងក្រោយដោយទឹកក្តៅឧណ្ហៗ។
សម្ងួតទឹក
ខណៈពេលមានអ្នកជាច្រើនរំលងដំណាក់ការនេះ តែបងស្រីលិញបែរជាគិតថា នេះជាប្រការចាំបាច់ត្រូវតែធ្វើ។ សាច់ត្រូវសម្រក់ឱ្យស្ងួតទឹកដោយឧបករណ៍ដែលជំនាញប្រើ នៅពេលបង្កកនឹងមិនក្រាំងទឹកកកព័ទ្ធជុំវិញ។ ពេលរំលាយ សាច់បង្កក ដុំសាច់នឹងមិនហៀរទឹក។
បែងជាចំណែកៗគ្រប់បរិភោគ
វេចខ្ចប់ជាចំណែកៗសាច់ដាក់ក្នុងស្រទាប់ស្លឹកចេក ឬស្លឹករលួសបាយ រួចហើយដាក់ចូលក្នុងប្រអប់។ សាច់មួយចំណែកៗគ្រប់តែហូបមួយពេល។ បរិភោគពេលណាគឺរំលាយសាច់បង្កកពេលនោះ ចៀសវាងចម្លងមេរោគឬក៏ធ្វើឱ្យប៉ះពាល់ដល់មុខម្ហូបផ្សេងទៀតក្នុងទូទឹកកក។
បិទគម្របប្រអប់និងផ្លាកសម្គាល់
ធ្វើយ៉ាងណាដើម្បីពេលចម្អិនម្តងៗមិនចាំបាច់ រុករកសាច់ នោះគប្បីកត់ឈ្មោះប្រភេទសាច់និងថ្ងៃខែចូលក្នុងតែមតូចបិទលើគម្របប្រអប់។
ដោយវិធីនេះ បងស្រីលិញ បានរក្សាសាច់ទុកយ៉ាង “ឆ្ងាញ់ពិសា” សាច់ជ្រូកជិត ១០ គីឡូក្រាមបង្កកក្នុងទូទឹកកកទុកសម្រាប់ចម្អិនហូបជាសន្សឹមៗ។ អាស្រ័យទុកដាក់ត្រូវរបៀបអនាម័យ សាច់ធានាស្រស់ឆ្ងាញ់រហូតដល់ចំណែកចុងក្រោយ។ ស្រ្តីមេផ្ទះក៏បានអនុវត្តវិធីបង្កកម្ហូប អាហារដោយវិធីចែកជាប្រអប់នីមួយៗគ្រប់តែហូបដូចខាងលើមានដូចជាបបរ ប្រហិតឬណែម៘
ប្រហិត ក្រោយពីរំលាយបង្កកស្រេចបាច់ កម្តៅបើកភ្លើងតូចល្មម ដើម្បីកុំឱ្យទឹកពុះខ្ទាត ប្រហិត នឹងឈ្ងុយឆ្ងាញ់ទន់ដូចនៅថ្មី។ ចំពោះថ្ងៃចុងសប្ដាហ៍ បងស្រីលិញមូរសាច់ណែមដាក់ពេញចានគោម រួចហើយចៀនត្រួសៗ ចែកជាចំណែកតូចៗគ្រប់ហូបមួយពេលនិងដាក់បង្កកទុក។ ពេលត្រូវការហូបម្តងៗ យកចេញមួយប្រអប់ ងាយស្រួលនិងទាន់ពេលផង។
“មានទម្លាប់ច្នៃ ត្រៀមម្ហូបអាហារទុកស្រាប់ក្នុងពេលទំនេរ អាចនឹងខាតពេលវេលាពិតមែន ប៉ុន្តែផ្ទុយមកវិញ រៀងរាល់ថ្ងៃអាចនឹងប្រិតសំចៃបានពេលវេលាយ៉ាងច្រើនក្នុងការចម្អិន” បងស្រីលិញ បានឱ្យដឹងដូច្នេះ៕
តាម https://thanhnien.vn - លីសៀ