អនុវត្តបទបញ្ជាលេខ ០៥-CT/TW ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយ ស្តីពីជំរុញការរៀនសូត្រ និងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ សាខាបក្សដំណាក់សុខាភិបាលសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានអនុវត្តមានប្រសិទ្ធភាពទម្រង់ “លើកកម្ពស់ស្មារតីទទួលខុសត្រូវ ឈានដល់ការពេញចិត្តរបស់អ្នកជំងឺ”។

ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលសង្កាត់ង្វៀកហ្វា។
វេជ្ជបណ្ឌិត ថាច់ថេវ៉ូវ លេខាសាខាបក្ស ប្រធានដំណាក់សុខាភិបាលសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ឱ្យដឹង៖ “ដើម្បីអនុវត្តមានប្រសិទ្ធភាពទម្រង់ រៀងរាល់ឆ្នាំ ដំណាក់តែងកសាងផែនការអនុវត្តជាក់ស្តែង។ ជានិច្ចកាលតែងផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជននិងសមាជិកសម្ព័ន្ធយុវជន ម្ចាស់ការសកម្មគាំទ្រ ប្តេជ្ញាចិត្តចូលរួមអនុវត្តល្អខ្លឹមសាររៀនសូត្រនិងធ្វើតាមគំរូអ៊ំ។ ពិ សេស កសាងកងជួរបុគ្គលិកពេទ្យមានសមត្ថភាពគ្រប់គ្រាន់មានគោលជំហរនិងអស់ពីចិត្តចំពោះអាជីព; មានស្មារតីទទួលខុសត្រូវចំពោះការងារនិងអាកប្បកិរិយាបម្រើការងារប្រកបដោយក្រមសីលធម៌ត្រឹមត្រូវ ឆ្លើយតបការពេញចិត្តរបស់ប្រជាជន។ ក្នុងដំណាក់កាលពិនិត្យ ព្យាបាលជំងឺ អង្គភាពតែងផ្ដោតលើពាក្យស្លោក “ចូលមកទទួលរាក់ទាក់ ស្នាក់នៅថែទាំអស់ពីចិត្ត ត្រឡប់ទៅវិញផ្តែផ្តាំហ្មត់ចត់”។ គុណភាពថែទាំនិងការពារសុខភាពប្រជាជនក្នុងការពិនិត្យ ព្យាបាលជំងឺបានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ សមូហភាពសាមគ្គីចិត្តមួយថ្លើមមួយ ញ្ចេញកម្លាំងប្រឡងប្រណាំង ខិតខំសម្រេចភារកិច្ចបានប្រគល់ជូន”។
អ្នកជំងឺជាមុខសញ្ញាគប្បីបានថែទាំសុខភាព អាស្រ័យហេតុនោះ ការទទួលខុសត្រូវរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត មិនត្រឹមតែការពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេ ថែមទាំងមានសកម្មភាព ជាច្រើនផ្សេងៗទៀត ដូច៖ ផ្សព្វផ្សាយ ពិគ្រោះសុខភាព ណែនាំប្រើប្រាស់ថ្នាំពេទ្យសុវត្ថិភាព ចលនាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល៘ បច្ចុប្បន្ន ដំណាក់សុខាភិបាល មានគ្រូពេទ្យ វេជ្ជបណ្ឌិត ១៤ នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតពហុព្យាបាល ២ នាក់ គ្រូពេទ្យ ៥ នាក់ គ្រូពេទ្យសម្ភព៣នាក់ គិលានុបដ្ឋាក ១ នាក់ ឱសថការី ៣ នាក់ នៅរាល់អនុសង្កាត់សុទ្ធតែមានសហការីសុខាភិបាល។ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ដំណាក់បានពិនិត្យព្យាបាលជូនអ្នកជំងឺ ១.៧០២ លើកនាក់ សម្រេចជាង ៩៩% ផែនការដាក់ចេញ។
អ្នកមីងថាច់ធីធ្វី នៅអនុសង្កាត់ទី ៨ ឱ្យដឹង៖ “ខ្ញុំតែងមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខា ភិបាលសង្កាត់ង្វៀកហ្វា គ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះអស់ពីចិត្ត រាក់ទាក់ ធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ខ្ញុំនិងប្រជាជននៅទីនេះពេញចិត្តណាស់”។
វេជ្ជបណ្ឌិត ថាច់ថេវ៉ូវ ឱ្យដឹងបន្ថែម៖ “ទម្រង់នេះងាយនឹងផ្សព្វផ្សាយហើយនាំមកប្រសិទ្ធភាព ជាក់ស្ដែង ពីព្រោះកម្មាភិបាល បក្ខជន និងបុគ្គលិកម្នាក់ៗ តែងយល់ច្បាស់ពីតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាជន។ ការពារនិងថែទាំសុខភាពប្រជាជនគឺជាភារកិច្ចរបស់សង្គមទាំងមូល ក្នុងនោះផ្នែកសុខាភិបាលដើរតួនាទីស្នូល។ ទន្ទឹមនឹងនោះ ការអនុវត្តទម្រង់ក៏ជាមូលដ្ឋាន ដើម្បីវាយតម្លៃពីកម្រិតសម្រេចភារកិច្ច គុណភាព បក្ខជន បុគ្គលិកនៅចុងឆ្នាំ ដោយផ្អែកលើប្រសិទ្ធ ភាពនៃការងារនិងការពេញចិត្តរបស់ប្រជាជន”៕
សើុងម៉ាល័យ- លីសៀ