05/12/2025 - 05:44

អភិ​រក្ស​និង​ពង្រីក​វិញ្ញា​សា​កី​ឡា​ជន​ជាតិ​ ល្បែង​ប្រ​ជា​ប្រិយ​ 

ការ​អភិ​រក្ស​និង​ពង្រីក​វិញ្ញា​សា​កី​ឡា​ជន​ជាតិ​ ល្បែង​ប្រ​ជា​ប្រិយ​ គឺ​ជា​កិច្ច​ការ​ដ៏​សំ​ខាន់​និង​​ចាំ​បាច់​ដែល​ត្រូវ​បាន​ផ្តល់​អាទិ​ភាព​ជា​ចម្បង​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ។

​ បេក្ខជន​ប្រ​កួត​វិញ្ញា​សា​កី​ឡា​រុញ​ឈើ។

យុទ្ធ​សាស្ត្រ​សម្រាប់​ការ​អភិ​វឌ្ឍ​កី​ឡា​អប់រំ​កាយ​វៀត​ណាម​ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ បាន​កំ​ណត់​ច្បាស់​អំ​ពី​ភារ​កិច្ច​អភិ​រក្ស​និង​ពង្រីក​តម្លៃ​នៃ​វិញ្ញា​សា​កី​ឡា​ជន​ជាតិ​និង​​ល្បែង​ប្រ​ជា​ប្រិយ។ យុទ្ធ​សាស្ត្រ​នេះ​ បាន​គូស​បញ្ជាក់​អំ​ពី​ការ​អភិ​វឌ្ឍកី​ឡា​កម្សាន្ត​ និង​កី​ឡា​​ដែល​ផ្សារ​ភ្ជាប់​នឹង​ទេស​ចរណ៍​ ពិធី​បុណ្យ​ទាន​ផ្សេងៗ តាម​ទិស​ដៅ​សម្បូរ​បែប​ ពិ​សេស​និង​​ធានា​សុវត្ថិ​ភាព។

ផ្សព្វ​ផ្សាយ​អំ​ពី​ភារ​កិច្ច​សំ​ខាន់​ៗ

ក្រ​សួង​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ បាន​អះ​អាង​ថា​ ការ​អភិ​រក្ស​និង​ពង្រីក​វិញ្ញា​សា​កី​ឡា​ជន​ជាតិ​ គឺ​ជា​ភារ​កិច្ច​មួយ​ដ៏​សំ​ខាន់​និង​ចាំ​បាច់​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ។

ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​គោល​ការណ៍​នេះ​ នា​យក​ដ្ឋាន​កី​ឡា​អប់​រំ​កាយ​វៀត​ណាម​ បាន​លើក​​ឡើង​​នូវ​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗចំ​នួន៥។ ក្នុង​នោះ​ គឺ​កិច្ច​សហ​ការ​យ៉ាង​​ជិត​​ស្និទ្ធ​ជា​មួយ​វិទ្យា​ស្ថាន​កី​ឡា​អប់​រំកាយ​ ដើម្បី​ធ្វើ​សេ​នា​ធិ​ការ​ជូន​ក្រ​សួង​វប្ប​ធម៌​ កី​ឡា​និង​​ទេស​ចរណ៍​ ដាក់​ចេញ​និង​ផ្សព្វ​ផ្សាយ​គម្រោង​ “អភិ​រក្ស​និង​ពង្រីក​វិញ្ញា​សា​កី​ឡា​ជន​ជាតិ​ ល្បែង​ប្រ​ជា​ប្រិយ​និង​ក្បាច់​គុន​បុរាណ​” ដល់​ឆ្នាំ​២០៣០។

បណ្តា​អង្គ​ភាព​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​សហ​ការ​ជា​មួយ​ក្រ​សួង​ គណៈ​ ផ្នែក​និង​មន្ទីរ​នៅ​ខេត្ត​ ក្រុង​នា​នា​ ដើម្បី​កសាង​និង​ផ្សព្វ​ផ្សាយ​អំ​ពី​គម្រោង​ការ​អភិ​រក្ស​ ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​​សម​ស្រប​តាម​មុខ​ងា​រនិង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ។ ក្នុង​នោះ​ ក៏​បាន​ស្នើ​ឱ្យ​ផ្សព្វ​​ផ្សាយ​​អនុ​វត្ត​ភារ​កិច្ច​ស្រាវ​ជ្រាវ​ អភិ​រក្ស​និង​ពង្រីក​វិញ្ញាសា​កី​ឡា​ជន​ជាតិ​ ល្បែង​ប្រ​ជា​ប្រិយ​ក្នុង​គម្រោង​ ០៦ អំ​ពី​ការ​ “អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ផូរ​ផង់​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចេណ៍” ដំ​ណាក់​កាល​២០២១​-២០៣០។ ទន្ទឹម​នឹង​នោះ​ សហ​ការ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​អំ​ពី​ការ​អភិវឌ្ឍ​កី​ឡា​អប់​រំ​កាយ​នៅ​មូល​ដ្ឋាន​ ជា​ពិសេស​គឺ​​នៅ​តំបន់​ភ្នំ​ តំបន់​ព្រំ​ដែន​និង​តំបន់​ជន​ជាតិ​ភាគ​តិច។​

គោ​លន​យោ​បាយ​និង​ដំ​​ណោះ​ស្រាយ​​ការ​ប្រ​កួត​

មុន​នេះ​ ក្រ​សួង​វប្ប​ធម៌​ កី​ឡា​និង​ទេសចរណ៍​ បាន​ចេញ​សា​រា​ចរ​លេខ​១២/​២០១៤/​TT-BV HTTDL អំ​ពី​គោល​ន​យោ​បាយ​អភិ​វឌ្ឍ​វិញ្ញា​សា​កី​ឡា​ប្រពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច។ ឯក​សារ​នេះ​បាន​លើក​ឡើង​អំ​ពី​ការ​ឧបត្ថម្ភ​សម្រាប់​ការ​ប្រ​មែ​ប្រ​មូល​ ស្រាវ​ជ្រាវ​ អភិ​រក្ស​និង​​ការ​​ផ្សព្វ​​ផ្សាយ​ល្បែង​ប្រ​ជា​ប្រិយ​និង​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច។ ស្ថា​ប័នដែល​ពាក់​ព័ន្ធ​នឹង​ជ្រើស​រើស​ល្បែង​ប្រ​ជា​ប្រិយ ​និង​វិញ្ញាសា​កី​ឡា​ប្រពៃណី​មួយ​ចំ​នួន​របស់​ជន​ជាតិ​ភាគ​តិច​ដែល​គ្រប់​លក្ខ​ណៈ ដើម្បី​ដាក់​បញ្ចូល​ក្នុង​ប្រ​ព័ន្ធ​ការ​ប្រ​កួត​កី​ឡា​មហា​ជន​​ថ្នាក់​ជាតិ។

ទន្ទឹម​នឹង​ការ​រៀប​ចំ​ល្បែង​ប្រ​ជា​ប្រិយ​ និង​វិញ្ញាសា​កី​ឡា​ជន​ជាតិ​នៅ​ក្នុង​ពិធី​ថ្ងៃ​បុណ្យ​ទាន​​ផ្សេងៗ ការ​ប្រ​កួត​កី​ឡា​គឺ​មាន​សា​រៈសំ​ខាន់។ អំ​ពី​ទ្រង់​ទ្រាយ​ចាត់​តាំង​ គឺ​២​ឆ្នាំ​ម្តង​នឹង​​ចាត់​តាំង​ពិធី​ប្រ​កួត​កី​ឡា​ជន​ជាតិ​ភាគ​តិច​ ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន​ដល់​ទូ​ទាំង​ប្រ​ទេស។ ចំណែក​​មហា​សន្និបាត​កី​ឡា​ជន​ជាតិ​ នឹង​ចាត់​តាំង​ឡើង​៤​ឆ្នាំ​ម្តង​ សំ​ដៅ​លើក​កម្ពស់​តួ​នា​ទី​និង​​ការ​​រីក​សាយ​ភាយ​នៃ​វិញ្ញាសា​កី​ឡា​ប្រពៃណី​៕   

       សុផន (សរុប​)-មុនី​

ចែករំលែកអត្ថបទ