ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/12/2025 - 09:30

ទី​ក្រុង​កឹង​ធើបើក​សម​យុទ្ធ​តំបន់​ការ​ពារ​ថ្នាក់​តំបន់​ ឆ្នាំ​២០២៥ 

គណៈ​ចង្អុល​ការ​ធ្វើ​សម​យុទ្ធ​តំ​បន់​ការ​ពារ​ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ធ្វើ​សម​យុទ្ធ​ការ​ពារ​តំបន់​នៅ​គណៈ​បញ្ជា​ការ​ដ្ឋាន​ការ​ពារ​តំ​បន់​២-វី​តឹង​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ និង​ធ្វើ​សម​យុទ្ធ​ប្រ​យុទ្ធ​ក្នុង​តំ​បន់​ការ​ពារ​នៅ​សង្កាត់​វី​ថាញ​ក្នុង​តំ​បន់​ការ​ពារ​ ឆ្នាំ​២០២៥។

 ​   អ្នក​តំណាង​អញ្ជើញ​ចូល​រួម​ក្នុង​ឱ​កាស​ធ្វើ​សម​យុទ្ធ​នៅ​គណៈ​បញ្ជា​ការ​ការ​ពារ​តំបន់​២-វី​តឹង។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​សម​យុទ្ធ​នៅ​គណៈ​បញ្ជា​ការ​ការ​ពារ​តំ​បន់​២-វី​តឹង​ មាន​ឧត្តម​សេនីយ​​ទោ​ ង្វៀង​ស្វឹង​យ៉ាក់ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​៩ ប្រ​ធាន​គណៈ​ចង្អុល​ការ​សម​យុទ្ធ​តំ​បន់​ការ​ពារ​យោធ​ភូមិ​ភាគ​៩​និង​តំបន់​ការ​ពារ; លោក​ឧត្តម​សេនីយ៍​ត្រី​ ជីម​ថុងញ៉ឹក មេ​បញ្ជា​ការ​រង​ នាយ​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ​៩ អនុ​ប្រ​ធាន​គណៈ​ចង្អុល​ការ​តំ​បន​ការ​ពារ​យោធ​ភូមិ​ភាគ​៩និង​តំបន់​ការ​ពារ; លោក​ឧត្តម​សេនីយ៍​ត្រី​ ក្វាច់​វុាំង​ញ៉​មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​៩; លោក​ឧត្តម​សេនីយ៍​ត្រី​ ត្រឹង​ង៉ុក​ហ៊ឺវ មេ​បញ្ជា​ការ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​; លោក​ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ ត្រឿង​កាញ់​តៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​គណៈ​ចង្អុល​ការ​ សម​យុទ្ធ​តំ​បន់​ការ​ពារ​ទី​ក្រុង​; លោក​ត្រឹង​ វុាំងហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ...។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​នៅ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​សង្កាត់​វី​ថាញ។

មាន​ប្រ​សាសន៍​ក្នុង​ឱកាស​បើក​សម​យុទ្ធ​ លោក​ត្រឿង​កាញ់​តៀង​ សំ​ណូម​ពរ​គណៈ​ចង្អុល​ការ​ស្ថា​ប័ន គណៈ​ចង្អុល​ការ​ ថ្នាក់​ដឹក​នាំ​គ្រប់​ស្ថា​ប័ន​និង​អង្គ​ភាព​ គប្បី​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​យ៉ាង​ហ្មត់​ចត់​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ;  ដាក់​ចេញ​ស្ថាន​កាណ៍​ជាក់​ស្តែង​ សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​នៃ​សម​យុទ្ធ;  ត្រួត​ពិ​និត្យ​និង​តាម​ដាន​ ដើម្បី​ណែ​នាំ​ការ​ធ្វើ​សម​យុទ្ធ​បាន​ឆាប់​រហ័ស​ ត្រឹម​ត្រូវ​តាម​សេចក្តី​កំ​ណត់​នៃ​ផែន​ការ​សម​យុទ្ធ។ សមា​ជិក​គណៈ​ចង្អុល​ការ​បង្កើន​ការ​ត្រួត​ពិនិត្យ​ដាស់​តឿន​ ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​បាន​ទាន់​ពេល​ ធានា​ការ​ធ្វើ​សម​យុទ្ធ​ត្រឹម​ត្រូវ​តាម​ផែន​ការ​ សុត្ថិ​ភាព​ទាំង​មនុស្ស​និង​ការ​បំ​ពាក់​សព្វា​វុធ។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សំ​ណូម​ពរ​គណៈ​ចង្អុល​ការ​ការ​ពារ​តំ​បន់​២-វី​តឹង​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​សង្កាត់​វី​ថាញ បន្ត​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ភារ​កិច្ច​ អនុ​វត្ត​ត្រូវ​តាម​គោល​បំ​ណង​ផែន​ការ​ធ្វើ​សម​យុទ្ធ​ដែល​បាន​អនុ​ម័តិ។ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ទី​ក្រុង​ ស្ថា​ប័ន ប្រ​ចាំ​ការ​គណៈ​ចង្អុល​ការ​ គប្បី​បន្ត​ការ​ច្បាម​ភូមិ​សាស្ត្រ​ ជួយ​ណែ​នាំ​កង​កម្លាំង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​រាល់​ដំ​ណាក់​កាល​ក្នុង​ការ​អនុ​វត្ត​សម​យុទ្ធ។ កង​កម្លាំង​ទាំង​អស់​ដែល​ចូល​រួម​ធ្វើ​សម​យុទ្ធ​ គប្បី​សិក្សា​ច្បាស់​លាស់​នូវ​ខ្លឹម​សារ​ពេល​វេលា​ បរិ​យា​កាស​នៃ​ស្ថាន​ការណ៍​; ច្បាម​គោល​ការណ៍​ លក្ខ​ន្តិកៈ​បទ​ប្បញ្ញត្តិ​ មុខ​ងារ​ភារ​កិច្ច​ធ្វើ​សម​យុទ្ធ; ធានា​សន្តិ​សុខ​ សុវត្ថិ​ភាព​ក្នុង​ដំ​ណាក់​ការ​ធ្វើ​សម​យុទ្ធ…។

សម​យុទ្ធ​ការ​ពារ​ថ្នាក់​តំបន់​របស់​អង្គ​ភាព​នឹង​ប្រ​ព្រឹត្ត​ទៅ​អំ​ឡុង​២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។ អង្គ​ភាព​ក៏​បាន​រៀប​ចំ​ខ្លឹម​សារ​សម​យុទ្ធ​ចំ​នួន​៥៥ អំ​ពី​ដំ​ណើ​ការ​យន្ត​ការ​ លំ​ហាត់​ហ្វឹក​ហ្វឺន​ ធ្វើ​បទ​បង្ហាញ​និង​ការ​បញ្ចាំង​វី​ដេ​អូ​ឃ្លីប។ ការ​ធ្វើ​សម​យុទ្ធ​លើក​នេះ​ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ បាន​ជ្រើស​រើស​ធ្វើ​មុន​ ធ្វើ​ជា​គំ​រូ​សម្រាប់​ដក​បទ​ពិសោធន៍​រួម​ក្នុង​ទូ​ទាំង​យោធ​ភូមិ​ភាគ​៩​និង​ក្រ​សួង​ការ​ពារ​ជាតិ៕

      ប្រ​ភពៈ baocantho.com.vn-មុនី​

ចែករំលែកអត្ថបទ