ជាច្រើនឆ្នាំមកនេះ ការចលនាប្រឡងប្រណាំង “អតីតយុទ្ធជនគំរូ” បានសមាគមអតីតយុទ្ធជនទីក្រុងកឹងធើ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ឆ្លងតាមរយៈនោះ មានកម្មាភិបាលនិងសមាជិកជាច្រើន ជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាក់ស្ដែងដូចជា ពូឡឹមហ្វាយ នៅភូមិបឹងធំ ឃុំឡុងភូ និងបងលីឌឿង នៅភូមិបឹងកក់ ឃុំមីហឿងជាដើម។

អតីតយុទ្ធជនគំរូ ពូឡឹមហ្វាយ (ខាងឆ្វេងដៃ) ។
ក្រោយរំសាយពីជួរកងទ័ពក្នុងឆ្នាំ ២០០៤ បងលីឌឿង បានចូលរួមសមាគម អតីតយុទ្ធជននិងបានបោះឆ្នោតជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិបឹងកក់រហូតមកដល់សព្វថ្ងៃ។ ពង្រីកចរិយាសម្បត្តិកងទ័ពអ៊ំហូ បងតែងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការចលនាប្រឡងប្រណាំងនៅភូមិភាគ។ អាស្រ័យបានបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម បងបានវិយោគលើការដាំដំណាំរួមផ្សំ និងប្រមូលទិញបន្លែដើម្បីឱ្យប្រពន្ធយកទៅលក់ឯផ្សារសុកត្រាំង។ ប្រាក់ដែលសន្សែសន្សំបាន បងជួលដីនិងទិញដីបន្ថែមសម្រាប់ពង្រីកការផលិត។ ដោយចេះរបៀបធ្វើសេដ្ឋកិច្ច ចាយវាយប្រិតសំចៃនិងព្យាយាមពលកម្ម បច្ចុប្បន្ន បងសង់បានផ្ទះមួយខ្នងយ៉ាងរឹងមាំ និងមានដីស្រែចំនួន ១០ កុង សម្រាប់ផលិត។ បងឌឿង ឱ្យដឹង៖ “ជាបក្ខជន និងជាយោធិនចេញពីកងទ័ព ដូច្នេះយើងត្រូវធ្វើគំរូឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកកសាងភូមិស្រុក ទើបសមាជិកដទែរៀនសូត្រយកតម្រាប់តាម។ អាស្រ័យហេតុនោះ ពេលបានជំនួយទុនបុលអាទិភាព ខ្ញុំតែងខិតខំវិនិយោគក្នុងការផលិតនិងលក់ដូរដើម្បីចាកផុតពីភាពក្រីក្រ មានជីវភាពប្រសើរឡើង”។
ទន្ទឹមជាមួយនោះ បងឌឿង នៅទាំងជួយសមាជិកនានាឱ្យបានខិតជិតនឹងប្រភពទុនបុលអាទិភាពសម្រាប់ពង្រីកការផលិត មានជីវភាពលំនឹង; ចលនាសប្បុរសជនឧបត្ថម្ភថវិកានិងគ្រឿងប្រើប្រាស់ចាំបាចប្រចាំថ្ងៃដល់គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង ចលនាប្រជាជនក្នុងភូមិរួមវិភាគទានថវិកាជិត ១០០ លានដុង សម្រាប់ដាក់អំពូលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ និងដាំផ្កាសងខាងដងផ្លូវចូលភូមិ។ល។ រួមចំណែកកសាងភូមិស្រុកកាន់តែសុខសាន្ត ភ្លឺ បៃតង ជ្រះស្អាត។
ចំណែកពូឡឹមហ្វាយ នៅភូមិបឹងធំ ឃុំឡុងភូ បានមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាមស្ងើចសរសើរជាសមាជិកអតីតយុទ្ធជនផលិតធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិម ចាប់ពីឆ្នាំ ២០២២ - ២០២៤។
បានដឹងថា ពេលរៀបការរួច ពូហ្វាយបានឪពុកម្តាយទាំងសងខាងចែកដីស្រែប្រមាណ ១០ កុង ក្រៅពីធ្វើស្រែគ្រួសារពូនៅទាំងចិញ្ចឹមជ្រូក និងបិតស្រា ប្រាក់ដែលសន្សែសន្សំបាន គាត់យកទៅទិញដីសម្រាប់ផលិត។ អាស្រ័យព្យាយាមធ្វើការរកស៊ី ចេះប្រិតសំចៃ មកដល់សព្វថ្ងៃគ្រួសារ ពូហ្វាយ មានដីស្រែដល់ទៅ ៦,៥ ហិកតា។ ពូហ្វាយ ឱ្យដឹង៖ “ប្តីប្រពន្ធខ្ញុំខ្លាចក្រណាស់ ដូច្នេះទើបប្រឹងប្រែងធ្វើការរកស៊ី ចាយវាយប្រិតសំចៃ ដើម្បីសន្សែសន្សំទិញដីស្រែបន្ថែម។ ពេលមានដីស្រែច្រើនខ្ញុំបានអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ធ្វើស្រែជម្រើសពូជស្រូវគុណភាពខ្ពស់ វិនិយោគសង់ឡសម្ងួតស្រូវរបស់គ្រួសារផង និងធ្វើសេវារកប្រាក់ចំណូលបន្ថែមផង”។
ក្រៅពីពង្រីកសេដ្ឋកិច្ចគ្រួសារ ពូហ្វាយ នៅទាំងចលនាប្រជាជនរួមវិភាគទានបានជាង ៣០០ លានដុង ដើម្បីកសាងស្ពានបេតុងចំនួន ២ ជួសជុលដងផ្លូវជនបទប្រវែង ៧៤០ ម៉ែត្រ ដាំផ្កាលម្អសងខាងផ្លូវ ដាក់អំពូលភ្លើងបំភ្លឺផ្លូវ។ល។ រួមចំណែកកសាងភូមិស្រុកកាន់តែស្រស់ស្អាត៕
យ្វីអាញ-ដាលីន