21/11/2025 - 06:02

ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ​ ព្រួត​ដៃ​អភិ​រក្ស​បេ​តិក​ភណ្ឌ​វប្ប​ធម៌​ជន​ជាតិ​ 

បេ​តិក​ភណ្ឌ​វប្ប​ធម៌​ រួម​មាន​បេ​តិ​កភណ្ឌ​វប្ប​ធម៌​រូ​បី​និង​អរូ​បី​ ដែល​ជា​ផលិត​ផល​ផ្នែក​ស្មារតី​ សម្ភារៈ​ មាន​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​និង​វិទ្យា​សាស្ត្រ​ បាន​បន្សល់​ទុក​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ បង្ហាញ​ពី​អត្ត​សញ្ញាណ​របស់​សហ​គមន៍។​ ទី​ក្រុង​កឹង​ធើ​ ជា​កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ នៅ​ទី​នេះ​ សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ តែង​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​ រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញាណ​ពិ​សេស​ដោយ​ឡែក​របស់​ជន​ជាតិ។​

​ ប្អូន​ៗ​យុវ​ជន​ហាត់​របាំ​ឆៃ​យុាំ​នៅ​វត្ត​សេ​រី​កណ្តាល។​​ 

តាម​តួ​លេខ​របស់​នាយក​ដ្ឋាន​បេ​តិក​ភណ្ឌ​ វប្ប​ធម៌​ បច្ចុ​ប្បន្ន​ ជន​រួម​ជាតិ​ខ្មែរ​មាន​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូ​បី​ចំ​នួន​ ១៥​ បាន​ចុះ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូ​បី​ជាតិ។​ ក្នុង​នោះ​ តីនិញ កា​ម៉ាវ និង​ដុង​ណាយ ខេត្ត​នី​មួយ​ៗ​មាន​បេតិ​កភណ្ឌ​ចំ​នួន​មួយ​; វិញ​ឡុង​និង​អាង​យ៉ាង​ ខេត្ត​នី​មួយៗ​មាន​បេតិ​កភណ្ឌ​ចំ​នួន​បី​; ចំ​ណែក​កឹង​ធើ​ មាន​បេតិ​កភណ្ឌ​ច្រើន​បំ​ផុត​គឺ​ចំ​នួន​ ៦​ ជា​សំ​ខាន់​មាន​ ៤ ប្រ​ភេទ៖ សិល្បៈ​សម្តែង​ប្រ​ជា​ប្រិយ​; ពិធី​បុណ្យ​ប្រ​ពៃ​ណី; ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ​;  ពិធី​បុណ្យ​ប្រ​ពៃ​ណី​ ទំ​នៀម​ទម្លាប់​សង្គម​ និង​ជំ​នឿ។​

ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ហុង​ ព្រះ​ចៅ​អធិ​ការ​វត្ត​សេ​រី​កណ្ដាល​ សង្កាត់​វិញ​ភឿក មាន​ថេរ​ដី​កា​៖ ដើម្បី​អភិ​រក្ស​បេតិ​កភណ្ឌ​ដែល​ដូន​តា​បន្សល់​ទុក​មក​ វត្ត​បាន​បង្កើត​ក្រុម​របាំ​យក្ស​ស្វា​និង​ក្រុម​ឆៃ​យុាំ ដើម្បី​សម្ដែង​បម្រើ​ក្នុង​ថ្ងៃ​បុណ្យ​ទាន​ផ្សេងៗ។​ ក្រៅ​ពី​នោះ​ ឆ្នាំ​នេះ​វត្ត​បាន​វិនិ​យោគ​ទូក​-ង​លុង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​ប្រ​ណាំង​ទូក​-ង​របស់​ភូមិ​ភាគ​ ក៏​ដូច​ជា​ដើម្បី​អភិ​រក្ស​បេតិ​កភណ្ឌ​វប្ប​ធម៌​របស់​ជន​ជាតិ​ផង​ដែរ។​

សិល្បៈ​របាំ​របស់​ជន​រួម​ជាតិ​ខ្មែរ។​

ការ​ខិត​ខំ​អភិ​រក្ស​និង​ផ្សព្វ​ផ្សាយ​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​កឹង​ធើ​និយាយ​ដោយ​ឡែក​ ភូមិ​ភាគ​នា​នា​នៅ​ណាម​បូ​និ​យាយ​រួម​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ថែម​ទៀត​អំ​ពី​ជីវ​ភាព​ វប្ប​ធម៌​ស្មារតី​របស់​ប្រ​ជា​ជន។​ ការ​អភិ​រក្ស​បេតិក​ភណ្ឌ​មិន​មែន​ជា​ការ​ងារ​របស់​សហ​គមន៍នី​មួយ​ៗ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​គោល​ការណ៍​ធំ​ បាន​បក្ស​ រដ្ឋ​ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ និង​ចង្អុល​ការ​អនុវត្ត​ឯក​ភាព​ក្នុង​ទូ​ទាំង​ប្រ​ទេស​ទៀត​ផង។​

នៅ​ក្នុង​អង្គ​សន្និ​បាត​លើក​ទី​ ៦​ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ ១៣​ (ខែ​តុ​លា​ ឆ្នាំ​ ២០២២​) បក្ស​បន្ត​អំ​ណះ​អំ​ណាង​នូវ​ទស្សនៈ​ ដោយ​ចាត់​ទុក​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិ​កភណ្ឌ​វប្ប​ធម៍​ជា​ភារ​កិច្ច​សំ​ខាន់​ ផ្សារ​ភ្ជាប់​ជា​មួយ​ នឹង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ និង​លើក​កម្ពស់​ជីវ​ភាព​ស្មារតី​ជូន​ប្រ​ជា​ជន​។​ សេច​ក្តី​សន្និ​ដ្ឋាន​លេខ​ ៤២​-KL/TW ចុះ​ថ្ងៃ​ទី​ ២០ ខែ​តុ​លា​ ឆ្នាំ​ ២០២២​ បាន​បញ្ជាក់​ច្បាស់​៖ គប្បី​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ដល់​ការ​អភិ​រក្ស​ កែ​លម្អ​ និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​រូ​បី​និង​អរូ​បី​របស់​តំ​បន់​និង​ភូមិ​ភាគ​នា​នា​ ទន្ទឹម​នឹង​នោះ​ អា​ទិភាព​វិនិ​យោគ​ដល់​ប្រ​ព័ន្ធ​ស្ថា​ប័ន​វប្ប​ធម៌​ និង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ជាតិ​អភិ​វឌ្ឍន៍​វប្ប​ធម៌​ដំ​ណាក់​កាល​ ២០២២ - ២០៣០។​ គោល​ការណ៍​នេះ​បាន​បង្ហាញ​ច្បាស់​ពី​ភាព​ឥត​ងាក​រេ​របស់​បក្ស​ក្នុង​ការ​ចាត់​ទុក​បេតិក​ភណ្ឌ​ជា​ប្រ​ភព​កម្លាំង​ផ្នែក​ខាង​ស្មារតី​ដ៏​ធំ​ធេង​សម្រាប់​អភិ​វឌ្ឍន៍ប្រ​ទេស​ជាតិ​ប្រ​កប​ដោយ​ចីរ​ភាព៕

                                           វុឌ្ឍា-វិមាន​

ចែករំលែកអត្ថបទ