នៅឃុំហឹងហោយ គណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមខេត្តកាមាវ ទើបធ្វើពិធីសម្ពោធនិងប្រគល់ផ្ទះ “មហាសាមគ្គី“ ៥០ខ្នងដល់គ្រួសារដែលមានជីវភាពលំបាក។

ប្រគល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារមានជីវភាពលំបាកនៅឃុំហឹងហោយ។
តាមប្រសាសន៍លោក ង្វៀងវុាំងខើយ អនុប្រធានគណៈកម្មាធិការណសិរ្សមាតុភូមិវៀតណាមខេត្តកាមាវ ក្នុងរយៈ ពេលត្រឹមតែពីរខែប៉ុណ្ណោះ ផ្ទះចំនួន ៥០ ខ្នងក៏បានសាងសង់សម្រេចរួចរាល់មុនពេលកំណត់។ សរុបថវិកាសាងសង់ផ្ទះ “មហាសាមគ្គី” ៥០ខ្នង គឺ៣ពាន់លានដុង អាស្រ័យដោយសហជីពធនាគាររដ្ឋវៀតណាមឧបត្ថម្ភ។ ផ្ទះមួយខ្នងៗ តម្លៃ ៦០ លានដុង ធានាស្តង់ដារលំនៅឋានសហគមន៍ “៣រឹង” គ្រឹះរឹង សសររឹងនិងដំបូលរឹង។
ដើម្បីសាងសង់សម្រេចមុនផែនការណ៍ ភូមិភាគនានា បានអនុវត្តវិធីធ្វើជាច្រើនប្រកបដោយភាពបត់បែននិងច្នៃប្រតិដ្ឋ ដូចជា៖ ប្រគល់ថវិកាឱ្យគ្រួសារ ឬសាច់ញាតិក្នុងគ្រួសារសាងសង់ឯង គណៈកម្មាធិការប្រជាជនឃុំ ចំណាយថវិកាតាមល្បឿនដំណើរការ គណៈការងាររណសិ្សភូមិត្រួតពិនិត្យ; ឃុំធានាជាមួយក្រុមហ៊ុនសម្ភារៈសាងសង់ គ្រួសារប្រជាជនទៅដឹកគ្រឿងសម្ភារៈមកសាងសង់ ពេលទៅដឹកក៏បានគិតជាប្រាក់ទៅលើសម្ភារៈទាំងនោះដើម្បីងាយស្រួល គ្រួសារតាមដាន។ ហេតុនោះ មានគ្រួសារជាច្រើនក៏បាន រួមចំណែកជាកម្លាំងពលកម្មនិងថវិកាបន្ថែម ដើម្បីផ្ទះបានសមរម្យជាង៕
យ្វីអាញ់-ត្រឹងរ៉ូន