05/12/2025 - 05:44

បែប​បទ​ឯក​សារ​ ដំ​ណើរ​ការ​ប្តូរ​ប័ណ្ណ​កម្ម​សិទ្ធិ​ទទួល​មរតក​ថ្មី​បំ​ផុត​ 

ច្បាប់​ដី​ធ្លី​ឆ្នាំ​ ២០២៤ បាន​កំ​ណត់​បែប​បទ​ប្តូរ​ប័ណ្ណ​កម្ម​សិទ្ធិ​ទទួល​មរ​តក​ដី​ធ្លី​ ផ្ទះ​សម្បែង​ រួម​មាន​ជំ​ហាន​ដូច​ខាង​ក្រោម​៖ ត្រៀម​ឯក​សា​រដាក់​ពាក្យ​ អនុ​វត្ត​កា​តព្វ​កិច្ច​ហិរញ្ញ​វត្ថុ​និង​ទទួល​លទ្ធ​ផល។

 ​ រូប​ជា​ឧទាហរណ៍​។​

ឯក​សារ​គប្បី​ត្រៀម​ពេល​ប្តូរ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ទទួល​មរ​តក​

អ្នក​ទទួល​មរតក​គប្បី​ត្រៀម​ឯក​សារ​ប្តូរប័ណ្ណ​កម្ម​សិទ្ធិ​ទទួល​មរ​តក​ដី​ធ្លី​ ផ្ទះ​សម្បែង​ រួម​មាន៖ លិ​ខិត​ស្នាម​ផ្ទាល់​ខ្លួន​; សំ​បុត្រ​មរ​ណ​ភាព​របស់​មរ​តក​បុគ្គល​; មរ​កត​សាសន៍​ (បើ​មាន); ក្រ​ដាស​ស្នាម​បញ្ជាក់​ពី​ទំ​នាក់​ទំ​នង​ទទួល​មរតក​; ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​; កិច្ច​សន្យា​ផ្ទេរ​កម្ម​សិទ្ធិ​ ឬ​លិ​ខិត​ផ្ទេរ​កម្ម​សិទ្ធិ​ (បើ​មាន)។

អនុ​វត្ត​បែប​បទ​ប្តូរប័ណ្ណ​កម្ម​សិទ្ធិ​ទទួល​មរ​តក​ដី​ធ្លី​ ផ្ទះ​សម្បែង​មាន​ ៦ ជំ​ហាន​

ជំ​ហាន​ទី​ ១៖ ត្រៀម​ឯក​សារ​

អ្នក​ទទួល​មរតក​ត្រូវ​ត្រៀម​ឯក​សារ​ ប្តូរ​ឈ្មោះ​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ឱ្យ​បាន​គ្រប់​​សព្វ​ដូច​រៀប​រាប់​ខាង​លើ។

ជំ​ហាន​ទី​ ២៖ ចុះ​ឈ្មោះ​ផ្លាស់​ប្តូរប័ណ្ណ​កម្ម​សិទ្ធិ​ ប្រើ​ប្រាស់​ដី​ធ្លី​

ក្នុង​រយៈ​ពេល​ ៣០ ថ្ងៃ​ ចាប់​ពី​បញ្ចប់​ការ​បែង​ចែក​មរតក​ អ្នក​ទទួល​មរ​តក​ត្រូវ​ដាក់​ពាក្យ​ចុះ​​ឈ្មោះ​​ផ្លាស់​ប្តូរ​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី។ ក្នុង​នោះ​ ឯក​សារ​ចុះ​ឈ្មោះ​ផ្លាស់​ប្តូរ រួម​មាន៖ លិ​ខិត​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ផ្លាស់​ប្តូរ; លិខិត​ទទួល​ស្គាល់​ដែល​បាន​ផ្តល់​ជូន; ក្រ​ដាស​ស្នាម​អំ​ពី​សិទ្ធិ​ទទួល​មរ​តក​ និង​លិ​ខិត​ប្រ​គល់​សិទ្ធិ​ឬ​កិច្ច​សន្យា​ប្រ​គល់​សិទ្ធិ​ជា​ដើម។

ជំ​ហាន​ទី​ ៣៖ ដាក់​ពាក្យ​ប្តូរ​ឈ្មោះ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​

ឯក​សារ​ចុះ​ឈ្មោះ​ផ្លាស់​ប្តូរត្រូវ​បាន​ទទួល​នៅ​ការិយា​ល័យ​ចុះ​ឈ្មោះ​ដី​ធ្លី​ដែល​មាន​ក្បាល​ដី​; គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​; ផ្នែក​ច្រក​ចេញ​ចូល​តែ​មួយ។

ជំ​ហាន​ទី​ ៤៖ ស្ថា​ប័នដោះ​ស្រាយ​ឯក​សារ​

ការិយា​ល័យ​ចុះ​ឈ្មោះ​ដី​ធ្លី​ពិនិត្យ​មើល​ឯក​សារ​ រួច​ផ្ញើ​ព័ត៌មាន​ដល់​ស្ថា​ប័នពន្ធ​ដារ។ ប្រ​សិន​បើ​ឯក​សារ​ស្រប​ច្បាប់​ ស្ថា​ប័ន​ពន្ធ​ដារ​នឹង​ចេញ​សេចក្តី​ជូន​ដំណឹង​អំ​ពី​កាតព្វ​កិច្ច​ហិរញ្ញ​វត្ថុ​ដល់​អ្នក​ដាក់​ពាក្យ។ ក្នុង​ករណី​ឯក​សារ​មិន​ស្រប​ច្បាប់​ ស្ថា​ប័ន សមត្ថ​កិច្ច​នឹង​ជូន​ដំ​ណឹង​ដល់​អ្នក​ដាក់​ពាក្យ​បំ​ពេញ​ក្រ​ដាស​ស្នាម​ដែល​នៅ​ខ្វះ។

ជំ​ហាន​ទី​ ៥៖ កាតព្វ​កិច្ច​ហិរញ្ញ​វត្ថុ​ពេល​ប្តូរប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​

អ្នក​ទទួល​មរតក​ត្រូវ​បង់​ទឹក​ប្រាក់​ដូច​បាន​ជូន​ដំណឹង​ រួម​មាន៖ ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​ (បើ​មាន​); ថ្លៃ​ចុះ​បញ្ជី​ (តាម​អនុ​ក្រឹត្យ​លេខ​១០/​២០២២​/NĐ-CP បាន​ធ្វើ​វិសោ​ធន​កម្ម​និង​បំពេញ​បន្ថែម​អនុ​ក្រឹត្យ​លេខ​ ១៧៥/២០២៥/NĐ-CP និង​ការ​ណែ​នាំ​តាម​សា​រា​ចរ​លេខ​ ៦៧/​២០២៥​/TT-​BTC); ថ្លៃ​ពិ​និត្យ​វាយ​តម្លៃ​ឯក​សារ។

ក្នុង​ករណី​ទទួល​មរ​តក​រវាង​ស្វា​មី​-ភរិយា​; ឪ​ពុក​ ម្តា​យ - កូន​; យាយ​តា​ - ចៅ; និង​រវាង​បង​ប្អូន​បង្កើត​។ល។ នឹង​ត្រូវ​បាន​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន​ និង​ថ្លៃ​ចុះ​បញ្ជី​តាម​សេច​ក្តីកំ​ណត់​ថ្មី​បំ​ផុត។

ជំ​ហាន​ទី​ ៦៖ ពេល​វេលា​ទទួល​លទ្ធ​ផល​ប្តូរប័ណ្ណ​កម្ម​សិទ្ធិ​ទទួល​មរ​តក​ផ្ទះ​សម្បែង​ ដី​ធ្លី​

បន្ទាប់​ពី​បញ្ចប់​ជំ​ហាន​ខាង​លើ​ ស្ថា​ប័ន​សមត្ថ​កិច្ច​នឹង​កត់​ត្រា​ឈ្មោះ​អ្នក​ទទួល​មរ​តក​ក្នុង​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ (ឬ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ថ្មី​បើ​ត្រូវ​ការ) ទន្ទឹម​នឹង​ប្រ​គល់​លទ្ធ​ផល​តាម​ការ​ណាត់​។

ពេល​វេលា​ទទួល​លទ្ធ​ផល​មិន​លើស​ពី​ ១០​ថ្ងៃ​ធ្វើ​ការ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​ឯក​សារ​ស្រប​ច្បាប់​គ្រប់​សព្វ​។ ដោយ​ឡែក​នៅ​តំបន់​ភ្នំ​ កោះ​សមុទ្រ​ និង​តំបន់​ដាច់​ស្រយាល​ ពេល​វេលា​ដើម្បី​ប្រ​គល់​លទ្ធ​ផល​មិន​លើស​ពី​ ២០ ថ្ងៃ​ធ្វើ​ការ​៕

យោង​៖ laodong.vn - ប្រែ​សម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ