25/11/2025 - 07:30

បន្ថយ​ការ​រៀប​អា​ពាហ៍​ពិ​ពាហ៍​វ័យ​កុមារ​ និង​អា​ពាហ៍​ពិ​ពាហ៍​ជាប់​ខ្សែ​លោ​ហិត​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ 

ដោយ​សារ​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​គម្រោង​ផែន​ការ​ទាក់​ទង​ដល់​ការ​បន្ថយ​រៀប​អា​ពាហ៍​ពិ​ពាហ៍​វ័យ​កុមារ​ និង​អា​ពាហ៍​ពិ​ពាហ៍​ជាប់​ខ្សែ​លោ​ហិត​ ការ​យល់​ដឹង​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន​ រួម​ចំ​ណែក​កសាង​ជីវ​ភាព​ស៊ី​វិល័យ​ និង​សម្បូរ​សប្បាយ។

វគ្គ​ហ្វឹក​ហ្វឺន​អនុវត្ត​គម្រោង​៩ អំ​ពី​ការ​បន្ថយ​រៀប​អា​ពាហ៍​ពិ​ពាហ៍​វ័យ​កុមារ​ និង​អា​ពាហ៍​ពិ​ពាហ៍
​ជាប់​ខ្សែ​លោ​ហិត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឃុំ​លីវ​ទូ។

ជា​ច្រើន​ឆ្នាំ​កន្លង​ ស្ថាន​ភាព​រៀប​អា​ពាហ៍​ ពិ​ពាហ៍​វ័យ​កុមារ​និង​អា​ពាហ៍​ពិ​ពាហ៍​ជាប់​ខ្សែ​លោ​ហិត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ បាន​គ្រប់​គ្រង​និង​បន្ថយ​យ៉ាង​ច្បាស់​ដោយ​សារ​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​ឃោស​នា​ អប់​រំ​ និង​ការ​ឧបត្ថម្ភ​គាំ​ទ្រ​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក។

តាម​របាយ​ការណ៍​អំ​ពី​ស្ថាន​ភាព​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្ត្រ​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​២០២១- ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ ថវិកា​អនុ​វត្ត​គម្រោង​ផែន​ការ​ ដំ​ណាក់​កាល​ ២០២១- ២០២៥ សរុប​ជាង​ ៤,៩ ពាន់​លាន​ដុង។ ផ្តើមពី​ប្រ​ភព​ទុន​នេះ​ ភូមិ​ភាគ​បាន​រៀប​ចំ​វគ្គ​បំ​ពាក់​បំ​ប៉ន ហ្វឹក​ហ្វឺន​ សន្និ​សីទ​និង​សិក្ខា​សា​លា​បាន​ ៥០ ថ្នាក់​ ដើម្បី​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​ជូន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ អ្នក​មាន​ប្រិយ​ភាព​ និង​ជន​ជាតិ​ភាគ​តិច​ជាង​ ១១.​៣០០ លើក​នាក់។ ដោយ​មាន​ឯក​សារ​ជាង​៣៥.​០០០ ច្បាប់​ផ្សព្វ​ផ្សាយ​ពីរ​ភា​សា​អំ​ពី​ច្បាប់​អា​ពាហ៍​ពិ​ពាហ៍ បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ និង​រំ​លោភ​បំ​ពាន​លើ​កុមារ​ បាន​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ទៅ​ដល់​ភូមិ​ស្រុក។

នៅ​ឃុំ​លីវ​ទូ​ វគ្គ​ហ្វឹក​ហ្វឺន​បំពាក់​បំ​ប៉ន​ លើក​កម្ពស់​សមត្ថ​ភាព​ជូន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​បំ​ពេញ​ការ​ងារ​ជន​ជាតិ​ ទាក់​ទង​ដល់​ការ​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ស្ថាន​ភាព​រៀប​អា​ពាហ៍​ពិ​ពាហ៍​វ័យ​កុមារ​ និង​អា​ពាហ៍​ពិ​ពាហ៍​ជាប់​ខ្សែ​លោ​ហិត​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​បាន​រៀប​ចំ​ឡើង​ដោយ​ទាក់​ទាញ​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

លោក​ស្រី​ ឡឹម​ធី​តា​រា​ កម្មា​ភិបាល​ឃុំ​លីវ​ទូ​ ឱ្យ​ដឹង៖ “ឆ្លង​តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​ ខ្ញុំ​យល់​កាន់​តែ​ច្បាស់​អំ​ពី​ផល​វិបត្តិ​នៃ​អា​ពាហ៍​ពិ​ពាហ៍​វ័យ​កុមារ​និង​អា​ពាហ៍​ពិ​ពាហ៍​ជាប់​ខ្សែ​លោ​ហិត​ ក៏​ដូច​ជា​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់​ដែល​ជាប់​ពាក់​ព័ន្ធ។ ផ្តើម​ពី​នោះ​ ខ្ញុំ​អាច​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​ក្នុង​ឃុំ​ជា​ភា​សា​ខ្មែរ”។

ទន្ទឹម​នឹង​នោះ​ មន្ទីរ​ជន​ជាតិ​និង​សាសនា​នៅ​ទាំង​សហ​ការ​ជា​មួយ​សា​លា​ជន​ជាតិ​អន្តេ​វាសិក​នៅ​លើ​ភូមិ​ឋាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​សិស្សា​នុសិស្ស​ លោក​គ្រូ​ អ្នក​គ្រូ​ និង​បង្ហាញ​មុខ​ទម្រង់ “និយាយ​ថា​ទេ​ចំ​ពោះ​អា​ពាហ៍​ពិ​ពាហ៍​វ័យ​កុមារ​និង​អា​ពាហ៍​ពិ​ពាហ៍​ជាប់​ខ្សែ​លោ​ហិត”។

លោក​ស្រី​ ថាច់​ធី​កេ​រិន នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ច្រើន​ឆ្នាំ​កន្លង​ មន្ទីរ​ជន​ជាតិ​និង​សាសនា​ តែង​ចាត់​ទុក​ការ​ងារ​បន្ថយ​ការ​រៀប​អា​ពាហ៍​ពិ​ពាហ៍​វ័យ​កុមារ​ និង​អា​ពាហ៍​ពិ​ពាហ៍​ជាប់​ខ្សែ​លោ​ហិត​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ មន្ទីរ​បាន​សហ​ការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​អ្នក​មាន​ប្រិយ​ភាព​ ដើម្បី​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​ជា​ច្រើន​ សម​ស្រប​ជា​មួយ​នឹង​ទំ​នៀម​ទម្លាប់​ ភា​សា​របស់​ជន​ជាតិ។ អា​ស្រ័យ​ហេ​តុ​នោះ​ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​រៀប​អា​ពាហ៍​ពិ​ពាហ៍​វ័យ​កុមារ​ និង​អា​ពាហ៍​ពិ​ពាហ៍​ជាប់​ខ្សែ​លោ​ហិត​មាន​ការ​វិវឌ្ឍ​យ៉ាង​ច្បាស់”៕   

                                    ហុង​ទើ-វិមាន​

ចែករំលែកអត្ថបទ