ជាច្រើនឆ្នាំកន្លង វត្តចន្ទសោភ័ណព្រែកអណ្តើក (ឃុំញូយ៉ា ទីក្រុងកឹងធើ) បានបរិច្ចាគដីរាប់សិប ពាន់ម៉ែត្រការ៉េ សម្រាប់សាងសង់សាលារៀននិងគ្រឹះស្ថានអប់រំ។ ប្រការនេះ បានបើកឱកាសរៀនសូត្រសម្រាប់កូនចៅជនរួមជាតិខ្មែរ រួមចំណែកលើកកម្ពស់ប្រជាបញ្ញានិងអភិវឌ្ឍអប់រំនៅភូមិភាគ។

ម៉ោងរៀននៅសាលាបឋមសិក្សាថាញ់ភូ ៣។
លោកគ្រូ យឿងហ៊ុងមិញ ចាងហ្វាងសាលាបឋមសិក្សាថាញ់ភូ ៣ ឱ្យដឹង៖ “សាលារៀនបានសាងសង់លើផ្ទៃដីជាង ៤.០០០ម២ ដែលវត្តចន្ទសោភ័ណព្រែកអណ្តើកផ្ដល់ជូនសាលារៀនមាន ១១ បន្ទប់ ដោយមានសិស្សានុសិស្សប្រមាណ ៣០០ រូប រៀនសូត្ររៀងរាល់ឆ្នាំ។ សិស្សមានបន្ទប់រៀនគ្រប់គ្រាន់និងកន្លែងលេងកម្សាន្តនេះជាលក្ខណៈ ងាយស្រួលដើម្បីប្អូនៗ បំផុតគឺប្អូនៗជនរួមជាតិខ្មែរ បានរៀនសូត្រគ្រប់គ្នា”។
មិនត្រឹមតែបរិច្ចាគដីជូនសាលាបឋមសិក្សាថាញ់ ភូ៣ប៉ុណ្ណោះទេ វត្តចន្ទសោភ័ណព្រែកអណ្តើក នៅទាំងបរិច្ចាគដីជាង ១២.០០០ ម២ សម្រាប់សាងសង់អនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ និងដីជាង ៤.៥០០ម២ សម្រាប់សាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវនិងអប់រំជាប្រចាំទៀតផង។ សាលារៀនទាំងនេះ បានក្លាយជាទីបង្អែកដ៏សំខាន់ ជួយកូនចៅជនរួម ជាតិខ្មែរមានឱកាសរៀនសូត្រយូរអង្វែង រួមចំណែកលើកកម្ពស់ប្រជាបញ្ញា កែលម្អគុណភាពអប់រំនិងចូលរួមយ៉ាងជាក់ស្ដែងដល់ការអភិឌ្ឍប្រ ភពធនធានមនុស្សនៅភូមិភាគ។
ព្រះតេជគុណ ឡឹមចន្ទសំណាង ប្រធានសង្ឃវត្តចន្ទសោភ័ណ ព្រែកអណ្តើក មានសង្ឃដីកា៖ “កាលព្រះឧបជ្ឈាយ៍ យឿងញើង ព្រះចៅអធិការ វត្តគង់នៅ ព្រះអង្គតែងយកព្រះទ័យទុកដាក់ដល់ ការងារអប់រំបណ្តុះបណ្តាល ព្រោះអីប្រសិនបើអប់រំនិងបណ្តុះបណ្តាលមិនបានយកចិត្តទុកដាក់ ទេ គឺប្រទេសជាតិមិនអាចអភិវឌ្ឍន៍ឡើយ យល់ច្បាស់នូវប្រការនេះទើបព្រះអង្គបានប្រជុំពិភាក្សា ជាមួយគណៈកម្មការវត្ត ដើម្បីបរិច្ចាគដីជូនរដ្ឋសម្រាប់សាងសង់សាលារៀនបម្រើដល់ការងារអប់រំ”។
លោកង្វៀងក្វឹកហឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញូយ៉ា បញ្ជាក់ថា លទ្ធផលដែលសម្រេចបាននៃផ្នែកអប់រំភូមិភាគ គឺមានការរួមចំណែកយ៉ាងច្រើនរបស់វត្តចន្ទសោភ័ណព្រែកអណ្តើក។ ដោយទឹកព្រះទ័យសប្បុរសនិងស្មារតីដើម្បីសហគមន៍ វត្តចន្ទសោភ័ណព្រែក អណ្តើក បានស្ម័គ្រចិត្តបរិច្ចាគដីចំនួន ២១.៨៦៨ម២ ដើម្បីកសាងគ្រឹះស្ថានអប់រំ ដូច សាលាបឋមសិក្សាថាញ់ភូ ៣ អនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូនិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអប់រំជាប្រចាំ។ នេះមិនត្រឹម តែផ្ដល់ជូនដីសម្រាប់សាងសង់សាលារៀន ថែមទាំងបង្ហាញពីស្មារតី “ការពារមាតុភូមិ ផ្តល់សេចក្តីសុខដល់ប្រជាជន” របស់ពុទ្ធសាសនា រួមចំណែកបង្កលក្ខណៈរៀនសូត្រដល់ប្អូនៗជនរួមជាតិខ្មែរនិងប្អូនៗសិស្សានុសិស្សនៅភូមិភាគ។ ទង្វើប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅនេះ រួមចំណែកដ៏សំខាន់ក្នុងបុព្វហេតុអភិវឌ្ឍការអប់រំ របស់ឃុំញូយ៉ា៕
ទ្រឿងផល-ដាលីន