និយាយពីទីក្រុងកឹងធើ យើងនឹកដល់តំបន់ដីដែលមានវត្តពុទ្ធសាសនាខ្មែរជាច្រើន ដោយមានសំណង់ស្ថាបត្យកម្មសាសនាប្រកបដោយលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរ បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនាកម្សាន្ត។ ក្នុងនោះ មានវត្ដស្រឡូងស្ថិតនៅភូមិដាយអឹង ឃុំង៉ុកតូ ទីក្រុងកឹងធើ។

ព្រះវិហារវត្តស្រឡូង។
វត្តបានកសាងនៅឆ្នាំ ១៨១៥ ឆ្លងកាត់ព្រះចៅអធិការ ១១ ជំនាន់។ ជនជាតិវៀតណាម តែងហៅវត្តនេះថា វត្តចែងកេវ ដ្បិតអីនៅតាមជញ្ជាំង និងសសរព្រះវិហារ បានបិទដោយអំបែងចានបាយ ចានទៀប។ ដោយមានរចនាបថប្រកបដោយលក្ខណៈពិសេសទាំងនេះ លាយឡំជាមួយនឹងសំណង់ស្ថាបត្យកម្មពុទ្ធសាសនាខ្មែរផងនោះ ម្ល៉ោះហើយសោភ័ណភាព វត្តនេះតែងដកជាប់ក្នុងអារម្មណ៍របស់ភ្ញៀវទេសចរ។ តាមថេរដីកាព្រះតេជព្រះគុណគឹមហ្វាងហ៊ឹង ព្រះចៅអធិការវត្តស្រឡូង ដូចជាសំណង់ស្ថាបត្យកម្មពុទ្ធសាសនាខ្មែរឯទៀតដែរ វត្តបានកសាងដោយវត្ថុធាតុដើមផ្សេងៗ ដូច៖ ឈើ ដី ឫស្សី ប្រក់ស្លឹក ៘ ប៉ុន្តែដោយការបំផ្លិចបំផ្លាញពីសង្គ្រាម ព្រះវិហារត្រូវខូចខាតយ៉ាងដំណំ។ លុះដល់ឆ្នាំ ១៩៦៩ វត្តបានកសាងជួសជុលឡើងវិញមានរចនាបថដូចបច្ចុប្បន្ន មានដូច៖ ព្រះវិហារ សាលា ចេតិយ៘ ថ្វីដ្បិតដូច្នោះ ក្តីក្នុងដំណាក់កាលកសាង អាស្រ័យខ្វះសម្ភារៈ ម្ល៉ោះហើយព្រះសង្ឃក៏ផុសគំនិតប្រើប្រាស់អំបែងចានបិទតាមជញ្ជាំង សសរនិងដំបូល៘

អំបែងចានទៀប រចនាតាមបង្កាន់ដៃសសរ ជញ្ជាំងនៃសំណង់ផ្សេងៗរបស់វត្ត។
មកទល់ពេលនេះ វត្តប្រជុំនូវសំណង់ស្ថាបត្យកម្មដ៏ប្រណីតដោយមានលក្ខណៈពិសេសដោយឡែកនៃស្ថាបត្យកម្មប្រពៃណីខ្មែរ លាយបញ្ចូលជាមួយគំនិតច្នៃប្រតិដ្ឋរបស់សិប្បករក្នុងការប្រើប្រាស់អំបែងចាន ដើម្បីរំលេចនូវលក្ខណៈពិសេសដោយឡែកដែលគ្មានវត្តណាមាននោះឡើយ។ ពិសេសព្រះវិហារបានកសាងដោយភាពប៉ិនប្រសប់និងគំនិតច្នៃប្រតិដ្ឋ ចំពោះអំបែងចានដែលនៅថ្មីបានបិទភ្ជាប់តាមជញ្ជាំង បង្កបានទៅជាទម្រសសររបង បង្កាន់ដៃ សសរមានទាំងបំណែក អំបែងចានបានរចនាទៅជាក្បូរក្បាច់រចនាគួរជាទីគាប់ភ្នែក។ ឃើញថា ក្បូរក្បាច់រចនាបានផ្គុំដោយបំណែកអំបែងចានទៀប រហូតដល់រូបសត្វដែលផ្សារភ្ជាប់នឹងជីវភាពជំនឿប្រជាប្រិយខ្មែរ បានផ្តល់នូវចំណាប់អារម្មណ៍ដ៏ពិសេសសម្រាប់អ្នកណាដែលបានមកទស្សនាកម្សាន្តវត្តនេះ។
បងស្រីត្រឹងធីហុងថឹម ភ្ញៀវទេសចរទីក្រុងកឹងធើ ចែករំលែក៖ “ពេលមកទីនេះទស្សនាកម្សាន្ត ខ្ញុំចាប់អារម្មណ៍អំពីស្ថាបត្យកម្មប្រកបដោយលក្ខណៈពិសេសរបស់វត្ត ក៏ដូចជាទឹកចិត្តរាក់ទាក់និងអស់ពីចិត្តចំពោះភ្ញៀវទេសចររបស់ប្រជាជននៅទីនេះ”។
អាស្រ័យមានរចនាបថស្ថាបត្យកម្ម “ល្អឥតមានពីរ” វត្តស្រឡូងបានទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយច្រើនកុះករ។ ជាពិសេស វត្តធ្លាប់បានទស្សនាវដ្ដីសៃហ្គន់ទីបធី ពិនិត្យជ្រើសរើសឋិត ក្នុង “លំដាប់ថ្នាក់ទី៧នៃសំណង់ស្ថាបត្យកម្មប្រកបដោយលក្ខណៈពិសេស” ក្នុងក្របខណ្ឌនៃកម្មវិធី “លំដាប់ថ្នាក់ទី៧ ចំណាប់អារម្មណ៍វៀតណាមឆ្នាំ២០២២”។
ដោយសំណង់ស្ថាបត្យកម្មប្រកបដោយលក្ខណៈពិសេស វត្តស្រឡូងមិនត្រឹមតែជាចំណុចពិសេសក្នុងបរិយាកាសវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុងកឹងធើ- តំបន់ដីពោរពេញដោយអត្តសញ្ញាណនិងរាក់ទាក់ភ្ញៀវ - ចំពោះភ្ញៀវទេសចរជិតឆ្ងាយ៕
អត្ថបទរូបថត៖ ថាញវ៉ាង- លីសៀ