ជាច្រើនឆ្នាំកន្លង ការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ តែងបានគណៈកម្មាធិការបក្សនិងរដ្ឋអំ ណាចឃុំង៉ុកតូ ទីក្រុងកឹងធើ យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តនិងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិឋាន និងនាំមកជីវភាព សុខសាន្តដល់ប្រជាជន។

កងកម្លាំងនគរបាល និងសមាជិកចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ឃុំង៉ុកតូ ចុះទៅតាមផ្ទះប្រជាជនដើម្បីផ្សព្វផ្សាយអំពីការបង្ការបទល្មើសនិងបាបគ្រោះសង្គម។
ឧទាហរណ៍ដូចទម្រង់ “កាមេរ៉ាសន្តិសុខ” ទម្រង់នេះបានជួយការគ្រប់គ្រងភូមិឋានកាន់តែងាយស្រួល ដូចជា៖ ឃ្លាំមើលទីតាំងដែលបង្កប់នូវភាពស្មុគស្មាញ ចំណុចក្តៅជាដើម។ តាំងពីនោះ កៀរគរកម្លាំងទាន់ពេលនៅពេលប្រទះឃើញមុខសញ្ញាល្មើសច្បាប់ ទន្ទឹមនឹងនោះ ក៏ជួយរកឃើញជនអាក្រក់ ប្រយុទ្ធប្រឆាំងវិនិច្ឆ័យបទល្មើស និងទប់ស្កាត់ករណីប្រព្រឹត្តល្មើសដែលកំពុងកើតឡើង។ តាមប្រសាសន៍វរសេនីយ៍ទោ កាមវុាំងម៉ាង អនុប្រធាននគរបាលឃុំង៉ុកតូ តាំង ពីដើមឆ្នាំមកទម្រង់នេះបានជួយកងកម្លាំងនគរបាលឃុំបំបាត់កន្លែងប្រើប្រាស់គ្រឿងញៀន ៤ កន្លែង គ្រោះសង្គម ៣ករណី និងចាត់វិធានការចំពោះយុវវ័យផ្តុំគ្នាប្រណាំងម៉ូតូខុសច្បាប់ ៩ នាក់។ល។
ទន្ទឹមនឹងនោះ ទម្រង់ “គ្រិស្តបរិស័ទភូមិហ្វាធឿង ចូលរួមបង្ការបង្ក្រាបបទល្មើស” និងទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការបង្ក្រាបបទល្មើស” កំពុងបន្តការសកម្មភាពនិងនាំមកនូវលទ្ធផលជាវិជ្ជមានក្នុងការរួមគ្នាជាមួយផ្នែក អង្គការមហាជននានាធ្វើការឃោសនាដល់គ្រិស្តបរិស័ទនិងពុទ្ធបរិស័ទអំពីការបង្ការបង្ក្រាបប្រភេទបទល្មើស បង្ការបង្ក្រាបគ្រឿងញៀន គ្រោះសង្គម និងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិចំនួន ៤៨ លើក ដោយមានអ្នកចូល រួម ២.៤៣០ នាក់។ ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន នៅពេលខាងមុខ កងកម្លាំងនគរបាលមូលដ្ឋាននឹងបន្តពង្រឹងធ្វើឱ្យរឹងមាំនិងពង្រីកទម្រង់មហាជនស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់។ ទន្ទឹមនឹងនោះ បង្កើនវិធានការ បង្ការបង្ក្រាប គ្រប់គ្រងភូមិឋានឱ្យបានល្អ។ អនុវត្ត ឱ្យបានស៊ីសង្វាក់គ្នា និងម៉ឺងម៉ាត់វិធានការវិជ្ជាជីវៈនានា បើកការវាយប្រហារបង្ក្រាបបទល្មើសជាប្រចាំ ដើម្បីទប់ស្កាត់ និងបន្ថយបទល្មើសអំពីសណ្តាប់ធ្នាប់សង្គម។
“ចាប់តាំងពីការផ្សព្វផ្សាយទម្រង់សន្តិសុខសណ្តាប់ធ្នាប់មក ស្ថានភាពល្មើសច្បាប់និងគ្រោះសង្គមមានការថយចុះ។ ប្រជាជនមានការយល់ដឹងក្នុងការប្រយុទ្ធប្រឆាំង និងថ្កោលទោស ឧក្រិដ្ឋជន។ ជូនដំណឹងដល់កងកម្លាំងសមត្ថកិច្ចបានទាន់ពេលចុះទៅកន្លែងកើតហេតុ ដើម្បីដោះស្រាយហេតុការណ៍។ ជម្លោះក្នុងផ្ទៃក្នុងប្រជាជនបានរកឃើញនិងដោះស្រាយដាច់ស្រេច មិនអនុញ្ញាតឱ្យមាន “ចំណុចក្តៅ” និងជម្លោះកើតឡើងអូសបន្លាយ រួមចំណែកដល់ការបង្ការ និងប្រយុទ្ធប្រឆាំង ដើម្បីបន្ថយឧក្រិដ្ឋកម្ម រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិឋានឃុំ” - សមមិត្ត ង្វៀងមិញទ្រី ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកតូ បានឱ្យដឹងដូច្នេះ៕
ថាញវ៉ាង-មេងលី