(កឹងធើ) – រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សហជីពមូលដ្ឋាន កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ បានចាត់តាំងមហាសន្និបាតលើកទី១ អាណត្តិកាល ២០២៥-២០៣០។ លោកស្រី ឡេធីសឿងម៉ាយ សមាជិកគណៈប្រតិបត្តិការអគ្គសហព័ន្ធសហជីពវៀតណាម សមាជិកគណៈកម្មាធិការបក្សក្រុង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងជាប្រធានសហព័ន្ធពលកម្មទីក្រុងកឹងធើ បានចូលរួមនិងចង្អុលមហាសន្និបាត។

លោក ឡេហ្វាងវិញ អគ្គនិពន្ធនាយករង កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ថ្លែងសុន្ទរកថាបើកមហាសន្និបាត។
សហជីពមូលដ្ឋាន កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ មានសមាជិក ៤៥០ នាក់ ក្នុងនោះនារី ២០៥ នាក់។ កងជួរបុគ្គលិក និយោជិតទាំងអស់សុទ្ធតែមានសមត្ថភាពវិជ្ជាជីវៈ និងជំហរនយោបាយរឹងប៉ឹង។
ក្នុងអាណត្តិកាល ២០២៣ - ២០២៥ សហជីពមូលដ្ឋានបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋអំណាច គិតគូរ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិក និងនិយោជិត; រៀបចំសន្និបាតបុគ្គលិក និយោជិតជារៀងរាល់ឆ្នាំ; ចូលរួមកសាង បំពេញបន្ថែម កែតម្រូវលក្ខន្តិកនិងបទប្បញ្ញត្តិនានា; ដោះស្រាយទាន់ពេលនូវរបបគោលនយោបាយសម្រាប់និយោជិត។
សកម្មភាពគិតគូរជីវភាពរបស់សមាជិក និងនិយោជិតបានយកចិត្តទុកដាក់។ សហជីពមូលដ្ឋាន រៀបចំទៅសួរសុខទុក្ខ និងឧបត្ថម្ភនៅពេលដែលសមាជិកនិងគ្រួសារមានជំងឺឈឺថ្កាត់ ឬមានឧបទ្ទវហេតុ ពី៥០០.០០០ - ១.០០០.០០០ ដុង/ចំណែក; ចលនារៃអង្គាសឧបត្ថម្ភចំពោះករណីដែលមានជំងឺធ្ងន់ ឬមានការលំបាកបន្ទាន់ (ប្រមាណពី ៥ - ១០ លានដុង/ចំណែក); សួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យទាន និងសហការរៀបចំពិនិត្យសុខភាពតាមកាលកំណត់ជូនសមាជិក និងនិយោជិត។ល។ ចលនាប្រឡងប្រណាំងស្នេហាជាតិ ពិសេសគឺប្រឡងប្រណាងពលកម្មពូកែ ពលកម្មច្នៃប្រតិដ្ឋ ប្រឡងប្រណាំងសម្រេចល្អភារកិច្ចផ្សព្វផ្សាយ លើកកម្ពស់គុណភាពផលិតផលសារព័ត៌មាន លទ្ធផលគឺមានអត្ថបទជាច្រើនទទួលពានរង្វាន់សារព័ត៌មានជាតិពានរង្វាន់បួលេមវ៉ាង និងពានរង្វាន់សារព័ត៌មានរបស់ក្រសួង និងផ្នែកនានា។

ថ្នាក់ដឹកនាំនៃសហព័ន្ធពលកម្មទីក្រុងកឹងធើ ជូនឆាយាល័ក្ខណ៍អ៊ំហូអបអរសាទរមហាសន្និបាត។

លោកស្រី ឡេធីសឿងម៉ាយ សមាជិកគណៈប្រតិបត្តិការនៃសហព័ន្ធពលកម្មវៀតណាម សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងកឹងធើ ប្រធានសហព័ន្ធពលកម្មទីក្រុងកឹងធើ ថ្លែងចង្អុលការមហាសន្និបាត។
ថ្លែងក្នុងអង្គសន្និបាត លោកស្រី ឡេធីសឿងម៉ាយ បានសម្តែងនូវការស្ងើចសរសើរចំពោះលទ្ធផលលេចធ្លោរបស់សហជីពមូលដ្ឋាន កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ; ទន្ទឹមនឹងនោះ ក៏បានស្នើឱ្យគណៈប្រតិបត្តិសហជីពមូលដ្ឋានអាណត្តិកាលថ្មី បន្តរួមដំណើរជាមួយថ្នាក់ដឹកនាំអង្គភាព យកចិត្តទុកដាក់ដល់ជីវភាពសម្ភារៈ និងស្មារតីរបស់សមាជិក ក្នុងបរិការណ៍ដែលអង្គភាពអនុវត្តយន្តការម្ចាស់ការប្រភពចំណូលសារព័ត៌មានរងផលប៉ះពាល់ខ្លាំងពីការប្រកួតប្រជែង; បង្កើនការសន្ទនា លើកកម្ពស់ការយល់ព្រមនិងសាមគ្គីភាពក្នុងអង្គភាព។ ផ្លាស់ប្តូរខ្លាំងក្លាអំពីខ្លឹមសារនិងវិធីសាស្រ្តសកម្មភាពឆ្ពោះទៅមូលដ្ឋាន យកសមាជិកធ្វើជាមជ្ឈមណ្ឌលបម្រើ។ ជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយ អប់រំ លត់ដំគុណសម្បត្តិនយោបាយ សីលធម៌វិជ្ជាជីវៈសារព័ត៌មាន រួមចំណែកកសាងកងជូរអ្នកសារព័ត៌មានទីក្រុងមានសមត្ថភាព បញ្ញា និងជំនាញ។

អ្នកតំណាងអនុមតិក្នុងអង្គសន្និបាត។
សន្និបាតបានប្រកាសសេចក្តីសម្រេចរបស់សហព័ន្ធពលកម្មទីក្រុងកឹងធើ តែងតាំងគណៈប្រតិបត្តិសហជីពមូលដ្ឋាន កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ អាណត្តិកាល ២០២៥ - ២០៣០ រួមមានសមាជិក ៩ នាក់; លោក ឡេហ្វាងវិញ កាន់មុខតំណែងជាប្រធាន។

គណៈប្រតិបត្តិការសហជីពមូលដ្ឋាន កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ អាណត្តិកាល ២០២៥-២០៣០
បង្ហាញមុខក្នុងមហាសន្និបាត។
ស្របក្នុងឱកាសនេះ សហជីពមូលដ្ឋាន កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ក៏បានបំផុសចលនាសមាជិក និងនិយោជិត រៃអង្គាសចែករំលែកជាមួយជនរួមជាតិ និងកម្មករនិយោជិតនៅភូមិភាគកណ្តាល និងតីង្វៀងដែលរងការខូចខាតអាស្រ័យដោយទឹកជំនន់៕
ព័ត៌មាន, រូបភាព: ហុងវ៉ឹង