(CT) - ថ្ងៃទី១ ខែកក្កដា រួមជាមួយនឹងទូទាំងប្រទេស ក្រុងកឹងធើចេញដំណើរ អនុវត្តការធ្វើអង្កេតទូទៅនៃជនបទ កសិកម្ម ឆ្នាំ២០២៥។

អ្នកធ្វើអង្កេតប្រមូលព័ត៌មាននៅឃុំថាញ់អាងក្រុងកឹងធើ។
ការធ្វើអង្កេតទូទៅនៃជនបទ កសិកម្ម ឆ្នាំ២០២៥ នឹងប្រមូលផ្តុំ ៣ ក្រុមព័ត៌មាន គឺ៖ តថភាពនៃខឿនផលិតកម្មកសិកម្ម រុក្ខកម្មនិងជលផល; តថភាពជនបទ; ព័ត៌មាន អំពីប្រជាជនជនបទ។ មុខសញ្ញាធ្វើអង្កេត រួមមាន៖ ពលករចូលរួមសកម្មភាព កសិកម្ម រុក្ខកម្មនិងជលផល; គ្រួសារប្រជាជន បានចូលរួមសកម្មភាពកសិកម្ម រុក្ខកម្ម និងជលផល; កសិដ្ឋាន អាជីវកម្ម សហករណ៍ចូលរួមសកម្មភាពកសិកម្ម រុក្ខកម្ម និងជលផល; គណៈកម្មាធិការប្រជាជនឃុំ។ ការធ្វើអង្កេតទូទៅនៃជនបទ កសិកម្ម ឆ្នាំ២០២៥ គឺជាកិច្ចការមួយក្នុងចំណោមកិច្ចការធ្វើអង្កេតទូទៅដ៏សំខាន់ បំផុតរបស់ផ្នែកស្ថិតិ ត្រូវបានអនុវត្តតាមពេលកំណត់ ១០ ឆ្នាំម្តងលទ្ធផលការធ្វើ អង្កេតទូទៅនៃជនបទ កសិកម្ម ឆ្នាំ ២០២៥ សម្រាប់ចងក្រងនូវភាគកម្រិតស្ថិតិដែលពាក់ព័ន្ធចំណុះប្រព័ន្ធភាគកម្រិតស្ថិតិជាតិ; ចងក្រងរាល់ភាគកម្រិតសេដ្ឋកិច្ច - សង្គម សម្រាប់បម្រើការវាយតម្លៃពីតថភាព វិភាគនិន្នាការផ្លាស់ប្ដូរ កសាងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទតំបន់កសិកម្ម រុក្ខកម្មនិងជលផល លើកស្ទួយកម្រិតជីវភាពប្រជាជនតំបន់ជនបទវិសាលភាពទូទាំងប្រទេស ក៏ដូចជាភូមិភាគនីមួយៗ។ សម្រាប់បម្រើការស្រាវជ្រាវវាយតម្លៃពីទ្រង់ទ្រាយ រចនាសម្ព័ន្ធពលករជនបទ និងពលករ រុក្ខកម្មនិងជលផល; ផ្លាស់ប្ដូរ រចនាសម្ព័ន្ធជនបទ; ស្ថានភាពជាក់ស្តែង ខ្លឹមសារមួយចំនួននៃកម្មវិធីទិសដៅជាតិក្នុងវិស័យជនបទនិងរុក្ខកម្មនិងជលផល; បម្រើការប្រៀបធៀបអន្តរជាតិស្តីពីភាគកម្រិតជនបទនិងតំបន់រុក្ខកម្មនិងជលផល។ កសាងមូលដ្ឋានទិន្នន័យអំពីជនបទនិងរុក្ខកម្មនិងជលផល សម្រាប់បម្រើការស្រាវជ្រាវស៊ីជម្រៅ; ធ្វើជាគំរូក្នុងការធ្វើអង្កេតមួយចំនួនតាមការកំណត់រៀងរាល់ឆ្នាំផ្នែកខាងវិស័យរុក្ខកម្មនិងជលផល និងឆ្លើយតបរាល់សំណូមពរស្ថិតិផ្សេងៗទៀត។
ការធ្វើអង្កេតទូទៅនៃជនបទ កសិកម្ម ឆ្នាំ២០២៥ អនុវត្តលើភូមិសាស្ត្រចំនួន ៣.២៣៣ ដោយមានកងកម្លាំងចូលរួម អនុវត្តជាង ៣.៨០០ នាក់ រួមមានអ្នកធ្វើអង្កេត អ្នកឃ្លាំមើលគ្រប់លំដាប់ថ្នាក់ ប្រធានក្រុម និងតំណាងគណៈចង្អុលការគ្រប់លំដាប់ថ្នាក់។ ការធ្វើអង្កេតទូទៅនៃជនបទ កសិកម្ម ឆ្នាំ២០២៥ បានប្រមូលព័ត៌មានក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកក្កដា រហូតដល់ថ្ងៃ ៣០ ខែ កក្កដា ឆ្នាំ២០២៥៕
ត្វៀកត្រិញ- លីសៀ