សហព័ន្ធពលកម្មទីក្រុងកឹងធើ បានសហការ រៀបចំ ដឹកទំនិញឧបត្ថម្ភដល់ជនរួមជាតិតំបន់ទឹកជំនន់ខេត្តថាយង្វៀង។




កម្មាភិបាលសហព័ន្ធពលកម្មទីក្រុងកឹងធើ រួមជាមួយកងកម្លាំងចូលរួមរៀបចំ
ដឹកជញ្ជូនទំនិញ។ រូប៖ ក្វឹកថាយ
ក្រោយពីរថយន្តដំបូងចាប់ផ្តើមចេញទៅខេត្តហាទិញ នៅថ្ងៃទី១១ ខែតុលា សហព័ន្ធពលកម្មទីក្រុងកឹងធើ បន្តកៀរគរចលនា ទទួលទំនិញ និងគ្រឿងឧបភោគបរិភោគ ដើម្បីឧបត្ថម្ភដល់ប្រជាជនដែលកំពុងរងប៉ះពាល់ដោយព្យុះទឹកជំនន់។ មកទល់ពេលនេះ កម្មវិធីទទួលបានទំនិញប្រមាណ ២០ តោន រួមមាន៖ មីកញ្ចប់ ១.៧៣៧ កែស អង្ករ ២.៥៤៩ គីឡូក្រាម ទឹកដោះគោ ៤៩៤ កែស ទឹកសុទ្ធ ៧០ កែស ថ្នាំ ពេទ្យនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងបរិក្ខារពេទ្យផ្សេងៗទៀត៘ គិតជាទឹកប្រាក់ជាង ៧២៧ លានដុង។
ដោយការជំនួយយ៉ាងសកម្មរបស់កងកម្លាំងកម្មាភិបាលសហជីព សមាជិកសម្ព័ន្ធយុវជន កងប្រជាស្វ័យប្រាណ នគរបាលចល័ត៘ ទំនិញនិងគ្រឿងឧបភោគបរិភោគទាំងអស់ បានវេចខ្ចប់ រៀបចំដាក់ឡើងរថយន្តនិងចេញដំណើរទៅខេត្តថាយង្វៀង។ តាមការគ្រោងទុក រថយន្តនឹងទៅដល់ខេត្តថាយង្វៀង នៅថ្ងៃទី ១៦ ខែ តុលានេះ៕
ហុងវ៉ឹង- លីសៀ